តម្លៃប្រេងឡើងថ្លៃជាង ៨៦ ដុល្លារក្នុងមួយបារ៉ែល

បរទេស៖ យោងទៅតាមប្រភពពី Investing បានលើកឡើងថា តម្លៃ​ប្រេង​បាន​ឡើងថ្លៃដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៤​ខែមកនេះ ​បន្ទាប់​ពី​ប្រទេស​ផលិត​ធំៗដូចជា​ ​អារ៉ាប៊ីសាអូឌីត និង​រុស្ស៊ីបានកាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេងបន្ថែមទៀត។

ទីផ្សារតម្លៃប្រេងម៉ាក Brent ឡើងថ្លៃដល់ ៨៦,២២ ដុល្លារក្នុងមួយបារ៉ែល ដែលឡើងថ្លៃពី ៨៥ ដុល្លារក្នុងមួយបារ៉ែលកាលពីសប្តាហ៍មុន។ ទីផ្សារតម្លៃប្រេងម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ៨២,៧៨ ដុល្លារក្នុងមួយបារ៉ែល ដែលឡើងថ្លៃពី ៨២ ដុល្លារក្នុងមួយបារ៉ែលកាលពីសប្តាហ៍មុន។

ទន្ទឹមនឹងនេះ ការកាត់បន្ថយការផ្គត់ផ្គង់បន្ថែមទៀតដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីគឺជាប្រភពដ៏ធំបំផុតដែលជំរុញការឡើងថ្លៃតម្លៃប្រេង ដោយប្រទេសទាំងពីរអះអាងថាពួកគេនឹងរក្សាការកាត់បន្ថយការផ្គត់ផ្គង់នេះយ៉ាងហោចណាស់ដល់ចុងខែកញ្ញា។ បន្ទាប់ពីការកាត់បន្ថយរបស់ប្រទេសទាំងពីរនេះ ទីផ្សារតម្លៃប្រេងឆៅបានឡើងថ្លៃប្រាំមួយសប្តាហ៍ជាប់ៗគ្នា។ លើសពីនេះ អារ៉ាប៊ីសាអូឌីតនឹងបន្តកាត់បន្ថយការផលិតប្រេង ១ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលរុស្ស៊ីនឹងកាត់បន្ថយការនាំចេញប្រេង ៣ សែនបារ៉ែល ។ ការផ្លាស់ប្តូរទាំងពីរនេះ បានធ្វើឲ្យតម្លៃឡើងថ្លៃជាង ១៤ ​ភាគរយកាលពីខែកក្កដាកន្លងទៅនេះ។ ​ការកាត់បន្ថយផលិតកម្មនេះត្រូវបានប្រកាសមុនពេលកិច្ចប្រជុំរបស់អង្គការ OPEC និងសម្ព័ន្ធមិត្តកាលពីថ្ងៃសុក្រកន្លងទៅនេះ។

មិនត្រឹមតែប៉ុណ្ណោះ តម្លៃប្រេងនៅឆមាសទីពីរនៃឆ្នាំនេះត្រូវបានគេរំពឹងថា វាអាចនឹងបន្តឡើងថ្លៃដោយសារការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង។ ថ្មីៗនេះ ធនាគារវិនិយោគមួយចំនួនបានបង្កើនការព្យាករណ៍របស់ពួកគេលើតម្លៃប្រេងសម្រាប់ឆ្នាំ ២០២៣ នេះផងដែរ ដោយលើកឡើងពីការតឹងតែងនៃការផ្គត់ផ្គង់។ ទោះជាយ៉ាងណាក្តី ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដោយសារអត្រាការប្រាក់ខ្ពស់ និង ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ចិន គេក៏រំពឺងថា ការឡើងថ្លៃតម្លៃប្រេងអាចទប់ទល់នឹងការធ្លាក់ចុះនៃតម្រូវការផងដែរ។

បច្ចុប្បន្ននេះ គេកំពុងផ្តោតសំខាន់ទៅលើរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិក និងចិននាប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលជាចំណុចសំខាន់នៃទីផ្សារ។។ គេវិភាគថា សន្ទស្សន៍នៃតម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបាន ឡើងថ្លៃបន្តិចកាលពីខែកក្កដាកន្លងទៅនេះ ដែលអាចធ្វើឲ្យធនាគារកណ្តាលនឹងចាត់វិធានការបន្ថែមទៀត។ លើសពីនេះ គេព្យាករណ៍ថា អតិផរណារបស់ចិននៅខែកក្កដានឹងមានការធ្លាក់ចុះបន្ថែមទៀត ក្នុងនាមជាប្រទេសនាំចូលប្រេងធំជាងគេរបស់ពិភពលោក។ ស្របពេលនេះដែរ គេរំពឹងលើកំណើននៃតម្រូវការប្រេងឆៅរបស់ចិន ដោយសារការ​នាំ​ចូល​ប្រេង​របស់​ចិនឡើង​ជិត​ដល់​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​នេះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់ ​និងអាស្រ័យផល​ជិត​៥០ឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/11/2026

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់​និងអាស្រ័យផង​ជិត​៥០ឆ្នាំ....

អន្ទង់​ចិញ្ចឹម​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ពស់ ​​ប៉ុន្តែ​ប្រឈម​ការ​ប្រកួតប្រជែង​ពី​អន្ទង់​នាំចូល​

ជំនួញ, ព្រឹត្តិការណ៍

• 02/11/2026

មុខរបរ​ចិញ្ចឹម​អន្ទង់​សាច់​នៅ​កម្ពុជា​មាន​សក្ដានុពល​បង្កើន​ប្រាក់​ចំណូល​កសិករ ​ដោយសារ​មាន​តម្រូវការ​ទីផ្សារ​ ​និង​តម្លៃ​លក់​អាច​ឡើង​ដល់​ ៤ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

Binance ​ផ្អាក​ការ​ដក​ប្រាក់​ ​ក្រោយ​រកឃើញ​ការ​ផ្ទេរ​គ្រីបតូសង្ស័យ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

Binance ​ដែល​ជា​ទីផ្សារ​ជួញដូរ​រូបិយប័ណ្ណ​គ្រីបតូធំ​បំផុត​របស់​ពិភពលោក​ ​បាន​បើក​ការ​ស៊ើបអង្កេត​ផ្នែក​សន្តិសុខ​ជា​បន្ទាន់ ​បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការ​ផ្ទេរ​ទ្រព្យ​សកម្ម​ឌីជីថល​ដ៏​ធំ​មួយ​ ​ខណៈ​ក្រុមហ៊ុន​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ដក​ប្រាក់​ ​និង​បង្កក​ទ្រព្យ​សកម្ម​ឌីជីថល​ដែល​ពាក់ព័ន្ធ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​