វិស័យមីក្រូហិរញ្ញវត្ថុកំពុងរួមចំណែកយ៉ាងច្រើនក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុនៅតាមទីជនបទ

ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាន និងកំពុងចូលរួមចំណែកយ៉ាងធំធេង និងជួយធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលទទួលសេវាហិរញ្ញវត្ថុ មានភាពប្រសើរឡើង ជាពិសេសលើការបង្កើនប្រាក់ចំណូល និងបង្កើតការងារតាមរយៈការបង្កើត និងពង្រីកអាជីវកម្មជាដើម។

តម្លៃនៃសន្តិភាពបានជំរុញឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យរួមទាំងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ ពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ មិនត្រឹមតែតាមទីប្រជុំជននោះទេ ប៉ុន្តែថែមទាំងនៅតាមតំបន់ជនបទផងដែរ ដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ប្រជាពលរដ្ឋ។

ទាក់ទងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមទីជនបទ ពិសេសវិស័យកសិកម្ម លោក​ កាំង តុងងី ​អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ជាទូទៅ ឥណទានក្នុងវិស័យកសិកម្មមានសូវមានទំហំធំទេ ដូច្នេះមិនសូវមានធនាគារផ្តោតខ្លាំងក្នុងវិស័យកសិកម្មនេះទេ។ ដូច្នេះ គេអាចនិយាយជារួមថា កម្ចីភាគច្រើនក្នុងវិស័យកសិកម្មគឺប្រើប្រាសឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬគ្រឹះស្ថានឥណទានជនបទ។ លើសពីនេះទៅទៀត ដោយសារទី១ ឥណទានក្នុងវិស័យកសិកម្មមានហានិភ័យខ្ពស់ជាងវិស័យដទៃទៀត ទី២ ឥណទានសម្រាប់វិស័យកសិកម្មមានទំហំតូចៗ​ ដូច្នេះខាងធនាគារមិនផ្តោតខ្លាំងលើវិស័យនេះទេ។

លោក កាំង តុងងី បានថ្លែងថា ៖

“ការផ្តល់ឥណទានក្នុងវិស័យកសិកម្មនេះ ឬជូនកសិករនេះ យើងឃើញថា វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផល និងសេវាកម្មផ្សេងៗ ដែលមានលក្ខណៈបត់បែន ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ឥណទានប្រភេទនេះ។ ឧទាហរណ៍ ឥណទាន (ដែលគាត់ (កសិករ) ត្រូវការសម្រាប់ធ្វើដំណាំតាមរដូវ) តម្រូវឱ្យបង់តែការប្រាក់ក្នុងពេលណាមួយ ទាល់តែគាត់ប្រមូលផល ទើបតម្រូវឱ្យបង់ប្រាក់ដើម”

រយៈពេលថ្មីៗនេះ មានគ្រឹះស្ថានឥណទានមួយចំនួន បានចាប់ផ្តើមផ្តល់សាកល្បងនូវ ឥណទានដែលមានលក្ខណៈវិលជុំ ដែលមានន័យថា អតិថិជនត្រូវបានធ្វើការវាយតម្លៃតែម្តងក្នុងរយៈពេលមួយឆ្នាំ ហើយពេលណាដែលគាត់ត្រូវការឥណទាន ទៅទិញជី ថ្នាំ ពូជផ្សេងៗ គឺគាត់អាចបើកលុយយកទៅប្រើប្រាស់ភ្លាមៗតែម្តង។

លោក កាំង តុងងី បានបញ្ជាក់ប្រាប់ថា គេបង្កើតផលិតផលនេះគឺដើម្បីសម្រួលដល់កសិករ ដែលកន្លងមក កាលណាគាត់ត្រូវការទិញជី ឬថ្នាំ គាត់មិនទៅខ្ចីនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការទេ គឺគាត់ទៅបណ្តាក់ជាមួយដេប៉ូតែម្តង អត្រាការប្រាក់ ២០ ទៅ ៥០ ភាគរយ ក្នុងរយៈពេល២ ឬ៣ ខែ នៃការធ្វើកសិកម្មរបស់គាត់  តែពេលដែលអតិថិជនងាកមកប្រើផលិតផលឥណទានប្រភេទនេះ ក្នុងរយៈខែ អត្រាការប្រាក់តែ ១.៥ ភាគទេ បើគិតរយៈពេល ៣ ខែ អត្រាការប្រាក់តែ ៤ ទៅ ៥ ភាគរយទេ ហើយឥណទានផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមានភាពបត់បែន និងងាយស្រួលជាងការផ្តល់ដោយដេប៉ូផងដែរ។

លោកបានថ្លែងបន្តថា ក្រៅពីនេះ ក៏យើងសង្កេតឃើញថា គ្រឹះស្ថានហិរញ្ញវត្ថុនានាចាប់ផ្តល់ភាពបន្ធូរបន្ថយជាច្រើនដល់កសិករ។ ឧទាហរណ៍ ពេលខ្លះកសិករជួបបញ្ហានូវគ្រោះរាំងស្ងួត និងបញ្ហាផ្សេងៗ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្ធូរបន្ថយពន្យាការបង់ប្រាក់ដើម​ ជាដើម។​

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តនៃការិយាល័យឥណទានកម្ពុជា ធ្លាប់បានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ធកិច្ចកម្ពុជាតាមរយៈ ការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ជាពិសេស ការធ្វើឱ្យមានបរិយាប័នហិរញ្ញវត្ថុ និងភាពងាយស្រួលក្នុងការទទួល បានហិរញ្ញវត្ថុសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស បើទោះបីជាក្នុងអំលុងពេលកូវីត១៩ ក៏ដោយ។

លោកបានថ្លែងថា ដោយហេតុនេះហើយ ការពង្រឹងសមត្ថភាពគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិតជាចាំបាច់ណាស់ ដើម្បីអាចអោយវិស័យនេះមានភាពរឹងមាំ និងនិរន្តភាព ក្នុងការ បន្តបេសសកម្មរបស់ខ្លួន ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុទៅកាន់អតិថិនជននៅតាមតំបន់ជនបទ ក៏ដូចជាអតិថិជន មានប្រាក់ចំណូលទាប និងមធ្យម។

លោក អឿ សុធារ័ត្ន បានថ្លែងថា ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាជិកគ្រឹះស្ថានទាំងអស់ បានធ្វើអោយវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែ រឹងមាំ និងមានតុល្យភាពរវាងការផ្តល់ឥណទានប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពប្រតិបត្តិការ តួយ៉ាងដូចជា ការដាក់ឱ្យប្រើប្រាស់នូវក្រមប្រតិបត្តិក៏ជាយុទ្ធនាការឆ្លាតនៃស្តង់ដាសាកលលើការការពារអតិថិជនកន្លងមក។

លោកបានថ្លែងបន្តថា បច្ចុប្បន្ន ដោយមានតម្រូវការនៃការធ្វើពិពិធកម្មផលិតផលក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចជាភាពរីកចម្រើននៅ បច្ចេកវិទ្យា គ្រឹះស្ថានចាំបាច់ត្រូវតែបន្តអភិវឌ្ឍនូវជំនាញគ្រប់គ្រងធនធានមនុស្សជំនាញទីផ្សារ ជំនាញប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យសំរាប់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដើម្បីគ្រប់គ្រង និងបញ្ចៀសរាល់បញ្ហានានាដែលអាចនឹងកើតឡើង។

គិតឆមាសទី១ ឆ្នាំ២០២២ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ២៣,៤% ដល់ ៤០,៨ ទ្រីលានរៀល (១០,១ ពាន់លានដុល្លារដុល្លារអាមេរិក) ដែលក្នុងនោះ ឥណទានអតិថិជនបានកើនឡើង ២៩,៩% ដល់ ៣៥,៩ ទ្រីលានរៀល (៨,៨ ពាន់លានដុល្លារអាមេរិក) ដោយមាន ១,៩ លានគណនី។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា។

ឥណទានទាំងនេះ បានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចរួមមាន ៖ ក្រុមគ្រួសារ (៣២,៨% នៃឥណទានសរុប) ពាណិជ្ជកម្មនិងជំនួញ (២៣,២%) កសិកម្ម (១៧,៨%) សេវាកម្ម (១៤%) ដឹកជញ្ជូន (៤,៨%) សំណង់ (៤,៤%) កម្មន្តសាល (១,៦%) និងផ្សេងៗ (១,១%)។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានកេណ្ឌប្រមូលប្រាក់បញ្ញើ ១៨,២ ទ្រីលានរៀល (៤,៥ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ២,៦ លានគណនី។

សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានបណ្តាញប្រតិបត្តិគ្របដណ្តប់ទូទាំងប្រទេស ដែលការិយាល័យចំនួន ១ ០៦៨ ទីតាំង និងបានធ្វើទំនើបកម្មលើសេវាកម្មដូចជា ឥណទាន ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ធនាគារចល័ត និងការដកនិងដាក់ប្រាក់តាមម៉ាស៊ី ATM ជាដើម ដែលធ្វើឱ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានកាន់តែងាយស្រួល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ