ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ខណៈរាជរដ្ឋាភិបាលរំលេចចេញភាពប្រសើរនៃសេដ្ឋកិច្ចសង្គម

ភ្នំពេញ ៖ យោង​តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤  ត្រូវបានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ នឹងងើបឡើងវិញ ហើយរំពឹងថានឹងសម្រេច​បានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់​ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ០៧១ដុល្លារអាមេរិក ខណៈឆ្នាំ២០២៣ មានត្រឹម១ ៩១៧ ដុល្លារអាមេរិក ។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់​គ្រងឆ្នាំ២០២៤។

ដូច្នេះ បើយោងតាមការព្យាករនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤  ឃើញថាវិធានការចំនួនពីរដែលបានរំលេចចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧ គឺការទទួលបានប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការិនី និយោជិត និងការសម្រេចដំឡើងប្រាក់សោធនអតីត​មន្រ្តីរាជការដល់ជាង ៨២ម៉ឺនរៀលក្នុងឆ្នាំ២០២៤។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសាទរដល់បងប្អូនកម្មករ កម្មការិនី និយោជិត ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី ។ ពោលគឺអ្វីដេលស្វាគមន៍កម្មករ-និយោជិត រោងចក្រ​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប ចាប់ពី​ខែ​មករា ឆ្នាំ២០២៤ គឺការ​ទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ កើនជាងឆ្នាំ២០២៣ ចំនួន៤ដុល្លារអាមេរិក ក្នុង១ខែ​ ខណៈ​ប្រាក់ឈ្នួល​ឆ្នាំ២០២៣ ទទួល​បាន​ត្រឹម២០០ដុល្លារប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារអបអរសាទរកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ចំពោះប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់កម្មករ និយោជិត ដែលចាប់ផ្តើមដំឡើងចាប់ពីខែមករា ឆ្នាំ២០២៤ ដោយសម្តេចធិបតី បានលើកឡើងថា ៖ «អបអរសាទរ! ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ បងប្អូនកម្មករ និយោជិត ក្នុងវិស័យវាយនភ​ណ្ឌ កាត់ដេរ ផលិតស្បែក​ជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ ក្នុង១ខែ គឺកើនជាងខែធ្នូ ឆ្នាំ២០២៣ ចំនួន៤ដុល្លារអាមេរិក»។

ក្រៅពីប្រាក់ឈ្នួលគោល ២០៤ដុល្លារហើយនោះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលកម្មករនិយោជិតទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល ។ ដូច្នេះជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២១ (ពីររយ ម្ភៃមួយ) ដុល្លារអាមេរិក ដល់ ២៣២ (ពីររយសាមសិបពីរ) ដុល្លារអាមេរិក ក្នុងមួយខែ។ ក្រៅពីការដំឡើង ប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងបន្តខិតខំសហការគ្នា ដើម្បីកាត់បន្ថយបន្ទុកចំណាយនានារបស់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បានបញ្ជាក់។

ដោយឡែក រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់សោធនអតីត​មន្រ្តីរាជការដល់ជាង ៨២ម៉ឺនរៀល ក្នុងឆ្នាំ២០២៤នេះដែរ ដោយប្រាក់សោធនអប្បបរមាប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន(អតីតយោធិន និងអតីតមន្ត្រីនគរបាល​ជាតិ) ត្រូវបានដំឡើងពី ៧៧ ម៉ឺនរៀល នៅឆ្នាំ២០២៣ ដល់៨២,៥ ម៉ឺនរៀល នៅឆ្នាំ២០២៤។ នេះបើយោងតាម​ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤។

តាមរយៈវិធានការនេះ ថវិកាចំនួន១៨១ ប៊ីលានរៀល ត្រូវបានគ្រោងសម្រាប់ការដំឡើងប្រាក់សោធន និងកាត់បន្ថយ​គម្លាតនេះនៅឆ្នាំ២០២៣ និងថវិកាចំនួន ១០០ ប៊ីលានរៀល ត្រូវបានគ្រោងសម្រាប់ឆ្នាំ២០២៤។

កាលបរិច្ឆេទសម្រាប់ការអនុវត្តការដំឡើងប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារ ជូនដល់មន្ត្រីរាជការ ព្រមទាំងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់មន្ត្រីជាប់កិច្ចសន្យា និងការដំឡើងប្រាក់សោធនប្រចាំខែជូន​អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក៏ដូចជាប្រាក់ឧបត្ថម្ភផ្សេងៗ នឹងត្រូវកំណត់ដោយ​អនុក្រឹត្យរបស់រាជ​រដ្ឋាភិបាលនាពេលខាងមុខ។

សម្រាប់ឆ្នាំ២០២៤ នេះដែរ រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន ៤៩២ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២០ លានដុល្លារអាមេរិក សម្រាប់ការពង្រឹងសមត្ថភាព​រដ្ឋបាលសាធារណៈ ដោយផ្តោតជាសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន តាម​រយៈ​ការលើកទឹកចិត្តចំពោះមន្ត្រីដែលមានគុណវុឌ្ឈិ ដែលកិច្ចការនេះ នឹងស្ថិតក្រោមការដឹកនាំផ្ទាល់ ពីសំណាក់​ប្រមុខ​រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ, រាជរដ្ឋាភិបាល ក៏បានគ្រោងថវិកាចំនួន ៥៥ ប៊ីលានរៀល សម្រាប់ការថែទាំសុខភាពមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន ព្រមទាំងបានបន្តគ្រោង ថវិកាចំនួន ៦ ប៊ីលានរៀល សម្រាប់របបសន្តិសុខ​សង្គមផ្នែក​ហានិភ័យការងារជូនមន្ត្រីសាធារណៈផងដែរ។

ទាក់ទិនទៅនឹងនយោបាយសេដ្ឋកិច្ច-សង្គមនេះ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត យង់ ពៅ បានចាត់ទុកថា វិធានការខាងលើ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានរំលេចចេញជាការងារនៅដើមឆ្នាំ២០​២៤នេះ បានបង្ហាញឱ្យឃើញនូវការគិតគូរ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិថ្មីដល់កម្មករ កម្មការិនី និយោជិត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានផ្តល់ទស្សនៈថា ជាទូទៅបើនិយាយពី ទស្សនៈសង្គម ទស្សនៈផលប្រយោជន៍ ឱ្យតែមានដំឡើងប្រាក់បន្ថែម ការឡើងប្រាក់បៀវត្សរ៍ ប្រាក់ភាគលាភ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករ និយោជិត និងការទទួលបានប្រាក់បៀវត្សថ្មីសម្រាប់ឆ្នាំ២០២៤ របស់មន្ត្រីរាជការ ជាការសាទរទៅដល់អ្នកដែលទទួលផល ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ប្រាប់ AMS ថា ៖ បើជាទស្សនៈរបស់រាជរដ្ឋាភិបាល នេះជាការដែលបានធ្វើកិច្ចការដ៏សំខាន់ តាមគោលនយោបាយរបស់ខ្លួន និងការបន្តមរតកពីរាជរដ្ឋាភិបាលអាណត្តិមុន ដែលរាជរដ្ឋាភិបាលអាណិតថ្មីបានបំពេញ ។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមថា យើងអាចវាយតម្លៃបានថា ការដំឡើងប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការទោះតិចឬច្រើនក្តី និងប្រាក់ខែរបស់កម្មករ និយោជិត ជាការបង្ហាញនូវស្ថិរភាពសង្គម របស់រដ្ឋាភិបាល ព្រោះថា បើមិនមានស្ថិរភាព រដ្ឋាភិបាល នឹងមិនអាចរកប្រាក់ មកបន្ថែមដំឡើងប្រាក់បៀវត្សរ៍នេះបានឡើយ ដែលនេះ ជាការបញ្ជាក់បង្ហាញនូវទិដ្ឋភាពនៃចំណុចខាងលើ។

យ៉ាងណាក្តី បណ្ឌិត យង់ ពៅ បានបញ្ជាក់នូវសារសំខាន់ថា អ្វីដែលសំខាន់មួយទៀត គឺរដ្ឋាភិបាលត្រូវគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច កុំឱ្យមានអតិផរណាបន្ថែម ព្រោះបើដំឡើងប្រាក់បៀវត្សរ៍ទៅ មានអតិផរណាខ្លាំង ដូចនេះការដំឡើង នឹងមិនទទួលបានផលប្រយោជន៍នោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦