ក្រសួង​រៀបចំដែនដី​ សម្រេច​ការ​វាស់វែង​ដីធ្លី​​ជាប្រព័ន្ធបានចំនួនជាង​ ១៣,៣៣ លាន​ក្បាលដីហើយ​

ភ្នំពេញ ៖ គិតត្រឹម​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥​ កន្លងទៅនេះ​ ក្រសួង​រៀបចំដែនដី ​នគរូបនីយកម្ម​ និងសំណង់ ​សម្រេច​ការ​វាស់វែង​ដីធ្លីជាប្រព័ន្ធនៅទូទាំង​ប្រទេស​បានចំនួន ១៣ ៣៣៧ ៥០៧ក្បាលដី លើ​ក្បាលដីប៉ាន់​ស្មានសរុប​ទូទាំង​ប្រទេស​ចំនួន ១៣ ៦៥១ ៩៦៣ ​ក្បាលដី ។ នេះបើតាមសេចក្ដី​ប្រកាសព័ត៌មាន​របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។​​

ទន្ទឹមនឹង​លទ្ធផល​​នៃការ​វាស់វែង​ដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធនេះដែរ ក្រសួង​រៀបចំដែនដី​ នគរូប​នីយកម្ម​​ និងសំណង់ ក៏បាន​ចេញបណ្ណ​បានចំនួន ៨ ៤៥៩ ៦១៨​បណ្ណ និងបានចែកបណ្ណ​បាន​ចំនួន ៧ ៨៤២ ៥៨៧ បណ្ណ ចំណែកបណ្ណ​ចំនួន ២៣៥ ៤៦០ ទៀត ម្ចាស់​កម្មសិទ្ធិ​មិនទាន់​មកទទួលនៅឡើយ ។ ក្រៅពីនេះ ក្រសួង​ក៏បានចេញប​ណ្ណ​ជាប់ពន្ធ ប្រថាប់ត្រា​ទិញលក់ បានចំនួន ១៨៦ ១៣២បណ្ណ និង​បណ្ណ​ជាប់ពន្ធសូន្យ​បានចំនួន ១៩៥ ៤៤០​បណ្ណ​ផងដែរ ។ ដោយឡែក ក្បាលដីចំនួន ៣១៤ ៤៥៦ក្បាល​ដី ដែលនៅមិនទាន់​បានវាស់វែងនោះ រំពឹងថា​​នឹងត្រូវ​វាស់វែង​បញ្ចប់​ក្នុង​ពេលឆាប់ៗខាងមុខនេះ​ ។​

ស្របគ្នា​នេះដែរ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម ​និងសំណង់ ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមានដីធ្លីបានចុះបញ្ជីរួចរាល់ ហើយពុំ​ទាន់បានទទួល​បណ្ណកម្មសិទិ្ធ សូមមេត្តាទាក់ទងក្រុមការងារ​មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី ខេត្ត​ ក្នុងការទទួលយក​បណ្ណកម្មសិទ្ធិ​បាន​ចេញរួចរាល់ ។

ជាមួយគ្នា​នេះដែរ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់ បានបញ្ជាក់ថា មកទល់​ពេលនេះ មានខេត្ត​ចំនួន១៣ហើយ ដែលបានបញ្ចប់​ការ​វាស់វែង​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ រួមមាន​ខេត្តកំពង់ ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង ឧត្តរមានជ័យ មណ្ឌលគីរី កែប ព្រះសីហនុ តាកែវ កណ្ដាល ព្រះវិហារ និងខេត្តព្រៃវែង ក្នុង​នោះមាន ៧ខេត្ត គឺខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ ព្រះសីហនុ កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ត្រូវ​បានរៀបចំពិធីប្រកាស​បិទបញ្ចប់ការងារ​វាស់វែង​ដីធ្លីមានលក្ខៈជា​ប្រព័ន្ធជាផ្លូវការ​រួចរាល់ ។

ដោយឡែក​ រាជធានី ខេត្តចំនួន​១២​ទៀត ក៏នឹង​បញ្ចប់ការ​វា់វែង​ដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធ​ជា​បន្ត​បន្ទាប់​នាពេលខាង​មុខ​ឆាប់ៗនេះ ហើយការ​ចុះបញ្ជី​នឹង​ការ​ផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​អចល​ន​វត្ថុ​​​ជូន​ប្រជាពលរដ្ឋ​ បាន និងកំពុង​ដំណើរការជា​បន្ត​បន្ទាប់ស្របតាម​នីតិវិធី ។ ចំពោះ​ម្ចាស់​ក្បាលដីដែលពុំបាន​ចូលរួមក្នុងការ​ងារ​វាស់វែងដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ​នាពេល​កន្លមក​ អាច​ស្នើ​សុំ​ធ្វើការ​វាស់វែង និង​ចុះបញ្ជីបំពេញបន្ថែម​តាមក្រោយបាន ។ ម្យ៉ាងទៀត ចំពោះក្បាលដីដែលកំពុង​មានវិវាទ​អាច​ស្នើ​សុំធ្វើកា​រវាស់វែង និងចុះបញ្ជី​បាននៅពេល​ករណីវិវាទ​នោះ​ត្រូវបានដោះស្រាយ​ចប់សព្វ​គ្រប់ជាស្ថាពរតាម​នីតិវិធី ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *