បរទេស ៖ ព្រះអង្គម្ចាស់ឆាលស៍ទី៣ (Charles III) ដែលបន្តគ្រងរាជ្យសម្បត្តិពីព្រះមាតា អេលីហ្សាប៊ែត ទី២ ដែលជាទើបនឹងសោយទិវង្គត ត្រូវប្រជានុរាស្ត្រទទួលស្គាល់ និងចាត់ទុកថាជាក្សត្រដែលនិយមគាំទ្រ និងថែរក្សាបរិស្ថានជាខ្លាំង ជាពិសេសប្រភេទជីវចម្រុះ ដែលបង្ហាញតាមរយៈព្រះរាជសកម្មភាពផ្ទាល់ និងតាមរយៈមូលនិធិរបស់ព្រះអង្គ (Prince’s Foundation)។

ជាក់ស្តែង តាំងតែពីអំឡុងឆ្នាំ១៩៨០ ព្រះអង្គម្ចាស់បានជំរុញសកម្មភាពខាងកសិកម្មសរីរាង្គនៅចម្ការរបស់ព្រះអង្គ ស្ថិតនៅប៉ែកនិរតីនៃចក្រភពអង់គ្លេស ដែលមានទំហំផ្ទៃដី ៣៦៥ហិកតា ដោយទ្រង់ផលិតកសិកម្មសរីរាង្គ « Home Farm » សម្រាប់នាំចេញលក់នៅក្រៅប្រទេស។ ក្នុងគម្រោងនេះ ព្រះអង្គមានព្រះរាជសកម្មភាពស្វិតស្វាញក្នុងកិច្ចការពារបរិវេណជម្រកសត្វ រួមជាមួយនឹងការទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃ។ ព្រះអង្គម្ចាស់ ឆាលស៍ ក៏បានក្លាយជាព្រះប្រធាននៃមូលនិធិដើម្បីបរិស្ថានប្រចាំអង់គ្លេស គឺអង្គការ WWF (World Wide Fund for Nature) ហើយអង្គការមួយនេះ ក៏មានសាខានៅក្នុងប្រទេសកម្ពុជាផងដែរ។

នៅក្នុងឱកាសបើក «សន្និសីទនាទីក្រុងប៉ារីសស្តីពីអាកាសធាតុ» កាលពីឆ្នាំ២០១៥ ព្រះអង្គស្តេចបានយាងថ្លែងបើកកម្មវិធីដោយផ្ទាល់ ហើយ៦ឆ្នាំក្រោយមក នៅក្នុងសន្និសីទអាកាសធាតុ COP26 នៅក្រុង Glasgow ព្រះអង្គម្ចាស់ ឆាលស៍ ក៏បានសម្តែងព្រះរាជហឫទ័យព្រួយបារម្ភជាពន់ពេកទៅលើបញ្ហាអាកាសធាតុ និងបានអំពាវនាវឲ្យមេដឹកនាំទាំងឡាយនៅលើពិភពលោករួបរួមគ្នាកាត់បន្ថយការបំភាយបញ្ចេញផ្សែងពុល និងឧស្ម័នកាបូនទៅក្នុងបរិយាកាស ដែលនាំឲ្យកើនឡើងកម្តៅផែនដី និងបង្កគ្រោះមហន្តរាយ។ លុះកាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ព្រះអង្គមានព្រះបន្ទូលថា «យើងមិនសល់ពេលច្រើនទេ» សម្រាប់សង្គ្រោះភពផែនដី ព្រោះតែបញ្ហាប្រែប្រួលអាកាសធាតុ។
នៅក្នុងសេចក្តីរាយការណ៍ព័ត៌មានពីបស្ចឹមលោកបានបញ្ជាក់ថា ព្រះអង្គម្ចាស់ ឆាលស៍ ទ្រង់ពុំសោយសាច់ច្រើននោះទេ ហើយព្រះរាជរថទីនាំងរបស់ទ្រង់គឺរថយន្តដើរដោយថាមពលអគ្គិសនី ហើយនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះអង្គបានជាវឥណទានកាបូនយ៉ាងច្រើន។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២១ ទ្រង់បានជាវឥណទានចំនួន ៣ ១៣៣តោន ខណៈដែលនៅឆ្នាំ២០១៩ ទ្រង់បានជាវរហូតដល់ ៥ ០៧០តោន។
គួរកត់សម្គាល់ផងដែរថា ព្រះអង្គម្ចាស់ ឆាលស៍ ទី៣ មានព្រះជន្ម ៧៣ វស្សា និងព្រះរាជនាមពេញថា Charles Philip Arthur George Windsor។ ព្រះអង្គធ្លាប់សិក្សានៅ Trinity College Cambridge ហើយព្រះអង្គក៏បានរៀនភាសាបារាំងខ្លះផងដែរ៕ អត្ថបទដោយ ៖ សេរី ឧត្តម

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content