ក្រុមហ៊ុនយក្សចិន ត្រូវការដីជាង ១៥០០ហិកតា ដើម្បី​បង្កើត​ធនាគារកសិកម្ម និងមជ្ឈមណ្ឌលសេវា​កម្ម​ចម្រុះ​នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ ក្រុមហ៊ុនកសិកម្មចិនដ៏ធំ Danong បានបង្ហាញពីគម្រោង​ផែនការ​វិនិយោគ​លើវិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា ដោយ​ត្រូវការ​ដី​ប្រមាណ១៥គីឡូម៉ែត្រ​ការ៉េ ឬប្រមាណ ១៥០០ហិកតា នៅក្នុងខេត្ត​ព្រះសីហនុ ដើម្បី​បង្កើត​ធនាគារកសិកម្ម និងមជ្ឈមណ្ឌលសេវាកម្មចម្រុះ។

នៅក្នុងជំនួប​ជាមួយ​ឯកឧត្តម​ ដួង តារា រដ្ឋលេខាធីកា​រទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​ Zhao Shujie ប្រធានក្រុមហ៊ុន Danong បានបញ្ជាក់​ពីទស្សន​កិច្ច​មក​កម្ពុជា​លើកនេះគឺដើម្បីចុះសិក្សាបន្ថែមលើទីតាំងដីវិនិយោគអោយបានលំអិត និងពិនិត្យអំពីគោលនយោបាយ ព្រមទាំងសិក្សាពីច្បាប់​អនុញ្ញាតផ្សេងៗក្នុងការវិនិយោគវិស័យកសិកម្មនៅកម្ពុជា។

លោក Zhao Shujie បានឱ្យដឹងទៀតថា​ ក្រុមហ៊ុនក៏​មានបំ​ណង​ពិ​ភាក្សាជា​មួយ​ក្រសួង​ជំនា​ញ​អំពីរូបមន្តវិនិយោគរបស់ក្រុមហ៊ុន Danong ជាលក្ខណៈកសិកម្មពាណិជ្ជូបនីយកម្មឧស្សាហកម្មនៅកម្ពុជា ដែលក្នុងនោះរួ​មទាំង​គម្រោង​បង្កើ​ត​​ក​សិដ្ឋានបង្កាត់ពូជសត្វ និងដំណាំ, កសិដ្ឋានដាំស្មៅសម្រាប់មនុស្ស និងសត្វ, កសិដ្ឋានចិញ្ចឹមសត្វយកសាច់ និងកសិដ្ឋានដាំដំឡូងមីជាដើម។

ដោយឡែកចំពោះ​ទីផ្សារ​ ដើមទុនវិនិយោគ និងបច្ចេកទេសគឺក្រុមហ៊ុនបានត្រៀមរួចហើយ ប៉ុន្តែនៅ​ចំណុ​ច​មួ​យដែ​ល​ជា​គ​ន្លឹះ​ដ៏​សំ​ខាន់បំ​ផុ​តក្នុង​កា​រ​ជំរុ​ញ​ការ​នាំ​ចេ​ញ​ផ​លិ​ត​ផ​ល​ក​សិ​​ក​ម្មក​ម្ពុ​ជាទៅ​ប​រ​ទេ​ស ​ឬ​ទៅកា​ន់​ប្រ​ទេ​ស​ចិ​នឱ្យមាន​​សន្ទុះបរិមាណ​កាន់តែច្រើនមហិមានោះ គឺទាំងភាគីរាជរដ្ឋាភិបាលកម្ពុជា និ​ងរ​ដ្ឋាភិបាល​ចិ​ន​ត្រូ​វ​តែ​កំ​ណ​ត់ឱ្យ​បា​ន​ច្បាស់លាស់អំពីស្តង់ដានៃផលិតផលកសិកម្ម (Standardization) ដែលប្រទេសទាំង២អាចបង្កើ​តជាឯកសា​រកិច្ច​ព្រម​ព្រៀ​ង​ពិសេសទទួលស្គាល់ និងយល់ព្រមលើគុណភាពផលិតផលកសិកម្មកម្ពុជាដែល​ធានា​ដ​ល់​ក្រុ​ម​ហ៊ុ​នវិនិយោគមានទំនុកចិត្តកាន់តែខ្លាំងទាំងក្នុងការផលិត និងក្នុងការនាំចេញដោយ​គ្មាន​ការ​ភ័​យខ្លា​ច និងមិនកំណត់កូតាឡើយ ។

គួររម្លឹកថា នៅឆ្នាំ២០២៣​នេះ វិនិយោគិន និងទេសចរជនជាតិ​ចិន​បានចាប់ផ្ដើមចូលមក​កម្ពុជាជា​បន្តបន្ទាប់​ឡើ​ងវិញហើយ ដោយ​ខ្លះក៏មានវិនិយោគិនដែលធ្លាប់​មកកម្ពុជា​ពីមុន និងខ្លះជា​វិនិយោគិន​ថ្មីៗ និងកំពុង​ស្វែង​រក​ការ​វិនិយោគនានា​​នៅតាមជំនាញរបស់ពួកគេ។ ការ​ចូលមកពីសំណាក់​វិនិយោគិនទាំង​នេះដែរ ក៏នឹង​រំពឹងថា​នឹងជួយ​ជំរុញការ​វិនិយោគ និងសេដ្ឋកិច្ចប្រទេស​កម្ពុជា​កាន់តែមានភាពប្រសើរឡើ​ងវិញបន្ទាប់​ពីរង​ផលប៉ះពាល់​ដោយសារតែវិបត្តិកូវីដ​១៩ និងសង្គ្រាម​រវាងរុស្ស៊ី និងអ៊ុយក្រែន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា