សារៈប្រយោជន៍សំខាន់ៗនៃការដាំដុះដំណាំចម្រុះ 

ការដាំដុះដំណាំចម្រុះ គឺជាការដាំដំណាំលើសពីមួយមុខនៅពេលជាមួយគ្នាក្នុងដីស្រែ ឬចំការតែមួយ។ តាមរយៈការដាំដុះដំណាំចម្រុះ អ្នកដាំនឹងទទួលផលបានច្រើនមុខលើសពីអ្នកដាំដំណាំតែមួយមុខ ហើយអ្នកដាំក៏អាចបន្ថយនូវការបំផ្លាញរបស់ដំណាំពីពពួកស្មៅ សត្វល្អិត និងជំងឺទាំងឡាយផងដែរ។

សម្រាប់គុណសម្បត្តិនៃការដាំដុះដំណាំចម្រុះ គឺអាចរក្សាគុណភាពដី ការពារការហូរច្រោះ អាចប្រើប្រាស់ឱ្យអស់នូវលទ្ធភាពពន្លឺថ្ងៃ និងចំណីអាហាររបស់រុក្ខជាតិ។​ ថែមលើនេះ វាជួយការពារផលដំណាំឱ្យផុតពីការខាតបង់ទាំងស្រុង ព្រោះសត្វល្អិត ស្មៅ និងជំងឺ ភាគច្រើនរាតត្បាតលើដំណាំតែមួយប្រភេទប៉ុណ្ណោះ។ ដំណាំចម្រុះក៏អាចជួយឱ្យយើងទទួលបាននូវផលិតផលកសិកម្ម និងស្បៀងបានច្រើន ដោយប្រើពលកម្មដដែលលើផ្ទៃដីមួយកន្លែងដូចគ្នា។

ចំពោះការដាំដំណាំចម្រុះលើដីតែមួយនេះ កសិករអាចផ្គត់ផ្គង់ដល់គ្រួសារនូវម្ហូបអាហារគ្រប់គ្រាន់ និងប្លែកៗដូចជា ដាំសណ្ដែកមួយរងនៅចន្លោះពោត និងដំឡូងមី ឬអាចដាំសណ្ដែកអង្គុយ សណ្ដែកទ្រើង នៅចន្លោះត្រប់ ត្រសក់ ឬពពាយ ហើយអាចដាំត្រប់ ត្រសក់ ឬពពាយ និងសណ្ដែកអង្រែ នៅពេលជាមួយគ្នាផងដែរ។ នៅពេលបេះ ត្រសក់ ត្រប់ ឬពពាយ រួចត្រូវដាំសណ្ដែកអង្គុយ ពោត ឬសណ្ដែកទ្រើង ក្រោយមកយើងអាចប្រមូលផលដំណាំទាំងនេះដំណាលសណ្ដែកអង្រែដែរ។

បន្ថែមពីលើនេះ កសិករក៏អាចដាំរុក្ខជាតិធ្វើជាជីស្រស់ និងដំណាំស្បៀងជាមួយគ្នា តួយ៉ាងការដាំសណ្ដែកអង្គុយជាមួយពោត ពេលប្រមូលផលពោត និងសណ្ដែករួច យើងត្រូវកាប់ ឬភ្ជួរដីសណ្ដែកលប់ចូលទៅក្នុងដី។ ដោយឡែក ពពួកសណ្ដែក គឺជារុក្ខជាតិដែលបន្ថែមអាសូត ដែលជាអាហារដ៏សំខាន់របស់រុក្ខជាតិទៅក្នុងដីតាមរយៈឫសរបស់វា។ នៅពេលយើងដាំពពួលសណ្ដែកចម្រុះជាមួយដំណាំដទៃទៀត អាសូតនឹងត្រូវបានបង្កើននៅក្នុងដី សម្រាប់ឱ្យដំណាំលើកក្រោយអាចស្រួប ឬបឺតយកបាន។

ទន្ទឹមគ្នានេះដែរ ការដាំដំណាំចម្រុះក៏ត្រូវការការយកចិត្តទុកដាក់ដូចជា ការជ្រើសរើសមុខដំណាំដោយប្រុងប្រយ័ត្ន ដោយមិនឱ្យដំណាំមួយបឺតយកជីជាតិទឹក ឬទទួលនូវពន្លឺថ្ងៃច្រើនជាងដំណាំមួយទៀតឡើយ។ ឯពូជដំណាំថ្មី ជាច្រើនដែលផ្ដល់ទិន្នផលខ្ពស់ មិនអាចដុះបានល្អជាមួយប្រភេទដំណាំប្រភេផ្សេងគ្នាទេ។

ក្រៅពីនេះ ក៏មានវិធីដាំដុះផ្សេងទៀតដូចជា ការដាំដុះរាយប៉ាយ ការដាំដុះចម្រុះជួរ ការដាំដុះឆ្លាស់ជួរ ការដាំដុះដំណាំការពារ ការដាំដុះបន្តក្នុងដីដែលបានដាំហើយ ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​