ស្វែងយល់ពីនីតិវិធី​ និងត្រៀមឯកសារ ដើម្បីស្នើសុំធ្វើប្លង់រឹង​​ក្នុងករណីខកខានមិនបានចុះបញ្ជីលក្ខណៈជា​ប្រព័ន្ធ

ភ្នំពេញ ៖ តាម​ចក្ខុវិស័យក្រសួង​រៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់ នឹង​ត្រូវ​ចុះបញ្ជីនិងចេញ​បណ្ណកម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ​ឱ្យបានគ្រប់ៗគ្នានៅទូទាំង​ប្រទេស​ ហើយរហូតមកដល់​បច្ចុប្បន្ន​នេះ តាមបណ្ដាខេត្តមួយចំនួន​បានបញ្ចប់​ការ​វាស់វែង​និងចុះបញ្ជីធ្លី​ ប៉ុន្តែក៏មាន​ពលរដ្ឋខ្លះដែលជាម្ចាស់កម្មសិទ្ធិដិធ្លីនៅមិនទាន់បាន​វាស់វែង​និង​ចុះបញ្ជីដោយសារខកខានដោយប្រការ​ណាមួយ ។ នៅថ្ងៃនេះ សារព័ត៌មាន AMS Economy នឹង​បង្ហាញពី នីតិវិធី​និងកា​រត្រៀមឯកសារ​សម្រាប់ធ្វើ​ប្លង់​រឹង ។​

សម្រាប់ឯការ​ដែលត្រូវ​ត្រៀម​សម្រាប់ធ្វើ​ប្លង់រឹង​ ​គឺអាស្រ័យទៅតាមស្ថានភាពគ្រួសារ ដូចជា​ទ្រព្យ​រួម ( ទ្រព្យដែលបានមក​ក្រោយរៀបការ ) ទ្រព្យ​តែម្ខាង ជា​របស់ប្តី ឬប្រពន្ធ អ្នកនៅលីវ និងស្ថានភាព​មេម៉ាយ ឬពោះម៉ាយ​ ។​

សម្រាប់ទ្រព្យ​រួម​ ឯកសារ​ដែលត្រូវ​ត្រៀមសម្រាប់​ស្នើសុំធ្វើ​ប្លង់​រឹង រួមមាន ១.សេចក្ដីបញ្ជាក់​អត្ត​សញ្ញាណប័ណ្ណ​ទាំងប្តីនិងប្រពន្ធ ដែលអាច​បញ្ជាក់បាននៅសាលាក្រុង​ឬស្រុក​​ ២. សំបុត្រ​អាពាហ៍ពិពាហ៍ឬភាសា​សាមញ្ញហៅថា អេតាស៊ីវិល  (ថតចម្លង ) ដែលអាចស្នើ​សុំ​នៅសាលាឃុំ សង្កាត់​ ឬក្រុង ។ឯកសារដែល​​ត្រៀមផ្សេងទៀត មានសៀវភៅ​គ្រួសារ ឬសៀវភៅ​ស្នាក់ ។ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅនេះ គឺត្រូវ​បញ្ជាក់​ដូចគ្នា គឺត្រូវយកទៅបញ្ជាក់​នៅសាលា​ក្រុង ឬសាលា​ស្រុក​ ។​

សម្រាប់ករណីទ្រព្យ​ដែលដាក់ឈ្មោះតែម្ខាង ( ប្តី ឬប្រពន្ធ ) ៖​ឯកសារ​ដែលត្រូវ​ត្រៀម​គឺមាន​អត្ត​សញ្ញាណ​បណ្ណ  ( បញ្ជាក់​ ) សៀវភៅគ្រួសារ (​បញ្ជាក់ដូចគ្នា ) លិខិតបញ្ជាក់​ប្រភេទទ្រព្យ ដូចជា​ដីនោះបានមក​ដោយសារ​តែការទិញពីគេ​មុន​រៀបការ ឬជាកេរ្តិ៍ឪពុកម្ដាយ តាយាយ​ចែក​ឱ្យ ។ករណីកុំឱ្យ​ខកខានអ្នកស្នើសុំ​ធ្វើ​ប្លង់រឹងទាំងពីរ​នាក់គួរ​យក​សំបុត្រអាពាហ៍ពិពាហ៍​ទៅជាមួយ​ផង ។

សម្រាបករណី អ្នកនៅលីវ ៖ ឯកសារ​ដែល​ត្រូវ​ត្រៀម​សម្រាប់ធ្វើប្លង់រឹង រួមមាន​សំបុត្រ​កំណើត​( សេចក្ដីចម្លង )ដែល​អាច​ទៅបញ្ជាក់បាននៅសាលាក្រុង​ ស្រុក  ដែលជាកន្លែង​កំណើតរបស់យើង ។ ក្រៅពីនេះ ត្រូវ​ត្រៀម​សៀវភៅ គ្រួសារ ឬសៀវភៅស្នាក់​នៅ និងត្រូវ​បញ្ជាក់ដូច​នឹង​សំបុត្រ​កំណើតដែរ និងមួយទៀត ត្រូវធ្វើលិខិតបញ្ជាក់​ភាពនៅលីវ ដែលអាច​បញ្ជាក់បានមេឃុំ ឬចៅសង្កាត់ ។

សម្រាប់​អ្នកមេម៉ាយ ឬពោះម៉ាយ ក៏អាច​ស្នើសុំ​ធ្វើ​ប្លង់រឹង​បានដែរ ក្នុងករណីដីធ្លីមិនទាន់មានប្លង់រឹង​ត្រឹមត្រូវ ដោយត្រូវ​ឯកសារ​ដូចជា​អត្តសញ្ញាណប័ណ្ណ បញ្ជាក់ពីសាលា​ក្រុង​ស្រុក សំបុត្រ​កំណើត សៀវភៅ​គ្រួសារ ឬសៀវភៅស្នាក់​នៅ គឺយកសៀវភៅគ្រួសារ​ដែល​ជាអតីតប្តីឬប្រពន្ធ​ និង​ចុង​ក្រោយត្រូវធ្វើ​លិខិត​បញ្ជាក់មេម៉ាយ​ឬពោះម៉ាយ ដែលអាច​ធ្វើនៅសាលាឃុំ ឬសង្កាត់ ។ ​

នៅពេល​ត្រៀមឯកសារ​រួចរាល់​ហើយ ម្ចាស់ទ្រព្យ​ត្រូវអនុវត្ត​នីតិវិធី​ស្នើសុំ​ធ្វើ​ប្លង់រឹងម្ដង ។ ដំបូង​ត្រូ​វស្នើ​សុំទៅ​អាជ្ញាធរ ហើយអាជ្ញាធរ​នឹងជូនដំណឹងទៅ​មន្ទីររៀបចំដែនដី នគរូបនីយកម្ម​និងសំណង់​ចុះវាស់វែង ​និងចុះបញ្ជី ។ ដំណើរការ​នៃការ​ចុះបញ្ជីដីធ្លី ក៏ធ្លាប់​បានជម្រាបជូនជាច្រើនលើកហើយ ហើយសម្រាប់​ករណីនេះ ជាលក្ខណៈស្នើសុំ​ចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ មិនមែនជា​ប្រព័ន្ធ ។​ នីតិវិធីនេះ ក៏មិនខុស​គ្នាពី​ការ​ចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធនោះទេ ដោយដំបូង​មន្ត្រីជំនាញនឹង​ចុះមកវាស់វែងព្រំដី ហើយបើសិនជា​ព្រំដី​មិនមានបញ្ហា​មិនមានទំនាស់នឹង​គ្នា​ទេ មន្ត្រីនឹង​វាស់វែង​និងចុះបញ្ជីជូន ។

បន្ទាប់ពីចុះបញ្ជីដីរួចហើយ ខាងអាជ្ញាធរ​នឹង​បិទផ្សាយជាសាធារណៈ​ ដើម្បីឱ្យភាគីពាក់ព័ន្ធ​តវ៉ា ហើយបើសិនជាមិនមានការ​តវ៉ាពីភាគីណាមួយនោះទេ ក្នុង​រយៈពេល​៣០ថ្ងៃ ប្រធាន​មន្ទី​ររៀបចំដែនដីនគរូបនីយកម្ម​សំណង់ និង​សុរិយោដី នឹង​ចុះហត្ថលេខាលើ​ប្លង់រឹងនោះ ។ បន្ទាប់ពីចុះហត្ថលេខា​រួចរាល់អាជ្ញាធរនឹង​ប្រគល់​បណ្ណកម្មសិទ្ធិជូនម្ចាស់ដីដោយផ្ទាល់ ទៅតាមពេលវេលា​ជាក់លាក់​ណាមួយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *