ការចាប់ផ្តើមអាជីវកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការបង្កើតការងារថ្មី  និងជះឥទ្ធិពលជាវិជ្ជមានដល់ផលិតផលក្នុងស្រុក GDP នៅពេលដែលគំនិតនវានុវត្តន៍ បច្ចេកវិទ្យា និងអាជីវកម្ម Model ទាំងនោះ បានវិវត្តន៍ទៅជាអាជីវកម្ម ដែលបានបង្កើតឡើងដោយជោគជ័យ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីបានលើកឡើងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី  «សេដ្ឋកិច្ចឌីជិថលនៅកម្ពុជា និងការចូលរួមចំណែករបស់មជ្ឈមណ្ដលនវានុវត្តន៍ឌីជីថល និងសេដ្ឋកិច្ចប្រកបដោយចីរភាពនៃវិទ្យាស្ថានស្រាវ​ជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) » នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។

លោកជំទាវ បានបញ្ជាក់ថា វិទ្យាស្ថាន ERIA  ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង នឹងផ្តល់ឱកាសឱ្យមានកិច្ចពិភាក្សាដ៏ស៊ីជម្រៅមួយដោយផ្តោតលើអនាគតនៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងវិធីសាស្រ្ត ដែលអាចឱ្យយើងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព នៅមជ្ឈមណ្ឌលនវានុវត្តន៍ ឌីជីថល និងសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់វិទ្យាស្ថាន ERIA ដើម្បីទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល សម្រាប់ការលើកកម្ពស់សេដ្ឋកិច្ច-ពាណិជ្ជកម្មនៅកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងពាណិជ្ជកម្មឌីជីថល (Digital Trade) នៅកម្ពុជាកំពុងមានសកម្មភាពភាពរស់រវើក និងមានការរីកចម្រើនមិនធ្លាប់មានពីមុនមកក្រោយពេលជំងឺឆ្លងរាតត្បាតកូវីដ-១៩ បានផុតរលត់ទៅ ដែលបានឆ្លុះបញ្ចាំងពីថាមវ័ន្ត និងភាពធន់រឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដែលការរីកចម្រើនធំធាត់នៃវិស័យនេះ ត្រូវបានជំរុញនិងគាំទ្រដោយសហគ្រិនដែលមានគំនិតច្នៃប្រឌិត ប្រជាជនវ័យក្មេង និងការកើនទ្បើងនូវកម្រិតអន្តរទំនាក់ទំនងឌីជីថល (Digital Interconnection)។

លោកជំទាវបន្តថា រដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងគោលបំណងទាញប្រយោជន៍ពីបច្ចេកវិទ្យាក្នុងការជំរុញប្រសិទ្ធភាពសង្គមនិងសេដ្ឋកិច្ច ដែលតាមរយៈក្របខ័ណ្ឌ និងគោលនយោ​បាយទាំងនេះ រាជរដ្ឋាភិបាលបានកំណត់គោលដៅ សំខាន់ៗចំនួនប្រាំរួមមាន៖ ១- ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ២-ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ ឌីជីថល ៣- ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល៤- ការកសាងភាពជឿទុកចិត្តក្នុងប្រព័ន្ធឌីជីថល និង ៥- ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ដើម្បីទាញយកអត្ថប្រយោជន៍ពីបរិវត្តកម្មឌីជីថលតាមរយៈមជ្ឈមណ្ឌល E-DISC ក្នុងសិក្ខាសាលានេះ ក៏ដូចជា នៅក្នុងការចូលរួមនាពេលអនាគតបន្តទៀត លោកជំទាវរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដូចខាងក្រោម៖

១- គាំទ្រនូវកម្មវិធី ASEAN Startup Award ដែលរៀបចំដោយ ERIA នាពេលនេះ

២- លើកទឹកចិត្តឱ្យសហគ្រិន និងយុវជនកម្ពុជាចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើន ដើម្បីបង្ហាញនូវគំនិតអាជីវកម្ម នាវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ក្នុងអាជីវកម្មរបស់ខ្លួន។

៣- សម្រាប់បេក្ខជនដែលទទួលបានជ័យលាភី សូមបន្តបង្កើននូវសមត្ថភាពសហគ្រិនរបស់ខ្លួនបន្ថែមទៀត និងសូមចែករំលែកនូវបទពិសោធន៍ជូនដល់សហគ្រិន និងយុវជនដ៏ទៃទៀត ដែលមានបំណងចង់ចាប់ផ្តើមធុរកិច្ចថ្មី

៤- សូមសហគ្រិនកម្ពុជាបង្កើននូវ Networking ជាមួយសហគ្រិននៅបណ្តាប្រទេសអាស៊ាន និងពិភព-លោកឱ្យបានទូលំទូលាយ ដើម្បីចែករំលែកនូវបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម អភិវឌ្ឍន៍សមត្ថភាព និងធ្វើជាដៃគូអាជីវកម្មកម្មផងដែរ។

៥- លើកទឹកចិត្តឱ្យយុវជន និងសហគ្រិនកម្ពុជាចាប់យកនូវបច្ចេកវិទ្យាឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីលូតលាស់ស្របតាមបរិវត្តកម្មឌីជីថល។

៦- លើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យក្លាហាន ហ៊ានចាប់ផ្តើមធុរកិច្ចថ្មី ដើម្បីក្លាយខ្លួនជាសហគ្រិនដែលមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក