ស្វែងយល់ពីកំពង់ផែទាំង ១០ ដែលមមាញឹកជាងគេនៅលើពិភពលោក

បរទេស៖ យោងតាមប្រភពព័ត៌មានពីបរទេសបានលើកឡើងថា ការដឹកជញ្ជូនជាសកលបានកើនឡើងជាលំដាប់ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះទោះបីជាមានការរាតត្បាតដោយ និងត្រូវបានព្យាករណ៍ថា ដារដឹកជញ្ជូនកុងតឺន័រសកលនឹងកើនឡើងដល់ ៩៨៨ លាននៅឆ្នាំ ២០២៧។

បើយើងក្រឡេកមើលគម្រោងដែលប្រើដើមទុនធំៗក្នុងវិស័យដែនសមុទ្រ ការពង្រីកកំពង់ផែ និងការអភិវឌ្ឍន៍ឡើងវិញ និងការសាងសង់កំពង់ផែបានឈរនៅលំដាប់កំពូលនៃបញ្ជីគម្រោងដែលត្រូវបានអនុម័តសម្រាប់ការសាងសង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនេះ ភាគច្រើននៃកំពង់ផែអាស៊ីស្ថិតនៅក្នុងបញ្ជីកំពង់ផែដឹកកុងតឺន័រដែលមមាញឹកបំផុតនៅលើពិភពលោកនៅឆ្នាំនេះ ជាពិសេសកំពង់ផែចំនួន ៧ ក្នុងចំណោមកំពង់ផែទាំងនេះមានទីតាំងនៅក្នុងប្រទេសចិន ដែលដឹកជញ្ជូនកុងតឺន័រសរុបជាង ២៥៧ លានក្នុងឆ្នាំ ២០២៣ ។ ខាងក្រោមនេះជាច្រកកំពង់ផែដឹកជញ្ជូនកុងតឺន័រដែលមមាញឹកបំផុតទាំង ១០ នៅលើពិភពលោក៖

១. កំពង់ផែសៀងហៃ: វាគឺជាកំពង់ផែដែលមមាញឹកជាងគេក្នុងពិភពលោកទាក់ទងនឹងបរិមាណចរាចរណ៍ទំនិញ និងកុងតឺន័រ។ ជារៀងរាល់ខែ កំពង់ផែនេះទទួលកប៉ាល់ដឹកកុងតឺន័រជាង ២ ០០០ គ្រឿជារៀងរាល់ខែ ហើយស្មើនឹងមួយភាគបួននៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។  ក្នុងឆ្នាំ ២០២៣ ការធ្វើចរាចរណ៍កុងតឺន័រនៅកំពង់ផែសៀងហៃបានកើនឡើងលើសពី ៤៩ លានកុងតឺន័រ ដែលកើនឡើងបន្ថែម ១,៧ លានទូឆ្នាំ ២០២២។

២. កំពង់ផែសិង្ហបុរី: កំពង់ផែសិង្ហបុរីមួយនេះមានទំនាក់ទំនងផ្សារភ្ជាប់ទៅកាន់កំពង់ផែជាង ៦០០ នៅក្នុងប្រទេសចំនួន ១២៣ ។ គម្រោងសាងសង់កំពង់ផែនេះត្រូវបានចំណាយ ២,៦១ ពាន់លានដុល្លារ និងត្រូវបានបញ្ចប់ក្នុងខែមិថុនា ឆ្នាំ ២០២៥។ នៅឆ្នាំ ២០២៣ កំពង់ផែសិង្ហបុរីធ្វើចរាចរណ៍កុងតឺន័រចំនួន ៣៩,០១ លានទូ ដែលកើនឡើង ៤,៦ ភាគរយពីឆ្នាំ ២០២២ ។

៣. កំពង់ផែ Ningbo-Zhoushan: កំពង់ផែ Ningbo-Zhoushan ស្ថិតនៅមុទ្រចិនខាងកើត ដោយត្រូវបានរួមបញ្ចូលគ្នារវាងកំពង់ផែ Ningbo និងកំពង់ផែ Zhoushan ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញរួមគ្នាមួយក្នុងឆ្នាំ ២០០៦ ។ មិនត្រឹមតែប៉ុណ្ណោះ វាគឺជាកំពង់ផែទឹកជ្រៅទំនើប ដែលមានស្ថានីយចំណតសរុបចំនួន ១៩១ ក្នុងនោះមានស្ថានីយចំណតទឹកជ្រៅចំនួន ៣៩។ នៅឆ្នាំ ២០២៣ កំពង់ផែ Ningbo-Zhoushan ធ្វើចរាចរណ៍កុងតឺន័រចំនួនសរុបជាង ៣៥,៣ លានទូ ដែលកើនឡើង ៥,៩ ភាគរយពីឆ្នាំ ២០២២។

៤. កំពង់ផែ Shenzhen: កំពង់ផែនេះមានទីតាំងនៅខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន និងលាតសន្ធឹងលើឆ្នេរសមុទ្រប្រវែង ២៦០ គីឡូម៉ែត។ កំពង់ផែ Shenzhen មានស្ថានីយកុងតឺន័រសំខាន់ៗចំនួន៥, ប្រតិបត្តិករឃ្លាំងជាង ១០០, ក្រុមហ៊ុនផ្តល់សេវាកម្មតាមសមុទ្រ ៨០, និងក្រុមហ៊ុនដឹកជញ្ជូនជាង ២ ០០០ ដោយក្នុងនេះក្រុមហ៊ុនដឹកជញ្ជូនប្រហែល ៤០ មានទីស្នាក់ការកណ្តាលនៅកំពង់ផែ Shenzhen។ លើសពីនេះ កំពង់ផែនេះគឺជាកន្លែងបណ្តាញកុងតឺន័រអន្តរជាតិប្រហែល ១៣០។ នៅឆ្នាំ ២០២៣ កំពង់ផែ Shenzhen ធ្វើចរាចរណ៍កុងតឺន័រចំនួនសរុបជាង ២៦,៨៩​ លានទូ។

៥. កំពង់ផែ Qingdao: កំពង់ផែនេះមានទីតាំងនៅសមុទ្រលឿង ហើយវាគឺជាកំពង់ផែសមុទ្រខាងចរាចរណ៍គ្រឿងប្រើប្រាស់ ឬ ឧបករណ៍ប្រព័ន្ធទំនើបៗជាច្រើន។ បន្ថែមពីនេះ កំពង់ផែនេះត្រូវបានចាត់ទុកថាជាកំពង់ផែធំបំផុតរបស់ពិភពលោកសម្រាប់រ៉ែដែក និងកំពង់ផែប្រេងឆៅធំបំផុតរបស់ប្រទេសចិន។ លើសពីនេះ កំពង់ផែ Qingdao គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលតភ្ជាប់ទ្វីបអាស៊ីបូព៌ា និងទ្វីបអឺរ៉ កំពង់ផែនេះត្រូវបានចាត់ទុកថាជាកំពង់ផែធំបំផុតរបស់ពិភពលោកសម្រាប់រ៉ែដែក និងកំពង់ផែប្រេងឆៅធំបំផុតរបស់ប្រទេសចិន។ កំពង់ផែនេះត្រូវបានតភ្ជាប់ទៅកំពង់ផែជាង ៤៥០ ក្នុង ១៣០ ប្រទេស និងតំបន់ជុំវិញពិភពលោក។ នៅឆ្នាំ ២០២៣ កំពង់ផែ Qingdao ធ្វើចរាចរណ៍កុងតឺន័រចំនួនសរុបជាង ២៦,៣៩​ លានទូ ដែលកើនឡើង ២,៨ ភាគរយពីពីឆ្នាំ ២០២២។

៦. កំពង់ផែ Busan: កំពង់ផែនេះគឺជាកំពង់ផែធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង និងមានទីតាំងនៅមាត់ទន្លេ Naktong ។ កំពង់ផែ Busan មានស្ថានីយកុងតឺន័រចំនួន ៣៧ និងចំណតដឹកទំនិញទូទៅចំនួន ៨ ដែលមានចំណតសរុបចំនួន ១៩០ ។ ក្នុងឆ្នាំ ២០២៣ កំពង់ផែ Busan ធ្វើចរាចរណ៍កុងតឺន័រចំនួនសរុបជាង ២២,៧៥​ លានទូ ដែលកើនឡើង ៣,១ ភាគរយពីឆ្នាំ ២០២២។

៧. កំពង់ផែ Tianjin: កំពង់ផែ Tianjin គឺជាច្រកផ្លូវសមុទ្រដ៏សំខាន់ទៅកាន់រដ្ឋធានីប៉េកាំង និងជាកំពង់ផែធំបំផុតនៅភាគខាងជើងប្រទេសចិន។​ កំពង់ផែ Tianjin គ្របដណ្ដប់លើផ្ទៃដី ១២១ ០០០ ហិកតា ជាមួយនឹងស្ថានីយប្រតិបត្តិការ ១៤០ និងចំណតសាធារណៈ ៩៤។ ក្នុងឆ្នាំ ២០២៣ កំពង់ផែ Tianjin ធ្វើចរាចរណ៍កុងតឺន័រចំនួនសរុបជាង ២១,៨០​ លានទូ។

៨. កំពង់ផែ Guangzhou: វាគឺជាកំពង់ផែសមុទ្រដ៏សំខាន់នៃទីក្រុងក្វាងចូវភាគខាងត្បូងប្រទេសចិន ហើយកំពង់ផែ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​សូត្រ​សមុទ្រ​ដែល​តភ្ជាប់​ប្រទេស​ចិន​ទៅ​អឺរ៉ុប​តាម​រយៈ​ប្រទេស​ឥណ្ឌា Mombasa និង​ព្រែកជីកស៊ុយអេ។ ក្នុងឆ្នាំ ២០២៣ កំពង់ផែ Guangzhou ធ្វើចរាចរណ៍កុងតឺន័រចំនួនសរុបជាង ២០,៨០​ លានទូ ដែលជាការកើនឡើង ២,៥ ភាគរយពីឆ្នាំ ២០២២។

៩. កំពង់ផែហុងកុង: វាគឺជាកំពង់ផែទឹកជ្រៅដែលមានទីតាំងនៅទីក្រុងហុងកុង SAR នៅលើសមុទ្រចិនខាងត្បូង។ កំពង់ផែនេះអាចផ្ទុកនាវាគ្រប់ប្រភេទ ព្រោះវាប្រើប្រាស់ទឹកជ្រៅធម្មជាតិរបស់ Victoria Harbour ជាមួយនឹងការដឹកជញ្ជូនកុងតឺន័រចំនួន ៤០០ ទៅកាន់គោលដៅជាង ៥០០ កន្លែង។ ក្នុងឆ្នាំ ២០២៣ កំពង់ផែហុងកុងធ្វើចរាចរណ៍កុងតឺន័រចំនួនសរុបជាង ១៤,៣ លានទូ ដែលធ្លាក់ចុះ ១៤ ភាគរយពីឆ្នាំ ២០២២។

១០. កំពង់ផែ Rotterdam: កំពង់ផែនេះមានទីតាំងនៅជិតទីក្រុង Rotterdam ប្រទេសហូឡង់ និងធ្លាប់កាន់តំណែងជាកំពង់ផែដ៏មមាញឹកបំផុតរបស់ពិភពលោករហូតដល់ឆ្នាំ ២០០៤។ កំពង់ផែ Rotterdam គឺជាកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតនៅអឺរ៉ុប ដែលមានស្ថានីយកុងតឺន័រចំនួន ១៤ និងឃ្លាំងផ្ទុកកុងតឺន័រចំនួន ២០។ ក្នុងឆ្នាំ ២០២៣ កំពង់ផែ Rotterdam ធ្វើចរាចរណ៍កុងតឺន័រចំនួនសរុបជាង ១៣,៤ លានទូ ដែលធ្លាក់ចុះ ៧ ភាគរយពីឆ្នាំ ២០២២៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។