មុននឹងសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យាឥណទាន លោកអ្នកត្រូវសិក្សាពីលក្ខខណ្ឌទាំងអស់

ភ្នំពេញ ៖ ជាការពិតណាស់ មុននឹងសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យាឥណទាន លោកអ្នកត្រូវពិនិត្យ ឬអាចស្នើសុំឱ្យបុគ្គលិកឥណទានរបស់គ្រឹះស្ថានពន្យល់លម្អិតអំពីលក្ខខណ្ឌទាំងអស់ដែលមាន ដើម្បជាមួលដ្ឋានក្នុងការសម្រេចចិត្តប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុ ត្រូវទៅតាមតម្រូវការរបស់ខ្លួន ហើយនិងអាចជៀសវាងបាតុភាពនានា អំឡុងពេលប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុ។

កិច្ចសន្យាឥណទានមានលក្ខណៈខុសគ្នាទៅតាមទំហំ និងប្រភេទនៃគ្រឹះស្ថាន ប៉ុន្តែព័ត៌មានចាំបាច់មួយចំនួនតម្រូវឱ្យមាន ដូចជា៖ ព័ត៌មានអតិថិជន គោលបំណងឥណទាន ប្រភេទឥណទាន ទំហំឥណទានដែលបានអនុម័ត អត្រាការប្រាក់ កម្រៃសេវាផ្សេងៗ ឥណប្រតិទាន (ថ្ងៃសងផ្តាច់) ទ្រព្យធានា លក្ខខណ្ឌបង់ផ្តាច់មុនកាលកំណត់ លក្ខខណ្ឌនៃការបង់សងប្រាក់ ព័ត៌មានអ្នកធានា ការពិន័យពេលសងយឺត ព្រមទាំងលក្ខខណ្ឌផ្សេងៗទៀត។

អតិថិជនត្រូវអាន ឬត្រូវបានពន្យល់ឱ្យច្បាស់លាស់ និងត្រូវយល់ស្របនូវគ្រប់លក្ខខណ្ឌនៃកិច្ចសន្យាដែលបានចែងមុននឹងចុះហត្ថលេខា និង/ឬ ផ្តិតមេដៃលើកិច្ចសន្យាឥណទាន និងឯកសារផ្សេងៗ។ ក្នុងករណីមិនយល់ស្របលើចំណុចណាមួយនៃកិច្ចសន្យា អតិថិជនអាចស្នើសុំឱ្យគ្រឹះស្ថានធ្វើការកែសម្រួល។

កាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១១ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញប្រកាសលេខ ធ៧-០១១-២៤៣ ប្រ.ក ស្តីពី តម្លាភាពក្នុងការផ្តល់សេវាឥណទាន របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលចែងចំណុចសំខាន់ៗ ដូចជា៖

• គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវធានាថាការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងពាក្យពេចន៍ ក្នុងការផ្សព្វផ្សាយមានលក្ខណៈយុត្តិធម៌ច្បាស់លាស់ មិនធ្វើឱ្យភាន់ច្រឡំ និងត្រូវធានាថាអតិថិជនបានទទួល ព័ត៌មានច្បាស់លាស់អំពីផលិតផល និងសេវាកម្មរបស់ខ្លួន

• អតិថិជនត្រូវទទួលបានព័ត៌មានច្បាស់លាស់អំពីផលិតផល និងសេវាកម្មទាំងឡាយនៅមុនពេល ឬ ក្នុងពេល ឬ បន្ទាប់ពីពេលទទួល សេវាឥណទាន ដោយរួមមាន បែបបទដំណើរការនៃឥណទាន លក្ខខណ្ឌ អត្រាការប្រាក់ និងកម្រៃដែលជាបន្ទុករបស់អតិថិជន និង

• អតិថិជនត្រូវទទួលបានព័ត៌មានជាមុន អំពីការប្រែប្រួលអត្រាការប្រាក់ កម្រៃ និងលក្ខខណ្ឌផ្សេងៗទៀត។

សូមបញ្ជាក់ឡើងវិញផងដែរថា មុននឹងសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យាឥណទាន អតិថិជនត្រូវពិនិត្យ ឬ អាចស្នើសុំឱ្យបុគ្គលិកឥណទានរបស់គ្រឹះស្ថាន ពន្យល់លម្អិត អំពីលក្ខខណ្ឌទាំងអស់ដែលមាន។ នៅពេលអតិថិជន ចុះហត្ថលេខាលើកិច្ចសន្យាឥណទាន មានន័យថា អតិថិជនយល់ស្របលើលក្ខខណ្ឌទាំងអស់។

បន្ថែមពីទ្រព្យធានា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចតម្រូវឱ្យអតិថិជនមានអ្នកធានាលើឥណទាន។ ក្នុងករណីអតិថិជនអស់លទ្ធភាពសងឥណទាន អ្នកធានាត្រូវទទួលខុសត្រូវលើឥណទាន ដូចមានចែងក្នុងកិច្ចសន្យាឥណទាន។ ដូច្នេះ មុននឹងចុះហត្ថលេខាធ្វើជាអ្នកធានាចំពោះឥណទាន យើងត្រូវចងចាំ «អ្នកធានាមានកាតព្វកិច្ច និងទំនួលខុសត្រូវចំពោះឥណទានដូចទៅនឹងអ្នកខ្ចីដែរ»។

ក្នុងករណី ដែលអតិថិជនបានជួបគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយបានរំលោភ ឬអនុវត្តខុសពីលក្ខខណ្ឌ ដែលចែងក្នុងកិច្ចសន្យាឥណទាន សូមអតិថិជនមេត្តារាយការណ៍ មកកាន់សមាគមធនាគារនៅកម្ពុជា ឬ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឬ ធនាគារជាតិនៃកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី