កសិដ្ឋានចិញ្ចឹមត្រី «ទីឡាព្យ៉ា» អាចរកចំណូលបានចន្លោះពី ៤ពាន់ទៅ៥ពាន់ដុល្លារ ក្នុងមួយខែ

កណ្ដាល ៖ កសិដ្ឋាន Cambodia Fresh Farm ដែលគេបានស្គាល់ថាជាកសិដ្ឋានចិញ្ចឹមត្រី «ទីឡាព្យ៉ា» ស្ថិតនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល អាចរកចំណូលបានពីការលក់សាច់ត្រី ចន្លោះពី៤ពាន់ ទៅ៥ពាន់ដុល្លារ ក្នុងមួយខែ និងមានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ នេះបើតាមការឱ្យដឹងពីលោក ចាវ សួស្តី នាយកប្រតិបត្ដិនៃកសិដ្ឋាន Cambodia Fresh Farm បានបញ្ជាក់ឱ្យដឹងក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោ​មគម្រោង CAPFish ដឹកនាំដោយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

លោក ចាវ សួស្តី បានមានប្រសាសន៍ថា បច្ចុប្បន្ន​តម្លៃសាច់ត្រី ដែលលក់ចេញទៅលើទីផ្សារ ក្នុងមួយគីឡូក្រាម លក់ចេញបានក្នុងតម្លៃ ១៥ដុល្លារ ខណៈក្នុងមួយថ្ងៃអាចលក់សាច់ត្រីចេញបានចំនួន ១០គីឡូក្រាម ដោយចំណូលបានពីការលក់សាច់ត្រី ទទួលបានតម្លៃពី៤ពាន់ ទៅ៥ពាន់ដុល្លារ ក្នុងមួយខែ។

ម្ចាស់កសិដ្ឋាន បានឱ្យដឹងថា ក្រុមហ៊ុនមានផលិតផលសំខាន់ៗចំនួន៤ គឺ១- សាច់ត្រីស្រស់ និងសាច់ត្រីបង្កក ២-សាច់ត្រីទីឡាព្យ៉ាព្យាឆ្អិនស្ទើរ ៣-ត្រីបំពងណាន់ហ្គុឃីដៃ ៤-ត្រីឆ្អើរ ដែលគេអាចរកជាវផលិតផលទាំងនេះ នៅតាមផ្សារទំនើប១០កន្លែង និងភោជនីយដ្ឋាន១០កន្លែង ខណៈដែលការបញ្ជាទិញកំពុងមានការកើនឡើងផងដែរ។

លោក ចាវ សួស្តី បានឱ្យដឹងទៀតថា ក្រុមហ៊ុនប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវការអនុវត្ដវារីប្បកម្មល្អ លើផ្ទៃដី៤.៥ហិកតា ដែលមានស្រះចិញ្ចឹមត្រី សរុបចំនួន២៤ស្រះ និងប្រើប្រាស់បច្ចេកវិទ្យាកែច្នៃរបស់ជប៉ុន ដើម្បីធានាបានទាំងគុណភាព និងសុវត្ថិភាពខ្ពស់បំផុត នៃផលិតផលសាច់ត្រីទីឡាព្យ៉ា។

បច្ចុប្បន្ន ផលិតផលដែលក្រុមហ៊ុនដាក់លក់ គឺកែច្នៃចេញពីកសិដ្ឋានផ្ទាល់ ដោយទិញកូនត្រីពី Smiling Gecko រីឯចំណីវិញទិញពីអ្នកចែកចាយក្នុងស្រុក។ នៅទីតាំងរោងចក្រកែច្នៃ ក្រុមហ៊ុនប្រើកម្មករ ១៤រូប (ស្រី៤រូប)។ ក្រុមហ៊ុននឹងសហការជាមួយវារីវប្បករផ្សេងទៀត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

លោក ចាវ សួស្តី  បានបញ្ជាក់ប្រាប់ថា ត្រីទីឡាព្យ៉ា ជាត្រីងាយចិញ្ចឹម ធំលឿន ពោលគឺត្រីរយៈពេល៦ខែអាចចាប់លក់បានហើយ ដែលជាប្រភេទត្រីហុចផលលឿន។ បច្ចុប្បន្ននេះលោកមានស្រះចិញ្ចឹមត្រីចំនួន ២១ ស្រះ និងស្រះនីមួយៗមានទំហំ ៤០ ម៉ែត្រគុណ៤០ ម៉ែត្រ។ ក្នុងមួយស្រះនីមួយៗ គឺយើងចិញ្ចឹមកូនត្រីទីឡាព្យ៉ាប្រមាណ ១ ម៉ឺនក្បាល និងទទួលផលបានប្រមាណ ៣ តោន។

លោកបានឱ្យដឹងថា ៖

« សម្រាប់ត្រីទីឡាព្យ៉ាមួយក្បាលៗនៅពេលចិញ្ចឹមគឺទម្ងន់របស់វាចាប់ពី ៥០០ ដល់ ៦០០ក្រាម ត្រូវចាប់លក់ហើយ បើកាលណាទុកវាធំពេកវានឹងឡើងខ្លាញ់ច្រើន និងមានទឹកច្រើនប្រការនេះនាំឱ្យបាត់​បង់រស់ជាតិ។ ក្នុងឆ្នាំ២០២៣នេះគំរូសាច់ត្រីទីឡាព្យ៉ារបស់លោកបានផ្ញើទៅកាន់ទីផ្សារជប៉ុនដើម្បីឱ្យភោជនីយដ្ហាននានាបានភ្លក្ស និងសាកល្បង ហើយសង្ឃឹម១០០ភាគរយហើយ គឺឆ្នាំក្រោយ២០២៤ខាងមុខនឹងនាំចេញទៅកាន់ទីផ្សារប្រទេសនេះពុំខាន»។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយករដ្ឋបាលជលផល បានថ្លែងថា ដើមចមដែលរដ្ឋបាលជលផលសហការជាមួយអង្គការ UNIDO ផលិតអាហារសុវត្ថិភាពលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ ដើម្បីជាផ្នែកមួយជួយពង្រឹងវិស័យឯកជន និងគិតគូរពីសុខភាពរបស់អ្នកប្រើប្រាស់។ បច្ចុប្បន្នមានសហគ្រាស​ចំនួន២៨ ចូលរួមអនុវត្តក្នុងគម្រោង និងមានសហគ្រាសចំនួន៨ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាព CQS ពេញលេញ និងសហគ្រាសចំនួន ៤ ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាព CQS ខណៈសហគ្រាសចំនួន៦ទៀត បានស្នើសុំចុះពិនិត្យវាយតម្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រ CQS ពីសំណាក់ FiA/DFPTQ ។  

ឯកឧត្តម ពុំ សុថា មានប្រសាសន៍ថា ៖ រដ្ឋបាលជលផល និងក្រសួងកសិកម្ម បានយកចិត្តទុកដាក់ផ្តល់ពូជល្អ កាត់បន្ថយថ្លៃដើម ចំណេញពេលវេលា ខណៈធនធានជលផលក្រោយប្រមូលផលពីធម្មជាតិ និងផលដែលទទួលបានពីវារីវប្បកម្ម  ត្រូវបានរក្សា និងយកទៅកែច្នៃអាហារសុវត្ថិភាពបន្ថែម  ដើម្បីប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ។ តាមរយៈកិច្ចគាំទ្រពីគម្រោង CAPFISH សហគ្រាស Cambodia Fresh Farm រំពឹងថា នឹងទទួលបានវិញ្ញាបនប័ត្រ HACCP និងពង្រីកចំណែកទីផ្សារក្នុងស្រុក អាចនាំចេញផលិតផលទៅកាន់ទីផ្សារ ប្រទេសជប៉ុន និងសហភាពអ៉ឺរ៉ុប ក៏ដូចជាទីផ្សារក្រៅស្រុកផ្សេងទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា