ស្វែង​យល់​ពីរបៀបកាត់ប្លង់ដី (ប្លង់រឹង) ដោយខ្លួនឯង

ភ្នំពេញ ៖ មានមនុស្សជាច្រើន​តែងតែជួប​នូវ​បញ្ហា​​លើដំណើរកា​រ​នៃការកាត់​ប្លង់​ដី (​ប្លង់​រឹង​) នៅពេល​ទិញ ឬ​ត្រូវ​​ផ្ទេរ​ពីបុគ្គលម្នាក់​ទៅបុគ្គល​ម្នាក់ ។ ថ្ងៃនេះ​ពី AMS Economy នឹង​បង្ហាញពី​នី​តិ​វិធី​ក៏ដូចជា​ដំណើរ​ការ​នៃការ​កាត់ប្លង់​ដី​ដោយមិន​មានភាពស្មុគស្មាញ​ ។​

ដំណើរការនៃការកាត់ប្លង់ដី (អចលនទ្រព្យ) ផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើម មកឈ្មោះអ្នកទិញ ហើយ​អ្នក​មិ​នច​ង់​ចំ​ណា​យ​ប្រាក់​ច្រើនក្នុងការស្នើសុំភ្នាក់ងារសុរិយោដីអោយជួយរត់ការអោយនោះ អ្នកគួរស្វែងយល់ពីនីតិវិធីនៃការ​កាត់​ប្លង់ដី( ប្លង់​រឹង​ )នេះឱ្យបានច្បាស់ និងត្រូវ​ធ្វើទៅតាមដំណាក់​កាលៗរួម​មានដូចខាងក្រោម ៖

ដំណាក់​កាលទី ១. អ្នកទិញត្រូវនាំម្ចាស់ដីដើម ទាំងប្តីប្រពន្ធ និងសាក្សីម្នាក់ ដោយភ្ជាប់ជាមួយប្លង់​ដី​ច្បា​ប់ដើ​​ម​ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំង​អ​ត្ត​ស​ញ្ញា​​ណប័​ណ្ណអ្នកទិញ (ក្នុង​ករណីអ្នកទិញនៅលីវត្រូវធ្វើលិខិតបញ្ជាក់ភាពនៅលីវភ្ជាប់ទៅជាមួយ) ទៅទីស្នាក់ការសុរិយោដីស្រុក ដើម្បីបំពេញលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួ​ច​ផ្តិត​មេដៃយល់ព្រមទាំងអស់គ្នា។ បុគ្គលិកសុរិ​យោដីស្រុ​ក​​ជាអ្នកបំពេញលើឯកសារពាក់ព័ន្ធទាំងអស់នេះ។

ដំណាក់​កាលទី ២. ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និងផ្តិតមេដៃ ចំពោះមុខ​បុគ្គ​លិក​សុ​រិ​​យោដៃរួច។ បន្ទាប់មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់​ដី​ច្បាប់​ដើម និងឯកសារផ្ទេរសិទ្ធិ ទៅ​ជួប​​មេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ និងមេឃុំ​មាន​សិ​ទ្ធិ​ហ​​ត្ថលេខា និង​បោះត្រាតែ​លើ​លិខិត​ផ្ទេរ​សិទ្ធិ​ប៉ុណ្ណោះ ហើយលោកអ្នក​អាច​ជូនជាសាគុណ​ដល់​ពួ​ក​គា​ត់ខ្លះ​ទៅ​តា​ម​សណ្ដាន​ចិត្ត នេះមិនមែនជាអំពើពុករលួយនោះទេ)។ បន្ទាប់មកទៀតត្រូវយកលិខិតលក់ផ្តាច់ ប្លង់​ដីច្បា​ប់​ដើម​ និង​ឯក​សារ​ផ្ទេរ​សិទ្ធិទៅប្រគល់ជូនប្រធានមន្ទីសុរិយោដីស្រុកវិញ ដើម្បីសុំហត្ថលេខាសម្រេច និ​ងបោះត្រា​ប​​ញ្ចប់​​​កា​រ​ផ្ទេ​រសិទ្ធិត្រឹមស្រុក។ តម្លៃសេវាសុរិយោដីស្រុកគឺចំនួន ២០ម៉ឺនរៀលក្នុងដីមួយប្ល​ង់ទោះ​​បី​​ធំ​ ​ឬតូ​ច​ប៉ុ​ណ្ណា​ក៏ដោយ ដែលជាប្រភេទដីកសិកម្ម ។

ត្រឹមដំណាក់កាលនេះ អាចជាដំណាក់កាល ៥០ភាគរយ​ នៃដំណើរការផ្ទេរសិទ្ធិ  ប៉ុន្តែប្លង់ដីដដែល គឺ​នៅ​តែ​ជា​ប់ឈ្មោះ​​​ម្ចាស់ដីដើមនៅឡើយ គ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និងលក់ផ្តាច់​អម​ជាមួយ ដោយស្របច្បាប់ មានន័យអំណះអំណាងថា អ្នកបានទិញរួចហើយ។ អ្នកអាចបន្តដំណើរការកាត់ប្លង់ដីមកជាឈ្មោះអ្នក ដោ​យប​ន្តដំណាក់កាល​។  ចំពោះដំណា​ក់កា​លចុងក្រោយ ប្រសិន​បើអ្ន​​កច​ង់​បា​ន​ឈ្មោះ​នៅ​លើ​ប្ល​​ង់ដី​ដែល​អ្នក​បាន​ទិញពីម្ចាស់ដើម ដោយប្តូរឈ្មោះកម្មសិទ្ធិពីម្ចាស់ដើមមកជាឈ្មោះអ្នកវិញ ម្ចាស់ដី ឬក៏ជាអ្នកទិញ ត្រូវ​យក​​លិខិតលក់ផ្តាច់ ប្លង់​ដី​ច្បាប់​ដើម និងឯកសារផ្ទេរសិទ្ធិ ដែ​ល​​​​បាន​ធ្វើ​រួចរាល់ពីមន្ទីសុរិយោដីស្រុក យក​ទៅ​កាន់​មន្ទីរ​សុរិយោដីខេត្តដើម្បីត្រួតពិនិត្យឡើងវិញ និ​ង​បោះត្រា​ប​​ញ្ជា​ក់​ថាមានឯកសា​រប​ញ្ជាក់​លិខិត​ស្នាម​គ្រប់​​គ្រាន់ និងអនុវត្តគ្រប់តាមនីតិវិធី។ ​រួច​ត្រូ​វយ​កលិ​ខិ​ត​ល​ក់​ផ្តា​ច់ ប្លង់​ដីច្បាប់ដើម និង​ឯក​សារ​ផ្ទេរ​សិទ្ធិ​ទៅ​បង់​ពន្ធប្រថាប់ត្រា ប្រាក់ ៤ភាគរយ នៃ​តម្លៃ​ដី​តា​ម​ច្បាប់​កំណត់​នៅឯ​អគ្គ​នាយ​ដ្ឋាន​ពន្ធដាខេត្ត ដោយ​រង​ចាំ​រយៈ​ពេលមួយខែ ដើម្បីវាយតម្លៃដីក្នុងតំបន់។

បន្ទាប់​ពីវា​យ​តម្លៃដី និងគណនាពន្ធប្រថាប់ត្រារួច ខាង​អគ្គ​នាយ​ដ្ឋានពន្ធដាខេត្ត នឹងទាក់ទងទៅម្ចាស់ដី ឬអ្នក​ទិ​ញ​ដើ​ម្បី​មក​បងពន្ធប្រថាប់ត្រា ៤ភាគរយ​ រួច​ដកយ​ក​លិ​ខិត​លក់​ផ្តាច់ ប្លង់​ដីច្បាប់ដើម និងឯក​សា​រ​ផ្ទេ​រ​សិទ្ធិ​ត្រ​ល​ប់​ម​ក​វិ​ញ ។  បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច ម្ចាស់​ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង​លិខិ​ត​​ផ្ទេរ​សិ​​ទ្ធិនោះទៅ​មន្ទី​សុរិ​យោដីខេត្តវិញ ដើម្បី​ចុះ​ហត្ថលេខា និងបោះ​ត្រា​ស​ម្រេ​​ច​ដោ​យជោ​គជ័​យ​ពីប្ល​​ង់ដី​ឈ្មោះ​ម្ចា​ស់ដើម មកឈ្មោះអ្នកទិញ ដោយ​បង់​ថ្លៃ​សេ​វាចំនួន ២០ម៉ឺនរៀល ដើម្បីចេញជាប្លង់ដីថ្មី ជា​ឈ្មោះ​ក​ម្មសិ​ទ្ធិ​រ​បស់​អ្នកទិញ ។ សូម​បញ្ជាក់ថា​ រយៈ​ពេល​ទទួ​ល​បានប្លង់ក្នុងអំឡុង​ប្រហែល ៦ខែ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី