ក្រុមហ៊ុន Baykar Makina Sanayi ve Ticaret AS របស់ប្រទេសតួកគី ដែលផ្តល់យានជំនិះគ្មានមនុស្សបើកដល់អ៊ុយក្រែនបាននិយាយថា បច្ចុប្បន្នខ្លួនមានសមត្ថភាពផលិតយន្តហោះគ្មានមនុស្សបើកចំនួន ២០គ្រឿងក្នុងមួយខែ និងការបញ្ជាទិញរយៈពេល៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ Bloomberg។

សារព័ត៌មានដែលមានមូលដ្ឋាននៅអាមេរិកនេះបានផ្សាយថា លោក Haluk Bayraktar នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Ukrainian Come Back Alive Foundation កាលពីថ្ងៃព្រហស្បតិ៍ថា ៖
“យន្តហោះគ្មានមនុស្សបើក TB2 និង Akinci កំពុងផលិតជាស៊េរី យើងមានតម្រូវការសម្រាប់ពួកគេទាំងពីរ។ សម្រាប់ Bayraktar TB2 យើងមានកិច្ចសន្យានាំចេញជាមួយ ២២ប្រទេសផ្សេងគ្នា”

ក្រុមហ៊ុន Baykar ដែលធ្លាប់បដិសេធសំណើរប្រធានាធិបតីរុស្ស៊ីក្នុងការបង្កើតរោងចក្រនៅរុស្ស៊ី និងដែលកំពុងធ្វើការលើគម្រោងយន្តហោះចម្បាំងគ្មានមនុស្សបើកហៅថា Bayraktar Kizilelma ចង់បង្កើនសមត្ថភាពផលិតរបស់ខ្លួនបន្ថែមទៀត ហើយសង្ឃឹមថានឹងសម្រេចបាននូវរោងចក្រនៅអ៊ុយក្រែន។
Bayraktar ដែលជាប្អូនប្រុសរបស់កូនប្រសាររបស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថាក្រុមហ៊ុនចង់ប្រមូលផ្តុំយន្តហោះគ្មានមនុស្សបើក TB2 និង Akinci ក៏ដូចជាយន្តហោះចម្បាំង Kizilelma នៅអ៊ុយក្រែន។
លោកបាននិយាយថា ការសាងសង់កន្លែងស្រាវជ្រាវ និងមជ្ឈមណ្ឌលផលិតកម្មទំនើបកំពុងដំណើរការរួចហើយ ដោយលោកបានបន្ថែមថា
“យើងមើលឃើញអ៊ុយក្រែនជាដៃគូយុទ្ធសាស្ត្ររបស់យើង។ យើងក៏ចង់ធ្វើឲ្យអ៊ុយក្រែនជាមូលដ្ឋានផលិតកម្មផងដែរ”
ប្រទេសតួកគីបានគ្រប់គ្រងរក្សាភាពជិតស្និទ្ធជាមួយអ៊ុយក្រែន និងរុស្ស៊ីនៅឆ្នាំនេះ ខណៈដែលប្រទេសនេះសម្លឹងរកការសម្រុះសម្រួលជាជាងជ្រើសរើសភាគីនៅក្នុងសង្គ្រាមបន្ទាប់ពីការលុកលុយរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន លើអ៊ុយក្រែនកាលពីខែកុម្ភៈ។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀ ពូទីន នៅក្នុងជំនួបកាលពីខែមុនក្នុងប្រទេសអ៊ីរ៉ង់ ធ្លាប់បានស្នើប្រធានាធិបតីតួកគីឱ្យនាំយកក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកនេះទៅបើករោងចក្រក្នុងប្រទេសរុស្ស៊ី ប៉ុន្តែត្រូវក្រុមហ៊ុននេះបដិសេធ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាមេរិក ចាយលុយជិត ៦០ពាន់លានដុល្លារ ពន្លឿនការផលិតមីស៊ីល Patriot ចំពេលមានព័ត៌មានថាកំពុងខ្វះគ្រាប់នៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/07/2026
កងទ័ពជើងគោកអាមេរិក បានសម្រេចចុះកិច្ចព្រមព្រៀងដ៏ធំសម្បើមមួយដែលមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីពង្រីក និងពន្លឿនការផលិតមីស៊ីលស្ទាក់ចាប់ (Patriot)




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content