Donald Trump គំរាមចិនយកពន្ធបន្ថែម ៥០ ភាគរយលើទំនិញដែលនាំចូលក្នុងអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump គំរាមចិនជាមួយនឹងការយកពន្ធបន្ថែមចំនួន ៥០ ភាគរយលើទំនិញនាំចូល ប្រសិនបើចិនមិនព្រមដកវិធានការតបតរបស់ខ្លួនចេញ។

កាលពីថ្ងៃសុក្រ ចិនបានដាក់ចេញនូវវិធានការសងសឹកដោយដាក់ពន្ធតបតឲ្យភាពស្មើរគ្នា ៣៤ ភាគរយលើទំនិញដែលនាំចូលពីអាម៉េរិក ហើយនឹងចូលជាធរមាននៅថ្ងៃទី ១០ ខែមេសាខាងមុខនេះ។ នៅថ្ងៃអង្គារ៍នេះ Donald Trump គំរាមយកពន្ធ ៥០ ភាគរយលើទំនិញចិនដែលនាំចូលសហរដ្ឋអាម៉េរិក ប្រសិនបើទីក្រុងប៉េកាំងមិនព្រមដកផែនការប្រឆាំងពន្ធរបស់ខ្លួនចេញ។ ប្រសិនបើ Trump អនុវត្តពន្ធ ៥០ ភាគរយនេះពិតមែន នោះក្រុមហ៊ុនអាម៉េរិកដែលនាំយកទំនិញមួយចំនួនពីប្រទេសចិនអាចប្រឈមនឹងការបង់ពន្ធ ១០៤ ភាគរយ ដោយសារពន្ធ ២០ ភាគរយលើទំនិញចិនបានដាក់នៅក្នុងខែមីនារួចហើយ និងពន្ធបន្ថែមទៀត ៣៤ ភាគរយដែលបានប្រកាសកាលពីសប្តាហ៍មុន។ Trump លើកឡើងថា ប្រទេសចិនបានដាក់ចេញនូវវិធានការតបតរបស់ខ្លួន ទោះបីជាលោកព្រមានថាប្រទេសណាដែលសងសឹកប្រឆាំងនឹងសហរដ្ឋអាម៉េរិកវិញ នោះនឹងត្រូវប្រឈមជាមួយការបន្ថែមពន្ធថ្មីដែលមានអត្រាខ្ពស់ជាងមុន។

ជាការឆ្លើយតប ទីក្រុងប៉េកាំងតបតវិញថា ការគាបសង្កត់ ឬ គំរាមកំហែងប្រទេសចិនមិនមែនជាដំណើរការសមរម្យនោះទេ។ អ្នកនាំពាក្យស្ថានទូតចិន លោក Liu Pengyu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចលនាអនុវត្តរបស់សហរដ្ឋអាមេរិកតាមរយៈការឆ្លើយតបទៅវិញទៅមកឲ្យមានភាពស្មើគ្នា គឺជាការបម្រើផលប្រយោជន៍អាត្មានិយមរបស់ខ្លួនក្នុងចំណោមផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃ ហើយដាក់ ‘America first’ មុនច្បាប់អន្តរជាតិនេះគឺជាចលនានៃរបៀបឯកតោភាគីនិយម គាំពារនិយម និងការគំរាមកំហែងផ្នែកសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កាន់តែក្តៅគគុក​បានបង្កើនការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មពិភពលោក។ លើសពីនេះ ពន្ធ​នឹង​ក្លាយ​ជាអ្នក​វាយ​ប្រហារ​ដ៏​ធំ​ដល់​អ្នក​ផលិត​របស់​ប្រទេស​ចិន ខណៈដែល​អាម៉េរិក​ជា​ទីផ្សារ​សំខាន់​សម្រាប់​ការ​នាំ​ចេញ។ មិនត្រឹមតែប៉ុណ្ណោះ ភាពមិនច្បាស់លាស់ជុំវិញពន្ធ និងការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមកបង្កឲ្យមានភាពច្របូកច្របល់លើទីផ្សារភាគហ៊ុនសកល និងធ្លាក់ចុះដល់កម្រិតទាប។ ចាប់តាំងពី Trump បានប្រកាសពន្ធថ្មីលើការនាំចូលពីប្រទេសជាច្រើនកាលពីសប្តាហ៍មុន តម្លៃនៃទីផ្សារភាគហ៊ុនរបស់អាម៉េរិក ជប៉ុន ហុងកុង និងអឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published.Required fields are marked *