ក្រុមអ្នកសារព័ត៌មានក្នុងតំបន់ ចែករំលែកទស្សនៈស្តីពីការជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តំបន់ស្វ័យតទីបេ-ចិន៖ អ្នកសារព័ត៌មានមកពី៦ប្រទេសដែលស្ថិតនៅតាមដងទន្លមេគង្គ រួមមាន ចិន ថៃ មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម បានពិភាក្សាគ្នាដើម្បីចែករំលែកទស្សនៈស្តីពីការជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅស្រុកណាងឈាន( Nangqian) នៃក្រុងអ៊ីស៊ូ (Yushu) តំបន់ស្វ័យភាពទីបេ ខេត្តឈីងហៃ ប្រទេសចិន។

កិច្ចសន្ទនានេះជាផ្នែកមួយនៃព្រឹត្តិការណ៍ «សប្តាហ៍រូបថត និងវីដេអូ អន្តរជាតិឡានឆាង-មេគង្គ ឆ្នាំ២០២៤ – Lancang-Mekong International Photo and Video Week 2024» ដែលបានប្រារព្ធធ្វើពីថ្ងៃ​ទី​១៦ ដល់ថ្ងៃទី២២ ខែសីហាឆ្នាំ២០២៤ នៅលើទឹកដីនៃតំបន់ខ្ពង់រាបទីបេ ប្រភពដើមនៃទឹកទន្លេមេគង្គ។

អ្នកសារព័ត៌កម្ពុជាដែលចូលរួមចែករំលែកទស្សនៈនៅក្នុងកិច្ចសន្ទនាដើម្បីចែករំលែកជំរុញកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីមធ្យោបាយសំដៅរួមចំណែកដល់ការអភិវឌ្ឍន៍ទន្លេក្នុងតំបន់នេះ មកពីសារព័ត៌​មា​ន AMS ,បណ្តាញព័ត៌មាន Fresh News និងទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP)។

អំឡុងពេលពិភាក្សាដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហាក្នុងតំបន់ Nangqian ក្រុមអ្នកសារព័ត៌មានបានផ្លាស់ប្តូរទស្សនៈយល់ឃើញអំពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រុមអ្នកសារព័ត៌មានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃព័ត៌មានត្រឹមត្រូវ(ប្រឆាំងព័ត៌មានក្លែងក្លាយ-Fake News) និងមានតុល្យ​ភាព ដើម្បីកសាងទំនុកចិត្ត និងការយល់ដឹងក្នុងចំណោមប្រទេសឡានឆាង-មេគង្គ ជាពិសេសផ្តោតទៅលើតួនាទីរបស់សារពត៌មានក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការឡានឆាង -មេគង្គ។

លោក ប៉ា ជេដ្ឋា អគ្គនាយករងបណ្តាញព័ត៌មាន Fresh News និងប្រតិភូព័ត៌មានមកពីកម្ពុជាយល់ឃើញដូចគ្នា និងប្រតិភូមកពីប្រទេសថៃ និងឡាវ ដែលបានលើកឡើងថា ការចែករំលែកព័ត៌មាន គឺជាសារៈ​សំខាន់នៃកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឡានឆាងមេគង្គ ជាពិសេសលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

លោក ប៉ា ជេដ្ឋា បានលើកឡើងក្នុងកិច្ចពិភាក្សាថា៖

«តាមរយៈការចែករំលែកព័ត៌មាន និងបទពិសោធន៍ យើងអាចលើកឡើងពីឱកាស និងបញ្ហាប្រឈម ក្នុងមហាអនុតំបន់ទន្លេឡានឆាង-មេគង្គ ហើយជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយ ដើម្បីធានាដល់ការអភិឌ្ឍ ប្រកបដោយចីរភាព និងផលប្រយោជន៍រួមគ្នា ពិសេសការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបច្ចេកវិទ្យាAI»។

ក្នុងដំណើរទស្សនកិច្ចរយៈពេល១សប្តាហ៍នេះ បានផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាលើបណ្តាញសង្គម អ្នកថតរូប និងថតវីដេអូអាជីពបានឃើញដោយផ្ទាល់នូវសមិទ្ធផលអេកូឡូស៊ី និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់នៃប្រភពទឹកទន្លេមេគង្គ។ បណ្តាអ្នកសារព័ត៌មានបានចុះទៅសហគមន៍មូលដ្ឋាន ធ្វើការទំនាក់ទំនងជាមួយអ្នកស្រុក និងដើរគយគន់មើលទេសភាពដ៏ស្រស់ត្រកាល នៃអាងទន្លេឡានឆាង ស្វែងយល់ពីវប្បធម៌ និងប្រភពដើមនៃទន្លេមេគង្គក្នុងស្រុក Zaduo និងស្រុក Nangqian នៃក្រុងអ៉ីស៊ូ (Yushu)។

លោក ញ៉ែម សុផល ផ្នែកការិយាល័យព័ត៌មានសេដ្ឋកិច្ចនៃសារព័ត៌មាន AMS បានគូសរំលេចពីតួនាទីយ៉ាងសំខាន់របស់សារព័ត៌មានចំពោះការជំរុញកិច្ចសហប្រតិបត្តិការ LMC ។ លោកជំរុញឱ្យមានការបង្កើតនូវវេទិកាជួបជុំពិភាក្សាគ្នាជាប់ជាប្រចាំដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។

លោកបញ្ជាក់ថា៖

«យើងគួរបង្កើតឱ្យមានវេទិកាសន្និសីទសារព័ត៌មាន ឬសិក្ខាសាលាថ្នាក់តំបន់ ដែលជាឱកាសសម្រាប់អ្នកសារព័ត៌មានពិភាក្សាពីបញ្ហាប្រឈមផ្សេងៗរបស់តំបន់មេគង្គ-ឡានឆាង ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ល្អៗ និងស្វែករកដំណោះស្រាយរួមគ្នាបែបវិជ្ជមាន»។

លោក សុផល បានបញ្ជាក់ថា ៖ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺជាវេទិកាតំបន់លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្ដាប្រទេសដែលស្ថិតនៅតាមបណ្ដោយទន្លេមេគង្គ ហើយសារព័ត៌មានដើរតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ។

គួរជម្រាបឱ្យដឹងថា ៖ ព្រឹត្តិការណ៍ Lancang-Mekong International Photo and Video Week 2024 ត្រូវបានរៀបចំរួមគ្នាដោយគណៈកម្មាធិការនៃគណបក្សកុម្មុយនិស្តចិនប្រចាំទីក្រុង Yushu និង China News Service នៃខេត្ត Qinghai និងអង្គភាពផ្សេងទៀត ដែលប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុងទីក្រុង Yushu ខេត្ត ឈីងហៃ(Ginghai)។

ដំណើរទស្សនកិច្ចរយៈពេល១សប្តាហ៍នេះ បានផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាលើបណ្តាញសង្គម អ្នកថតរូប និងថតវីដេអូអាជីពបានឃើញដោយផ្ទាល់នូវសមិទ្ធផលអេកូឡូស៊ីនិងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់នៃប្រភពទឹកទន្លេ មេគង្គ។ប្រតិភូបានចុះទៅមានសហគមន៍មូលដ្ឋាន ធ្វើការទំនាក់ទំនងជាមួយអ្នកស្រុក និងដើរគយគន់មើលទេសភាពដ៏ស្រស់ត្រកាល នៃអាងទន្លេឡានឆាង ស្វែងយល់ពីវប្បធម៌ និងប្រភពដើមនៃទន្លេមេគង្គក្នុងស្រុក Zaduo និងស្រុក Nangqian នៃក្រុងអ៊ីស៊ូ (Yushu)។

ព្រឹត្តិការណ៍នេះ មានគោលបំណងនាំយកប្រព័ន្ធផ្សព្វផ្សាយមកពីបណ្ដាប្រទេស LMC មកកាន់ទីក្រុង Yushu ដែលជាប្រភពដើមនៃទន្លេមេគង្គ ដើម្បីចែករំលែករឿងរ៉ាវ ផ្លាស់ប្តូរវប្បធម៌ ស្វែងយល់ពីវឌ្ឍនភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការការពារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ រួមចំណែកកសាងអនាគតរួមគ្នាសម្រាប់អាងទន្លេមេគង្គឡាងឆាង (Lancang-Mekong)៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​រុញ​តម្លៃ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​) ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៨ ​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ ​កំពុង​ជះឥទ្ធិពល​ដល់​ទីផ្សារ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​)​ ​ពិភពលោក​ ​ដោយ​រំខាន​ដល់​ការ​ដឹកជញ្ជូន​ ​និង​បង្ក​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់ រហូត​ធ្វើឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ​ប្រភេទ​នេះ​កើនឡើង​ប្រមាណ ​៥០ ​ភាគរយ ​និង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​ ៨ ​ឆ្នាំ

អ្នក​ជំនាញ​៖​ ​កិច្ច​ប្រជុំ​​ CLMV ​នឹង​បើក​ឱកាស​ពាណិជ្ជកម្ម ​និង​ទាក់ទាញ​វិនិយោគ​ថ្មី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ ​រំពឹង​ថា​ ​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-​វៀតណាម ​(​CLMV​)​ ​លើក​ទី​១២​ ​នៅ​ប្រទេស​វៀតណាម ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ តាមរយៈ​ការ​ពង្រីក​ពាណិជ្ជកម្ម​ ការ​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​តំបន់​

ចិនប្រកាសត្រៀមចាត់វិធានការចាំបាច់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ចេញអត្រាពន្ធគយថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ចិនប្រកាសពីសិទ្ធិរបស់ខ្លួនក្នុងការចាត់វិធានការចាំបាច់នានា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវពន្ធគយថ្មី ដែលអាចធ្វើឱ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ

មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook)

កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ចាកចេញ​ពី ​LDC ​និង​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ ​​២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

កម្ពុជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​អន្តរជាតិ​សម្រាប់​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(​LDC​)​ ​រួចរាល់​ហើយ​ ​ខណៈ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​រយៈពេល​ ៥ ​ឆ្នាំ ​ដើម្បី​ត្រៀមខ្លួន​ចាកចេញ​នៅ​ឆ្នាំ​ ​២០​២៩ ​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ត្រៀម​ទទួល​យក​បរិយាកាស​សេដ្ឋកិច្ច​ថ្មី​

អំបិល​ភ្នំ​ហិម៉ាឡៃ ​អាយុ​កាល​ ៦០០ លាន​ឆ្នាំ​ ​ជីក​នៅ​ប៉ា​គីស្ថាន នាំចេញ​ទៅ​ជាង​ ៨០ ​ប្រទេស​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

អំបិល​ភ្នំ​ហិម៉ាឡៃ ​ដែល​មាន​ពណ៌​ផ្កា​ឈូក​ ​និង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​អំបិល​ធម្មតា​រហូតដល់​ ៣០ ​ដង​ ​កំពុង​ក្លាយជា​ផលិតផល​ពាណិជ្ជកម្ម​ដ៏​មាន​តម្លៃ​មួយ​នៅលើ​ទីផ្សារ​អន្តរជាតិ

បណ្តាប្រទេសដែលរងពន្ធគយចុងក្រោយរបស់លោក Trump ប្រតិកម្មឆ្លើយតបភ្លាមៗជាមួយអំណះអំណាងស្រដៀងគ្នា

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ ដៃគូពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ចេញប្រតិកម្មតវ៉ាចំពោះសំណើដំឡើងពន្ធគយចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបដិសេធការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថាលើសចំណុះផលិតកម្មឧស្សាហកម្ម ខណៈប្រទេសទាំងនោះកំពុងស្វែងរកកិច្ចចរចាដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធដែលអាចនឹងកើតមានឡើង។ ប្រតិកម្មទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ស្នើអត្រាពន្ធគយគោលចន្លោះពី ២០ ភាគរយ ទៅ ៤០ ភាគរយ លើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន

វិស័យសំណង់កម្ពុជានៅតែជាប្រភពចំណូល និងបង្កើតឱកាសការងារដល់ពលរដ្ឋ ទោះបីជួបបញ្ហាប្រឈម

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/11/2026

ទោះបីជា​ស្ថានភាពសំណង់ និងអចលនទ្រព្យ​នៅតែជួបបញ្ហា​ ប៉ុន្តែវិស័យសំណង់​នៅតែបន្តផ្ដល់​ឱកាសងារងារ និងជា​ប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាព​ពលរដ្ឋ

តម្លៃនៃទំហំពាណិជ្ជកម្មជិត ៣០ពាន់លានដុល្លារ រវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ តម្លៃនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ី និង កាហ្សាក់ស្ថាន ប្រមាណជិត ៣០ពាន់លានដុល្លារ ឬស្មើនឹង ៩៦ភាគរយ ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិនៃប្រទេសរៀងខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នាពេលកន្លងទៅនេះ។


Leave a Reply

Your email address will not be published. Required fields are marked *