ការ​នាំ​ចេញ​គ្រាប់ធញ្ញជាតិពី​អ៊ុយក្រែន​មានចំនួនតិចតួចបំផុតទៅដល់​ប្រទេសដែល​ប្រឈម​កា​រស្រេកឃ្លាន

រយៈពេល​៣​សប្តាហ៍​កន្លង​ផុត​ទៅ​ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ចតុភាគី​​​លើ​ការ​​​​នាំ​ចេញ​​គ្រាប់​ធញ្ញជាតិ​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា ​យ៉ាងហោច​ណាស់​​នាវា​១៤​គ្រឿងដែល​​​ដឹកគ្រាប់​ធញ្ញជាតិ​សំខាន់​ៗ មាន​ស្រូវសាឡី ​​ពោត ជាដើម​​​ ​ដែល​មាន​បរិមាណ​ជិត​​​៥០ម៉ឺន​តោន បាន​ចាកចេញ​ពី​កំពង់ផែ​​ចំនួន​៣​ពី​ប្រទេស​អ៊ុយក្រែន ខណៈដែលសង្គ្រាម​​ក្នុង​ប្រទេស​នេះ​ កំពុង​បន្តឆាបឆេះ​យ៉ាងខ្លាំង​ ដោយសារ​​ការ​ប្រើប្រាស់​អាវុធ​កាន់តែ​ទំនើប​។

​​អ្វីដែល​ជារឿងគួរ​ឱ្យ​សោក​ស្តាយ​គឺ​ថា​ក្នុង​ចំណោម​នាវា​​ដឹក​​ធញ្ញជាតិ​ទាំង​នោះ​​មិន​ត្រូវ​បាន​ដឹក​ទៅកាន់​ប្រទេស​ដែល​ប្រឈម​​​​ការ​ខ្វះខាត​ស្បៀង​អាហារ​ធ្ងន់ធ្ងរ​នោះទេ ​ដោយ​ភាគ​ច្រើន​​​នាំចេញ​ទៅកាន់​​ប្រទេស​អ្នក​មាន​ ​​​ដែល​បញ្ជា​​ទិញ​​ក្នុង​តម្លៃ​ខ្ពស់​ក្រោមរូបភាព​នៃ ​​«កិច្ច​សន្យា​​ពាណិជ្ជកម្ម​» ​​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​ New York Times ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​។​​

“រហូតមកដល់ពេលនេះគ្មាននាវាណា​មួយក្នុង​ចំណោម​នាវាដឹកគ្រាប់ធញ្ញជាតិ១៤គ្រឿង ដែល​បានចាក​ចេញ​ពី​អ៊ុយក្រែន ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដែល​ប្រឈម​នឹងការខ្វះខាត​ស្បៀង​អាហារ​នោះទេ​ ដោយសារតែ​ពួកគេកំពុងដឹក​គ្រាប់​ធញ្ញជាតិ ​ដែល​បានទិញក្រោមកិច្ច​សន្យា​ពាណិជ្ជកម្ម”

យោង​សេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារ​​​សារព័ត៌មានតួកគី (aa.com.tr) ​​កាល​ពី​សប្តាហ៍​មុន ​​កប៉ាល់​​​ឈ្មោះ Rojen ដែល​​​បំពាក់​ទង់ជាតិម៉ាល់​តា​ (Malta)  ដឹកពោត ១៣ ០០០​ តោនពីកំពង់ផែ​​ Chornomorsk​​​​​ នៃ​ប្រទេស​អ៊ុយក្រែន​ ធ្វើដំណើរ​ទៅកាន់​ប្រទេស​អង់គ្លេស។​​​

​​​តាម​សេច​​ក្តី​រាយការណ៍​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល​នេះ ​កប៉ាល់​ដឹក​គ្រាប់​ធញ្ញជាតិ​ Polarnet ដែល​បំពាក់​ទង់​ជា​តិ​តួកគី កប៉ាល់ Navi-star បំពាក់​ទង់ជាតិអៀរឡង់ កប៉ាល់ Osprey S បំពាក់ទង់ជាតិលីបេរីយ៉ា​នៃ​តំបន់​អាហ្វ្រិក​ខាងលិច​​ បាន​ចូល​​ដឹក​គ្រាប់​ធញ្ញជាតិ​ជាបន្តបន្ទាប់​ទៅកាន់​​​កំពង់ផែចំនួន​៣​ ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង មាន​ដូច​ជា កំពង់ផែ Odesa, Chornomorsk និង​កំពង់ផែ Yuzhny ​​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​​។​

ដោយសារ​​​ការ​ដឹក​ទំនិញ​ភាគ​ច្រើន​​​ធ្វើ​ឡើង​​ក្រោម​រូប​ភាព​នៃ​កិច្ច​សន្យា​ពាណិជ្ជកម្ម ​​អង្គការ​​សហប្រជាជាតិ​ ​បាន​ជួល​កប៉ាល់​​​ដឹក​ទំនិញ​​ឈ្មោះ​ថា «Brave Commander»​ សម្រាប់​​ដឹក​​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ដោយផ្ទាល់​ទៅកាន់​ប្រទេស​ដែល​រងផល​ប៉ះពាល់​ខ្លាំង​បំផុត ដោយកង្វះខាតនេះ​។

​យោង​តាម​ការ​ចេញ​ផ្សាយរបស់ New York Times ​វាគឺ​ជាកប៉ាល់​ដំបូង​គេ ​ដែល​ត្រូវបាន​ជួល​ឱ្យដឹក​គ្រាប់ធញ្ញជាតិ​​ទៅកាន់​ប្រទេស​ដែល​រងផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​កង្វះ​ស្បៀង​អាហារ​ ចាប់តាំង​ពីកិច្ចព្រមព្រៀង​រវាង​អ៊ុយក្រែន​ និងរុស្ស៊ី​ បាន​អនុញ្ញាត​ឱ្យការដឹក​ជញ្ជូន​បន្ត​ឡើងវិញ។

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ បាន​និយាយថា​កប៉ាល់ទី១ ​ដែល​ត្រូវ​បាន​ជួល​ឱ្យ​ដឹក​គ្រាប់ ធញ្ញជាតិ​អ៊ុយក្រែន​ដោយផ្ទាល់​ទៅកាន់​ផ្នែក​ដែល​រងគ្រោះ​ដោយទុរ្ភិក្ស​នៃ «Horn of Africa» ចាប់​តាំង​ពីការ​លុកលុយ​របស់​រុស្ស៊ី​បាន​បញ្ឈប់​ការ​នាំ​ចេញ​អាហារ​កាល​ពី​៦ ​ខែ​មុន​នឹង​មក​ដល់​អ៊ុយក្រែន​នៅ​ថ្ងៃ​សុក្រ​។

នាវា​ផ្ទុក​ទំនិញ​ជា​ច្រើន​គ្រឿង​ដែលជួល​ដោយ​អង្គការសហ​ប្រជាជាតិ​នេះ​ត្រូវ​បានគេរំពឹង​ថា​នឹង​ចូលចត​នៅ​កំពង់​ផែ​ Yuzhny ​នៅ​ភាគខាងត្បូង​ប្រទេសអ៊ុយក្រែន​ជា​កន្លែង​ដែល​ នឹង​ផ្ទុក​ដោយ​គ្រាប់​ធញ្ញជាតិ​ដែលទិញ​ដោយ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក ​(WFP) របស់​អង្គការ​សហ​ប្រជាជាតិ​ហើយ​ចែកចាយ​ទៅ

“ប្រទេស​ដែល​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដោយ​ស្បៀង​អាហារ​ពិភព​លោក។​ នេះ​បើ​យោង​តាម​ លោក Steve Taravella អ្នក​នាំ​ពាក្យ​ ​ WFP បាន​និយាយ​ប្រាប់​កាសែត​  New York Times”

អង្គការ​សហប្រជាជាតិ និង​​រដ្ឋាភិបាល​តួកគី ​បាន​សម្របសម្រួល​​ដោយ​ជោគជ័យ​ក្នុង​ការ​នាំ​ភាគី​ជម្លោះ​គឺ​ អ៊ុយក្រែន និង​រុស្ស៊ី​ ចូលតុច​រចា ​​និង​​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រម​ព្រៀង​នាំ​ចេញ​​គ្រាប់ធញ្ញជាតិ​​​​កាល​ពី​ថ្ងៃ​២២ ​ខែ​កក្កដា​​ ពី​ប្រទេស​អ៊ុយក្រែន ដែល​ជាប់គាំ​ង​​ក្នុង​ឃ្លាំង​សន្និធិ​​រហូ​តដល់​ជាង​២២​លាន​តោន ចាប់​តាំងពី​រុស្ស៊ី​ចូល​លុកលុយ​អ៊ុយក្រែ​ន​ពី​ចុងខែ​កុម្ភៈ ​ឆ្នាំ​២០២២នេះ​។​

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​អង់តូនីញ៉ូ ​ហ្គុយ​តឺរេស (Antonio Guterres)​ បាននិយាយថា​កិច្ច​ព្រមព្រៀង​នោះ​ នឹង​បន្ធូរ​បន្ថយ​ការ​ខ្វះខាត​ស្បៀង​អាហារ​ជា​សាកល ដោយ​ហៅវា​ថាជា​«សញ្ញា​នៃ​ការ​សង្គ្រោះ​»។

​​កប៉ាល់​ Brave Commander ដែលត្រូវបាន​ចាត់តាំង​ដោយ​អង្គការសហប្រជាជាតិ​នឹង​ដឹក​គ្រាប់​ធញ្ញជាតិ​២៣​០០០​ តោន​ទៅកាន់​ប្រទេស​ជីប៊ូទី (Djibouti)​នៅ​តំបន់​អាហ្វ្រិក​ ខាងកើត​ដែល​កំពុង​រងគ្រោះ​ដោយសារ​គ្រោះ​រាំង​ស្ងួត​ដ៏​ខ្លាំង​ដែល​គេ​ហៅ​ថា «Horn of Africa»​ជាកន្លែង​ដែល​គ្រោះរាំងស្ងួត​រយៈពេល​៤​ឆ្នាំ​បាន​ធ្វើ​ឱ្យ​មនុស្ស​នៅ​តំបន់​រងគ្រោះ​នោះ​ប្រមាណ១៨​លាន​នាក់​ប្រឈមនឹង​ការ​ស្រេកឃ្លាន​យ៉ាងខ្លាំង​។​

លោក​ Oleksandr Kubrakov រដ្ឋមន្ត្រី​ក្រសួង​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​ប្រទេស​អ៊ុយក្រែន​បាន​ប្រកាស​នៅ​ក្នុង​ tweeter ​ពី​ការ​មកដល់​របស់​កប៉ាល់​Brave Commander កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​សប្តាហ៍​មុន​ដោយ​និយាយ​ថា​ គ្រាប់​ធញ្ញជាតិ​នឹង​ទៅដល់​ប្រទេស​អេត្យូពី ​ដោយ​ឡែក​​ លោក Taravella បាន​និយាយថា ​ទំនិញ​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​ក៏​នឹង​ទៅ​ប្រទេស​កេនយ៉ា និង​សូម៉ាលី​ផង​ដែរ​។

មន្ត្រីអង្គការសហប្រជាជាតិ​បាន​និយាយថា ​ពាណិជ្ជកម្ម​ ដើរ​តួ​នាទី​ក្នុង​ការ​ធ្វើ​ឱ្យ​ទីផ្សារ​មានស្ថិរភាព ​ទោះ​បីជា​វា​មិន​ទៅ​ដោយ​ផ្ទាល់​ទៅកាន់​ប្រទេស​ដែល​ប្រឈម​នឹងការ​ខ្វះ​ខាត​​ស្បៀង​អាហារ​ក្តី​។

តាម NYT លោក Stephane Dujarric អ្នក​នាំ​ពាក្យ ការិយាល័យ​អគ្គលេខា​ធិការ អង្គការ សហប្រជាជាតិ​បាន​ថ្លែង​ថា ការ​បើក​កំពង់ផែ​របស់​អ៊ុយក្រែន​បាន​ជំរុញ​ឱ្យ​តម្លៃ​ស្បៀង​អាហារ​ពិភព​លោក​ធ្លាក់ចុះ ​ដែល​នៅទី​បំផុត​នឹង​ជួយ​ប្រទេស​ដែល​ប្រឈមមុខ នឹង​អសន្តិសុខ​ស្បៀង។

លោក​បាន​និយាយ​ថា​៖

“ជំហាន​ដំបូង​កំពុង​យក​កប៉ាល់​ទាំង​នេះ​ចេញ​ពី​កំពង់ផែ​អ៊ុយក្រែន​ព្រោះ​វា​ត្រូវ​​បាន​ទុក​នៅ​ទីនោះ​ជា​យូរ​មក​ហើយ។ ​កប៉ាល់ផ្សេងទៀត​នឹង​ចូលមក ដោយមាន​កិច្ច​សន្យា​ពាណិជ្ជកម្ម។​ កប៉ាល់​ដឹក​ទំនិញ​ខ្លះ​នឹងទៅ​កាន់​ប្រទេស​កំពុងអភិវឌ្ឍន៍​ ហើយ​កប៉ាល់​ផ្សេង​ទៀត​នឹងទៅ​កាន់​គោលដៅ​ផ្សេងទៀត”

តាម​សេចកី្ត​រាយការណ៍​  NYT កប៉ាល់​ទី១​ ដែល​បាន​ចាកចេញ​ពី​កំពង់ផែ​ Odesa ប្រទេស​អ៊ុយក្រែន​កាលពី​សប្តាហ៍​មុន​ដែល​ផ្ទុក​ដោយ​គ្រាប់​ធញ្ញជាតិ​ត្រូវ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​លីបង់ ដែល​ជា​ប្រទេស​ដែល​មាន​អត្រា​អតិផរណា​អាហារ​ខ្ពស់បំផុត។​ ប៉ុន្តែ​លីបង់​ បាន​និយាយ​ថា ខ្លួន​លែង​ចង់​បាន​គ្រាប់​ធញ្ញជាតិ​ទៀត​ហើយ​ ព្រោះ​វា​យឺត​ពេល​ពេក​។ ឥឡូវនេះ​វា​នឹង​ត្រូវ​បានលក់​បន្ត​។

តម្លៃ​ស្រូវ​សាលី​បាន​ធ្លាក់ចុះ​ នៅ​មុន​ពេល​មាន​កិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ ដោយ​អង្គការ​សហ​ប្រជាជាតិ​ហើយ​និន្នាការ​នោះ​បាន​បន្ត​ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​នោះ​ត្រូវ​បាន​ចុះ​ហត្ថលេខា។

កិច្ច​សន្យា​អនាគត​ដែល​ត្រូវ​បាន​យោងជា​ទូទៅ ក្នុង​ជួញដូរ​នៅទីក្រុង​ឈីកា​ហ្គោ ​កំពុង​ជួញដូរ​ប្រហែ​ល​៨,១០​ដុល្លារក្នុង​បរិមាណ​ស្រូវ​សាឡី​២៧គីឡូក្រាម​​ កាលពី​ថ្ងៃពុធ ​ដែល​ជា​ការ​ធ្លាក់ចុះ​ដ៏ធំមួយ​ពីកម្រិត​ខ្ពស់​បំផុត​ជាង ១៤ដុល្លារ​ ក្នុងខែ​មីនា បន្ទាប់​ពី​ប្រទេស​រុស្ស៊ី​ បាន​លុកលុយ​អ៊ុយក្រែន​ជា​លើក​ដំបូង​។

ឥឡូវនេះ ​តម្លៃ​ស្រូវសាលី​ បាន​ធ្លាក់​ចុះ​មក​វិញ​ជិត​ ប្រហាក់​ប្រហែល​ទៅ​នឹង​តម្លៃ​មុន​ពេល​ចាប់​ផ្តើម​សង្គ្រាម​ ហើយ​វា​អាច​បន្ត​ប្រែប្រួល​តទៅ​ទៀត។

កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​រួម​ជា​មួយ​នឹង​ការ​ថយចុះ​នៃ​តម្រូវការ​ពី​ប្រទេស​មួយ​ចំនួន ដោយសារ​តែ​តម្លៃ​ខ្ពស់​និង​ការកើនឡើង​នៃ​ការ​ផ្គត់ផ្គង់​ពីការ​ប្រមូលផល​រដូវ​រងា​បាន​កាត់​បន្ថយ​សម្ពាធ​តម្លៃ។ ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ថា​តើ​​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​មាន​រយៈ​ពេល​យូរ​ប៉ុណ្ណា​ បើ​ប្រទេសទាំង២​ ​​បង្កើន​ឥទ្ធិពល​សង្គ្រាម​យ៉ាងខ្លាំង​បែបនេះ​ ​ហើយ​អាកាសធាតុ​ក្តៅ​ស្ងួត​ដែល​កាត់បន្ថយ​ទិន្នផល​ដំណាំ​ កំពុង​ក្លាយ​ជា​រឿង​បង្កើន​សម្ពាធ​បន្ថែម​ផងដែរ​៕​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧