ទីផ្សារខុនដូនៅថៃនៅតែបន្តធ្លាក់ដាំក្បាលចុះ ទាំងតម្លៃ និងតម្រូវការ

បាងកក៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ត៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា តម្លៃជាមធ្យមនៃខុនដូថ្មីដែលទើបដាក់បញ្ចូលក្នុងទីផ្សាររួម និងខុនដូចាស់នៅក្នុងទីផ្សារប្រទេសថៃសម្រាប់ដើមឆ្នាំ២០២១នៅតែបន្តធ្លាក់ចុះនៅឡើយខណៈដែលចំនួនខុនដូដែលសាងសង់រួចរាល់ក៏ចេះតែបន្តកើនឡើងជាលំដាប់។

យោងតាមការបញ្ជាក់របស់លោកស្រី Nalinrat Chareonsuphong អ្នកចាត់ការទូទៅនៃក្រុមហ៊ុនប្រឹក្សាអចលន
ទ្រព្យ Nexus Property Marketing Co, បាននិយាយថា តម្លៃជាមធ្យមនៅទូទាំងព្រះរាជាណាចក្រថៃ សម្រាប់ខុនដូថ្មីបានធ្លាក់ចុះប្រមាណ 5 ភាគរយនៅក្នុងឆ្នាំនេះ។ ដោយឡែកកំណើននៃការដាក់បញ្ចូលចំនួនថ្មីនៅលើទីផ្សារបានបន្តកើនឡើងដោយក្នុងនោះមានប្រមាណជាង 33,000 យូនីតដែលទើបតែសាងសង់រួចរាល់គឺនៅជាប់គាំងមិនទាន់អាចលក់ចេញបានឡើយ។

កាលពីថ្ងៃពុធម្សិលមិញ Nexus បានរាយការណ៍ថា តម្លៃជាមធ្យមនៃខុនដូបានធ្លាក់មកត្រឹមតែ 126,909 បាតក្នុងមួយម៉ែត្រការ៉េពោលគឺ 11 ភាគរយគិតត្រឹមត្រីមាសទី 4 ឆ្នាំ2020 ខណៈដែលតម្លៃរបស់វាកាលពីឆ្នាំ2019 គឺមានប្រមាណជា 141,900 បាតក្នុងម៉ែត្រការ៉េ។ តួលេខនេះក៏បានបង្ហាញដែរថាតម្លៃនេះបានធ្លាក់ចុះតាំងតែពីត្រីមាសទី2 និងទី3 នៃឆ្នាំ២០១៩មកម៉្លេះ។

ដោយឡែកសម្រាប់ឆ្នាំ2021 នេះតម្លៃជាមធ្យមនៃខុនដូនៅក្នុងប្រទេសថៃត្រូវបានគេរំពឹងថា អាចនឹងបន្តធ្លាក់ចុះទៅដល់ 120,564 បាតប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េមុនពេលដែលវាអាចឡើងវិញបានបន្តិច 122,975 ម៉ែត្រការ៉េសម្រាប់ឆ្នាំ2022ខាងមុខនេះ៕

 

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ទទួលបានការអនុញ្ញាតជាផ្លូវការក្នុងនាមជាផ្សារបោះដុំស្របច្បាប់នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអាជីវករទូទៅចំពោះប្រភេទទំនិញលក់បោះដុំ និងរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរៀបរយ…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ក្រុមហ៊ុន Apple និង Kia ជិតឈានដល់កិច្ចព្រមព្រៀងមានតម្លៃ៣.៦ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនីហើយ

បរទេស៖ ក្រុមហ៊ុនផលិតរថយន្ត Kia ជិតឈានដល់ការចុះហត្ថលេខាជាមួយក្រុមហ៊ុន Appleហើយ ជុំវិញកិច្ចព្រមព្រៀងមានតម្លៃ៣.៦ពាន់លានដុល្លារ ដើម្បីបង្កើតសង្វាក់ផលិត កម្មផលិតរថយន្តអគ្គិសនីរបស់ Apple…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

Ford ខាតជិត 3 ពាន់លានដុល្លារនៅត្រីមាសចុងក្រោយតែបង្កើនប្រាក់វិនិយោគលើ រថយន្តអគ្គិសនី ទ្វេដង

យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃនេះបានសរសេរថាក្រុមហ៊ុនយក្សអាមេរិក Ford Motor Co បានប្រកាសបណ្តាក់ទុកវិនិយោគដល់ទៅទ្វេដងទៅលើផែនការផលិតរថយន្តអគ្គិសនីរបស់…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ប្រទេសកម្ពុជាគ្រោងរៀបចំបង្កើតនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជាលើកដំបូង

ភ្នំពេញ ៖ ក្រោមការគាំទ្រពីសហភាពអឺរ៉ុប គម្រោង UNIDO-CAPFish ក្នុងកិច្ចសហការជាមួយរដ្ឋបាលជលផលកម្ពុជាបានរៀបចំសិក្ខាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យមើល…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អ្នកជំនាញ ៖ សេដ្ឋកិច្ចរុស្ស៊ីកំពុងដាំក្បាលចុះធ្ងន់ធ្ងរក្នុងឆ្នាំនេះដោយសារការលុកលុយនៅអ៊ុយក្រែន

ម៉ូស្គូ ៖ ប្រទេសរុស្ស៊ីទើបតែមើលឃើញមានកំណើនសេដ្ឋកិច្ចបានប្រមាណជា៤,៥ភាគរយកាលពីឆ្នាំទៅបន្ទាប់ពីជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងអំឡុងពេលរាតត្បាតនៃវីរុសកូវីដក្នុង…
ជំនួញ, ព្រឹត្តិការណ៍

អាថ៌កំបាំងចំនួន៣នៅពីក្រោយភាពជោគជ័យរបស់មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង

កំពូលមហាសេដ្ឋីប្រចាំនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជាអ្នកជំនួញ និងប្រកបអាជីវកម្មដែលអាចឈានទៅរកភាពជោគជ័យ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ផលិតផលសិប្បកម្មខ្មែរកំពុងវាយលុកទីផ្សារបរិក្ខារតាមសណ្ឋាគារធំៗនៅក្នុងស្រុក

សិប្បកម្មខ្មែរភាគច្រើនត្រូវបានគេមើលឃើញថាជាប្រភេទសិប្បកម្មខ្នាតតូចៗ ឬជាលក្ខណៈគ្រួសារនៅឡើយសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ចិនចុះឈ្មោះសហគ្រាសកើតថ្មីវិនិយោគដោយបរទេសប្រមាណ ២៣ ០០០ ក្នុងឆមាសដំបូង

នៅក្នុងឆមាសដំបូងនៃឆ្នាំ២០២១នេះ រដ្ឋាភិបាលចិនបានចុះបញ្ជីក្រុមហ៊ុនសហគ្រាសថ្មីដែលវិនិយោគដោយបរទេសមានចំនួន ២៣ ០០០ ដែលផ្តល់ឱកាសការងារប្រមាណ ៣៨០ ០០០កន្លែង
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អាមេរិក ជំរុញឱ្យមានការរកស៊ីជាមួយចិនបន្ថែមទៀត ទោះទំនាក់ទំនងពាណិជ្ជកម្មនៅល្អក់កករក៏ដោយ

សហរដ្ឋអាមេរិក បានជំរុញឱ្យក្រុមហ៊ុនអាមេរិករបស់ខ្លួនបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារចិនបន្ថែមទៀត ទោះបីជាទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនេះមានសភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

បន្ទប់ទឹកចល័ត The Throne រូបរាងតូចតែផ្តល់ប្រយោជន៍ច្រើនដល់មនុស្ស និងបរិស្ថាន

The Throne គឺជាបន្ទប់ទឹកអនាម័យ ឬបង្គន់ចល័តដែលមានរូបរាងតូចច្រឡឹង ដែលអាចជួយកែប្រែរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅពេលបច្ចុប្បន្ននេះ និងបន្តទៅថ្ងៃអនាគត