គម្រោងចំនួន ៦ ជួយការអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា ក្រោមការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍

ភ្នំពេញ៖ ក្រោមក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ដែលមានគោលបំណងបង្កើតជាយុទ្ធសាស្ត្រ និងទិសដៅនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងអនាគត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០​២​៩ ​ក្រសួងពាណិជ្ជកម្ម ទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅលើកស្ទួយវិស័យពាណិជ្ជកម្មកម្ពុជាតាមរយៈគម្រោងធំៗចំនួន៦។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖ គម្រោងជំនួយដែលបានទទួលការគាំទ្រទាំង៦នោះ រួមមាន៖ ១)គម្រោងរៀបចំក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០ និងសិក្សា​ពីសមិទ្ធិលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ស្វីស គាំទ្រដោយ EIF ,២) គម្រោងបង្កើតថ្នាលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs Portal) គាំទ្រដោយមូលនិធិ CAPREDដែលជាជំនួយរបស់ DFAT Australia, ៣) គម្រោង AIMS ជំហានទី២ គាំទ្រដោយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD), ៤) គម្រោងផ្សព្វផ្សាយ​កិច្ចព្រមព្រៀង RCEP និង AANZFTA ទៅវិស័យឯកជន និងភាគីពាក់ព័ន្ធ និងគម្រោងពង្រឹងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកជនបទ គាំទ្រដោយមូលនិធិអភិវឌ្ឍន៍ពាណិជ្ជកម្មតំបន់ (RT4D) ដែលជាជំនួយរបស់ DFAT Australia ,៥) អនុកម្មវិធីទី៣ នៃកម្មវិធីពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្មគាំទ្រដោយ ADB, ៦) គម្រោង EU-German GATE ដែលជាជំនួយរបស់រដ្ឋា​ភិ​បាល​​អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ដើម្បីរៀបចំ និងអនុវត្តគោលនយោបាយពាណិជ្ជកម្ម,កិច្ចសម្រួលពាណិជ្ជកម្ម, ការគ្រប់គ្រងហានិភ័យ, ពាណិជ្ជកម្មសេដ្ឋកិច្ចឌីជីថល និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រាស ធុនតូចនិងមធ្យម។

ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ មានសសរស្តម្ភចំនួន៦ ៖ – សសរស្តម្ភទី១៖ ការធ្វើសមាហរណកម្មពាណិជ្ជកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក – សសរ​ស្តម្ភទី២៖ ការពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្មក្នុងទីផ្សារសកល – សសរស្តម្ភទី៣៖ ការលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន និងចីរភាព – សសរស្តម្ភទី៤៖ ការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល – សសរស្តម្ភទី៥៖ ការអភិវឌ្ឍពាណិជ្ជកម្មតាមវិស័យគោលដៅ – សសរស្តម្ភទី៦៖ ការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។ បន្ថែមពីនេះ ក្របខ័ណ្ឌគោលនយោ​បាយនេះ ក៏មានគោលដៅជំរុញ និងពន្លឿនកំណើនសេដ្ឋកិច្ច តាមរយៈការកែលម្អបរិយាកាសពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម រក្សាទីផ្សារ​ចាស់ និងពង្រីកទីផ្សារថ្មី និងជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមវិស័យគោលដៅផងដែរ។

សូមជម្រាបថា ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​​ ត្រូវបានបង្កើតដើម្បីជួយសម្រួលឱ្យធុរជន វិនិយោគិន ផលិតករ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជន​ អាចចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី មានចំណែកក្នុងការបង្កើតថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​​ តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់។

លោកជំទាវរដ្ឋមន្ត្រី បានបន្តថា៖

«ថ្នាលព័ត៌មាននេះ នឹងជួយឱ្យពាណិជ្ជករ អ្នកវិនិយោគ និងភាគីពាក់ព័ន្ធ ទទួលបានការយល់ដឹងពីកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក, ការយល់ដឹងពីស្ថានភាព និងនីតិវិធីនៃការនាំចេញ និងការជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច»។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ជំហានទី២ កំពុងបន្តជំរុញផលិតកម្ម និងផលិតផលប្រណិតរបស់កសិករខ្នាតតូច ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ខណៈដែលគម្រោង AIMS ជំហានទី១ ត្រូវបានអនុវត្តសម្រេចដោយជោគជ័យ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា អេមស៍( AIMS) គឺជាគម្រោងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និង IFAD ក្នុងគោលបំណងជំរុញកំណើនទីផ្សារប្រកបដោយបរិយា​ប​ន្ន សម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមអាជីវកម្មតាមជនបទ ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច ក្នុងនោះកសិករក្រីក្រ ក៏អាចទទួលបានផលប្រយោជន៍រួមគ្នា។

មកដល់ពេលនេះ គម្រោងនេះបាន និងកំពុងជួយគាំទ្រដល់កសិករខ្នាតតូចចំនួន ៩៤,៤៩៩ គ្រួសារ លើសពីគោលដៅកំណត់ត្រឹមចំនួន៨៨,២០០គ្រួសារ សម្រាប់ការអនុវត្តគម្រោងរហូតដល់ឆ្នាំ២០​២​៧​។ គម្រោង នៅតែបន្តគាំទ្រកសិករខ្នាតតូច ក្នុងការអនុវត្តបច្ចេកទេសផលិតកម្មដែលមានភាពប្រសើរ ជួយសម្របសម្រួលទីផ្សារឱ្យកាន់តែរឹងមាំ និងពង្រីកភាពជាដៃគូពាណិជ្ជកម្មឱ្យបានកាន់តែទូលំទូលាយផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/03/2026

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/03/2026

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស ឬសួនឧស្សាហកម្មនៅតាមបណ្ដារាជធានី-ខេត្ត បានផ្ដល់​នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់​សេដ្ឋកិច្ចជាតិ និងសង្គម រាប់ចាប់តាំងពីតម្រូវការ​ប្រើប្រាស់ដីធ្លី ការផ្ដល់ឱកាសការងារដល់ពលរដ្ឋ

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកតម្លៃប្រមាណ ៣៥លានដុល្លារក្នុងដំណាក់កាលដំបូង ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកប្រភេទ M23 តម្លៃប្រមាណ ៣៥លានដុល្លារ ក្នុងដំណាក់កាលដំបូង និងគ្រោងពង្រីកការនាំចេញឱ្យបាន ៤០០ លានដុល្លារនៅពេលអនាគត

ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហា​ប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់

កម្ពុជាកំពុងពន្លឿនបរិវត្តកម្មឌីជីថល ខណៈថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍ក្នុងតំបន់ជួបជុំគ្នានៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់ខ្លួន ខណៈអ្នកបង្កើតគោលនយោបាយ និយតករ និងអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ បានជួបជុំគ្នានៅទីក្រុងភ្នំពេញ សម្រាប់សន្និសីទគ្រប់គ្រងវិសាលគមអាស៊ីប៉ាស៊ីហ្វិកលើកទី១២ (12th Asia-Pacific Spectrum Management Conference - APSMC)) ដោយលើកឡើងពីតួនាទីយុទ្ធសាស្ត្រនៃវិសាលគមហ្វ្រេកង់ (radio-frequency spectrum) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យា។

បណ្តាប្រទេសមួយចំនួននៅអាស៊ីកាន់តែព្រួយបារម្ភពីកង្វះខាតប្រេង និងការហក់ឡើងតម្លៃកាន់តែខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

បណ្តាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលប្រេងដូចជា ប៉ាគីស្ថាន បង់ក្លាដែស ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងនេប៉ាល់កំពុងប្រឈមមុខនឹងការរំខានការផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *