អបអរសាទរ ! ពិធីបើក និងសម្ពោធជាផ្លូវការកម្មវិធីពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ម.ក

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសម្ពោធជាផ្លូវការ​នូវកម្មវិធីពិព័រណ៍ធុរកិច្ច​ និងដៃគូពាណិជ្ជកម្ម ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងវត្តមាន ឯកឧត្តម William Patrick Murphy​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា សមាគមន៍ធុរកិច្ចជាតិ និងអន្តរជាតិ តំណាងពីស្ថាប័នឯកជន និងក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិជាច្រើន។

ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញសក្តានុពលវិស័យឧស្សាហកម្មពាណិជ្ជកម្មឱ្យរីកលូតលាស់ទៅមុខជាបន្តបន្ទាប់ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធនានា។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា៖ «ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម មិនមែនត្រឹមតែជាការដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីទំនាក់ទំនងអាជីវកម្ម និងភាពជាដៃគូមិនអាចខ្វះបានរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មសកល។ ព្រឹត្តិការណ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បីធ្វើការផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតភាពជាដៃគូថ្មីដោយផ្ទាល់ជាមួយនឹងអតិថិជន អ្នកផ្គត់ផ្គង់ អ្នកវិនិយោគ និង អាជីវកម្មផ្សេងៗទៀត។

នៅក្នុងពិព័រណ៍ធុរកិច្ចនេះទៀតសោត មានការគាំទ្រ និងចូលរួមពីក្រុមហ៊ុនដែលជាដៃគូសហការ ដូចជា ក្រុមហ៊ុន ស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក ក្រុមហ៊ុន BSP Finance Cambodia ក្រុមហ៊ុន Comin Khmereធនាគារ ប៊ី អាយ ស៊ី ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ក្រុមហ៊ុន Auto Hub Cambodia ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ក្រុមហ៊ុន មីឆែលីន (Michelin) ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell និង ធនាគារ ប្រ៊ីដ ។ល។​ ហើយក៏មានការតាំងបង្ហាញផលិតផលជាច្រើន ដូចជា យានយន្ត គ្រឿងចក្រធុនធ្ងន់ គ្រឿងយន្តកសិកម្ម ឧបករណ៍សម្អាត ឧបករណ៍ធ្វើតេស្តទឹកភ្លើង សេវាកម្មជួសជុល សេវាកម្មជួល និងបង់រំលស់ ធនាគារ ធានារ៉ាប់រង ឧស្សាហកម្មម្ហូបអាហារ សណ្ឋាគារ ទូរគមនាគមន៍ ដឹកជញ្ជូន ឧស្សាហកម្មប្រេង​ម៉ាស៊ីន គ្រឿងប​ន្លាស់ និងគ្រឿងបរិក្ខាររថយន្ត និងផលិតផលផ្សេងៗជាច្រើនទៀត។​ កម្មវិធីពិព័រណ៍នេះរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៨យប់ ដែលមានទីតាំងស្ថិតនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ C-D-E-F-G។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ​ អិម​ អេ ខេមបូឌា មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣២ ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩២​ ហើយក៏បានផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាងប្រមាណ ៤០០០ នាក់។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើន ដូចជា​ រថយន្ត Ford ដែលជារថយន្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារឧស្សាហកម្មយានយន្តរយៈពេល ៥ ឆ្នាំជាប់ៗគ្នា រថយន្ត Land Rover រថយន្ត ChangAn កង់បីព្យាចូ (Piaggio) គ្រឿងចក្រធុនធ្ងន់ម៉ាកJCB គ្រឿងយន្តកសិកម្មចនឌារ ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត សេវាកម្មជួល AVIS BUDGET​ ហើយនិងផលិតផលជាច្រើនទៀតផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានរោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នបានដំឡើងរថយន្តចំនួន ៤០០០ គ្រឿងរួចមកហើយ។ ទាំងអស់នេះសបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់យកវិស័យយានយន្តជាវិស័យអាទិភាពក្នុងការទាក់ទងវិនិយោគ។​ ក្រុមហ៊ុនជានិច្ចកាលបានចូលរូមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមជាច្រើន ដូចជា សាងសង់ និងជួសជុលសាលារៀនរដ្ឋ បណ្ណាល័យ សាងសង់បន្ទប់ទឹក សាលាពហុបច្ចេកទេសនានា បរិច្ចាគរថយន្តសង្គ្រោះបន្ទាន់ រថយន្តសម្រាប់ដឹកវ៉ាក់សាំង និងបរិកា្ខរការពារ និងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានស្អាតតាមរយៈការដាំដើមឈើ និងបរិច្ចាគធុងសំរាម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី