របរងាយៗក្នុងស្រុកចំនួន៣ ទទួលបានចំណូលខ្ពស់ជំនួសការធ្វើចំណាកស្រុក

ភ្នំពេញ ៖ ការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ត្បិតទទួលបានប្រាក់ចំណូលខ្ពស់បន្តិចក៏ពិតមែន ប៉ុន្តែត្រូវឃ្លាតឆ្ងាយស្រុកកំណើត និងឆ្ងាយពីគ្រួសារ និង​មានភាពប្រថុយប្រថាន។​ ដូច្នេះ សូមត្រឡប់មកមើលមុខរបរក្នុងស្រុកចំនួន៣ងាយៗអនុវត្ត ប៉ុន្តែអាចទទួលបានចំណូលគួរសម ដូចជាមុខ​របរធ្វើនំប៉័ងតួគី មុខរបរចញ្ចឹមចង្រិតដែលមានទីផ្សារខ្ពស់ និងការដាំចកអាសូឡា ដែលសុទ្ធសឹងតែអាចធ្វើបាននៅជិតផ្ទះ ហើយអាចមានលទ្ធភាពផ្គត់ផ្គង់គ្រួសារបានរស់ស្រួល។

របរទី១ គឺនំប៉័ងតួគីបានជួយកែប្រែជីវភាពគ្រួសាររបស់អ្នកស្រី ប៉ែន ស្រីពៅ ឱ្យល្អប្រសើរជាងមុន ក្រោយពីត្រឡប់មកពីធ្វើកម្មករនៅក្រៅប្រទេសវិញ។ កាលពីពេលកន្លងទៅនេះ អ្នកស្រីបានបញ្ជាក់ថា​ ដោយសារតែមានការខ្វះខាតជីវភាព អ្នកស្រីបានទៅធ្វើការជាកម្មកររោងចក្រសាច់មាន់នៅប្រទេសថៃ។ ធ្វើជាកម្មករគេមិនស្រួលទេ ទាំងហត់​ ទាំងក្ដៅ ហើយបានប្រាក់ខែប្រមាណ ៥ ០០០បាត ឬស្មើនឹងប្រមាណជាង ១៦០​ដុល្លារតែប៉ុណ្ណោះ ដែលវាផ្ទុយ​ពី​បច្ចុប្បន្នដែលអាចរកកម្រៃបានគ្រាន់បើ​ ហើយអាចរស់នៅជួបជុំក្រុមគ្រួសារបានយ៉ាងកក់ក្ដៅ។

សព្វថ្ងៃនេះ អ្នកស្រីបានបើកតូបលក់នំប៉័ងតួគីតូចមួយដែលមានយីហោ ហេង មាន ក្រោយពីអ្នកស្រីបានរៀនចេះរូបមន្តធ្វើពីសាច់ញាតិ និងអាចរក​ចំណូល​ប្រចាំថ្ងៃគិតជាមធ្យម ៣៥ម៉ឺនរៀន។ ជាពិសេស គាត់អាចផ្គត់ផ្គង់ឱ្យកូនបានសិក្សា អាចរស់នៅជុំគ្រួសារ​ មិនបាច់ទៅស៊ីឈ្នួលនៅស្រុកគេទៀត ហើយក៏​អាច​បន្តចំណេះជំនាញទៅកាន់បងប្អូនដែលចង់រៀនបន្ត ដោយតម្លៃថ្លៃរៀនរូបមន្ត និងទិញសម្ភារៈចាំបាច់មួយចំនួន គេត្រូវចំណាយប្រមាណ ៥០០ ដុល្លារតែប៉ុណ្ណោះ ហើយអាចប្រកបអាជីវកម្មចិញ្ចឹមគ្រួសារបាន​ ។ 

របរទី២ ការចិញ្ចឹមចង្រិតខ្មៅ ៖  ចង្រិតខ្មៅ គឺជាពូជចង្រិតមួយប្រភេទងាយស្រួលចិញ្ចឹម ឆាប់បានផល មានតម្លៃល្អ និងមានទីផ្សារទូលាយ មិនខ្វះអ្នកចាំទិញ ខណៈដែលលោក យឿម ម៉ី បានចាប់យកមុខរបរចិញ្ចឹមចង្រិតខ្មៅនេះសម្រាប់ស្វែងរកចំណូលចិញ្ចឹមគ្រួសាររស់នៅស្រុកបវេល ខេត្តបាត់ដំបង។ លោកបានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ ទីផ្សារចង្រិតខ្មៅគឺមានភាពទូលំទូលាយងាយស្រួលលក់ ពោលគឺបន្ទាប់ពីចិញ្ចឹមហើយ លក់ដាច់អស់ៗត្រឹមមួយ ឬពីរថ្ងៃប៉ុណ្ណោះ ហើយអាចរស់នៅជិតក្រុមគ្រួសារទៀតផង។

បច្ចុប្បន្ន លោកមានធុងចំនួន ១០ និងអាងចំនួន២ ដែលអាចផ្ដល់ផលប្រមាណ ២០០គីឡូក្រាមក្រោយពីការចិញ្ចឹម រយៈ ពេល ៧ទៅ៨សប្ដាហ៍។ ក្រោយការចិញ្ចឹម លោកចំណាយពេលត្រឹមមួយថ្ងៃប៉ុណ្ណោះសម្រាប់ការលក់ ដោយទទួលបានតម្លៃ ១០ ៥០០រៀលក្នុងមួយគីឡូក្រាម។ ក្រៅពីចិញ្ចឹម ឱ្យធំសម្រាប់ចាប់លក់ ចង្រិតប្រភេទនេះក៏អាចផ្ដល់ផលជាពូជសម្រាប់លក់បន្តផងដែរ ដោយគេអាចលក់ពងចង្រិតខ្មៅគិតជាចាន ក្នុង១ចានមានតម្លៃ ២ ០០០ – ៣ ០០០រៀលដែរ។   

ពាក់ព័ន្ធទៅនឹងការចិញ្ចឹម លោក យឿម ម៉ី បានបញ្ជាក់ឲ្យដឹងថា លោកបានទៅរៀនបច្ចេកទេសចិញ្ចឹមប្រមាណមួយសប្ដាហ៍។ រយៈពេលចិញ្ចឹមចង្រិត គឺត្រូវការរយៈពេលចន្លោះពី ៤០-៦០ ថ្ងៃ ហើយគេប្រើចំណីធម្មជាតិ ដូចជា ស្លឹកឈើ ស្មៅ បន្លែ និងកាកបាយជាដើម។ ដោយឡែក ចំពោះកត្តាប្រឈមបញ្ហាភាគច្រើនគឺទាក់ទងនឹងការផ្ដល់ចំណី ការភ្ញាស់ពង ជាពិសេសគឺកត្តាអាកាសធាតុ ដែល ទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបសំបុកទៅតាមរដូវកាល។

ជាមួយគ្នានេះ លោកសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកចំណាកស្រុក គួរងាកមកចាប់អាជីពជាអ្នកចិញ្ចឹម សត្វចង្រិតខ្មៅដែលអាចទទួលបានចំណូលគួរសម អាចរស់នៅជួបជុំជាមួយក្រុមគ្រួសារ និងមិនប្រថុយប្រថានសុវត្ថិភាពនៅប្រទេសគេនោះទេ។

របរទី៣ ការដាំចកសម្រាប់ចំណីសត្វ ៖ អាសូឡា(Azolla) ជាប្រភេទចកម្យ៉ាង ដែលអាចធ្វើជាចំណីសត្វច្រើនប្រភេទ រួមទាំងគោ ក្របី មាន់ ទា ជ្រូក ជាដើមបានយ៉ាងប្រសើរ មានសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ងាយស្រួលដាំ និងមានទីផ្សារល្អ ដែលប្រកសិករខ្មែរគួរតែងាកមកសាកល្បងដាំសម្រាប់ការផ្គត់ផ្គង់ជាចំណីសត្វចិញ្ចឹមប្រចាំគ្រួសារ ក៏ដូចជាលក់ចេញទៅលើទីផ្សារក្នុងស្រុកសម្រាប់កសិដ្ឋានចិញ្ចឹមនានា ដើម្បីទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។

បច្ចុប្បន្នេះ លោក និល សំរ៉េត ជាម្ចាស់កសិដ្ឋានបណ្តុះ និងដាំរុក្ខជាតិចកប្រភេទអាសូឡាខ្នាតតូចមួយនៅស្រុកព្រៃកប្បាស ខេត្តតាកែវ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា លោកបានចាប់យកមុខរបរជាអ្នកដាំចកអាសូឡា ដោយសារវាងាយស្រួលដាំ និងល្អសម្រាប់ឱ្យសត្វស៊ី ហើយសល់ពីធ្វើចំណីសត្វដែលចិញ្ចឹមនៅផ្ទះ ក៏អាចលក់ទៅឲ្យកសិករដទៃទៀតដែលចិញ្ចឹមសត្វទាំងនៅក្នុងតំបន់ ក្នុងខេត្ត និងផ្ញើទៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។ លោកមានអាងដាំចកអាសូឡាចំនួន ៣ មានទំហំ ៣×១០ ម៉ែត្រដែលជាធម្មតាលោកអាចលក់បានប្រមាណ ៤០-៥០ គីឡូក្រាមជារៀងរាល់ថ្ងៃ ដោយក្នុងតម្លៃ ៥ ០០០ ទៅ ៧ ០០០ រៀលក្នុង ១គីឡូក្រាម។

ដោយឡែកទាក់ទងទៅនឹងការថែទាំគឺកាន់តែងាយស្រួលបំផុត ពុំសូវមានបញ្ហាអ្វីឡើយ ដោយគ្រាន់តែត្រូវការធ្ចើស្រះរាក់ល្មម ទឹក ជីលាមកសត្វ និងកូនអាសូឡា។ ការដាំនេះត្រូវការយៈពេលត្រឹមមួយសប្ដាហ៍ ឬយ៉ាងយូរ១០ថ្ងៃ គឺអាចដងយកអាសូឡាឱ្យសត្វស៊ីបាន ហើយវានឹងដុះជាបន្តបន្ទាប់មិនងាយអស់នោះឡើយ។

ក្រោយពីបានអាន និងដឹងពីគុណប្រយោជន៍មុខរបរទាំង៣ខាងលើនេះ បងប្អូនអាចងាកមកសាកល្បងជាមួយមុខរបរងាយៗក្នុងស្រុកទាំងនេះដែលអាចទទួលបានចំណូលពីការខិតខំគួរសម ហើយសុទ្ធតែជាមុខរបរអាចធ្វើបាននៅផ្ទះ ជិតគ្រួសារ ហើយអាចផ្គត់ផ្គង់កូនរៀនសូត្រ ពិសេសមិនបាច់ប្រថុយប្រថានសុវត្ថិភាពក្នុងការធ្វើចំណាកស្រុកនោះទៀតទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង