ហ្គាណាជាប្រទេសនាំចេញផ្លែកាកាវធំបំផុតទី ២ របស់សកលលោក បន្ទាប់ពីដំណាំប្រភេទនេះមានវត្តមានដំបូងនៅក្នុងប្រទេសនេះ តាំងតែពីជាង ១០០ ឆ្នាំមុន ប៉ុន្តែមកទល់បច្ចុប្បន្ន អត្ថប្រយោជន៍ដែលហ្គាណាទទួលបានធៀបទៅនឹងទីផ្សារបច្ចុប្បន្នគឺមានចំនួនតិចតួចបំផុត ឬត្រឹមតែ២ពាន់លានដុល្លារប៉ុណ្ណោះនៃទំហំទីផ្សារសរុប ១០០ ពាន់លានដុល្លារនៃឧស្សាហកម្មផលិតសូកូឡាពីគ្រាប់កាកាវគ្រៀម។ តើហេតុអ្វីបានជាហ្គាណាមិនអាចធ្វើការផលិតសូកូឡា ហើយនាំចេញដោយខ្លួនឯងបាន?

ផ្លែកាកាវត្រូវបានយកសម្ងួត ដើម្បីក្លាយជាកាកាវក្រៀម និងនាំចេញទៅអឺរ៉ុប និងបណ្តាក្រុមហ៊ុនធំលើលោក ដូចជាក្រុមហ៊ុន Nestle, MARS និង Hershey ជាដើម ដើម្បីផលិតជាផលិតផលសម្រេចចុងក្រោយគឺសូកូឡា។ មិនត្រឹមតែប៉ុណ្ណោះ កាកាវក្រៀមក៏អាចកែច្នៃ និងផលិតផលបានទៅជាអាហារផ្សេងទៀតបូករួមទាំងភេសជ្ជៈ គ្រឿងស្រវឹង គ្រឿងសំអាង ថ្នាំពេទ្យ ចំណីសត្វ ជី និងជីវ-ឧស្ម័ន ពោលគឺអាចផលិតជាផលិតផលរាប់រយប្រភេទ ដើម្បីបម្រើតម្រូវការប្រចាំថ្ងៃរបស់មនុស្សលើពិភពលោកទៀតផង។
ទោះបីជាមានអត្ថប្រយោជន៍យ៉ាងនេះក្តី ហើយមានឈ្មោះជាប្រទេសនាំចេញកាកាវក្រៀមធំបំផុតក្តី ប៉ុន្តែអ្នកជំនាញមើលឃើញថា សង្វាក់ផលិតកម្មទាំងមូលនៃការផលិតបានជាផលិតផលសម្រេចនោះ អត្ថប្រយោជន៍ និងប្រាក់ចំណេញភាគច្រើនគឺបានទៅលើអ្នកផលិតចុងក្រោយប៉ុណ្ណោះ ខណៈដែលកម្មករបេះផ្លែកាកាវ និងកម្មករពាក់ព័ន្ធផ្សេងទៀតក្នុងប្រទេសហ្គាណាទទួលបានប្រាក់កម្រៃត្រឹមតែ ២ ដុល្លារក្នុងមួយថ្ងៃ។

លោក Michael Marmon-Halm ដែលបច្ចុប្បន្នកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដំណើរការរោងចក្រផលិតសូកូឡា Fairafric នៅក្នុងប្រទេស និងលោក Lloyd Ashley ប្រធានរោងចក្រផលិតសូកូឡា Niche Cocoa ដែលធំបំផុតទី២ក្នុងប្រទេសបានរៀបរាប់អំពីផលលំបាកសំខាន់ៗ ដែលជាកត្តារារាំងធំបំផុតចំពោះមុខ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការក្លាយខ្លួនជាប្រទេសដែលអាចផលិតសូកូឡាដោយខ្លួនឯង។
ទោះបីជាអាចសហការគ្នាក្នុងការជម្រុញសកម្មភាពផលិតក្នុងស្រុកបានរាប់តោនក្តី ប៉ុន្តែទំហំនេះមិនអាចធ្វើការផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ឡើយ ហើយធៀបទៅនឹងការនាំចេញ ដែលមានទំហំធំខ្លាំង មានន័យថា ការផលិតសូកូឡានៅក្នុងប្រទេសនៅជាឧបសគ្គ។

បញ្ហាវត្ថុធាតុដើមសម្រាប់មួយចំនួន ដូចជាទឹកដោះគោ ចាំបាច់ត្រូវនាំចូលពីអឺរ៉ុប ឬបណ្តាប្រទេសផ្សេង ហើយមួយវិញទៀត សូម្បីតែទឹកស្ករ ក៏ហ្គាណាត្រូវបញ្ជាទិញពីប្រទេសជាច្រើនក្នុងនោះមួយភាគធំពីប្រេស៊ីល។
កត្តាសំខាន់ផ្សេងទៀតសម្រាប់ហ្គាណាត្រូវដោះស្រាយ ដើម្បីអាចក្លាយខ្លួនជាអ្នកផលិតសូកូឡាដោយខ្លួនឯង នោះគឺបញ្ហាអាកាសធាតុ។ ហ្គាណាជាប្រទេសដែលក្តៅ ដូចនេះក្នុងការផលិតសូកូឡាហ្គាណាចាំបាច់ត្រូវការប្រើប្រាស់ម៉ាស៊ីនធ្វើឱ្យត្រជាក់ ដែលមានថាមពល និងទំនើបខ្លាំង ដែលវាទាមទាការចំណាយដ៏ខ្ពស់មួយ។ ក្នុងនោះផងដែរហ្គាណាមិនអាចធានាបាននោះទេ ចំពោះដំណើរការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់នៅទូទាំងប្រទេស ដែលវាក៏នឹងអាចបង្កបញ្ហាធ្ងន់ធ្ងរដល់សង្វាក់ផលិតកម្មដែរ។ អ្នកជំនាញបរទេសជឿជាក់ថា ដំណើរការប្រែក្លាយខ្លួនរបស់ហ្គាណាជាអ្នកផលិតសូកូឡាដោយផ្ទាល់នោះ គឺមិនមែនជារឿងងាយស្រួល ឬឆាប់រហ័សឡើយ ទោះបីជាដំណើរការផលិត និងសង្វាក់ផលិតកម្មកើនឡើងដល់ទៅ ៥ ដង ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយក្តី ប៉ុន្តែភាគច្រើនដំណើរការទាំងនោះបានត្រឹមតែប្រែក្លាយកាកាវទៅជាផលិតផលពាក់កណ្តាលសម្រេចប៉ុណ្ណោះ ម្ស៉ៅកាកាវប៊រកាកាវ ឬទឹកកាកាវប៉ុណ្ណោះតែមិនមែនជាសូកូឡាឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១




វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content