ភ្នំពេញ ៖ សមាគមហិរញ្ញវត្ថុចំនួន ៣ បានបដិសេធចំពោះការផ្សព្វផ្សាយថា ក្រុមហ៊ុន PAYEER សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួនក្នុងការទូទាត់ ការដាក់ប្រាក់ និងដកប្រាក់លើការវិនិយោគ និងការជួញដូរលើរូបិយវត្ថុគ្រីបតូ ហើយប្រាប់ឱ្យប្រជាជនប្រុងប្រយ័ត្នរាល់ប្រតិបត្តិការ និងសកម្មភាពទាំងអស់នេះ ចៀសវាងធ្លាក់ក្នុងការបោកបញ្ឆោត។

សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានដឹងអំពីផ្លេតហ្វមទាក់ទងនឹងរូបិយវត្ថុគ្រីបតូមួយចំនួន ជាពិសេស PAYEER ដែលបានប្រើប្រាស់ឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមទាំង ៣ ដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់សមាគមទាំង ៣ ចេញផ្សាយកាលពីថ្មីៗនេះ។
ក្រុមហ៊ុន PAYEER បានផ្សព្វផ្សាយពីកិច្ចសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួនក្នុងការទូទាត់ ការដាក់ប្រាក់ និង ដកប្រាក់លើការវិនិយោគ និងការជួញដូរលើរូបិយវត្ថុគ្រីបតូរួមមាន Bitcoin, Ethereum និង កាបូប Crypto ជាដើម ។

សមាគមទាំង ៣ ព្រមទាំងសមាជិករបស់ខ្លួនទាំងអស់ សូមធ្វើការបដិសេធចំពោះការផ្សព្វផ្សាយនេះ និងប្រកាសមិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន PAYEER ឬមានកិច្ចសហប្រតិបត្តិការលើការទូទាត់ ឬការជួញដូរលើប្រភេទរូបិយវត្ថុគ្រីបតូឡើយ។ សមាគមទាំង ៣ សូមធ្វើការក្រើនរំលឹកដល់សាធារណជនថា ការធ្វើប្រតិបត្តិការលើរូបិយវត្ថុគ្រីបតូ (Crypto) រួមមានមាន Bitcoin, Ethereum និង កាបូប Crypto ជាដើម មិនបានទទួលស្គាល់ជាផ្លូវការទេនៅកម្ពុជា សូមសាធារណជនមេត្តាប្រុងប្រយ័ត្នរាល់ប្រតិបត្តិការ និងសកម្មភាពទាំងអស់នេះ ចៀសវាងធ្លាក់ ក្នុងការបោកបញ្ឆោតអូសទាញវិនិយោគ ឬ ជួញដូរឧបករណ៍ហិរញ្ញវត្ថុនេះ ដែលមិនមានសុវត្ថិភាព និងអាចនឹងនាំឱ្យមានការខាតបង់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content