ឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់រហូតដល់ ​១.០០០.០០០ រៀល រៀងរាល់ខែពី អិលអូអិលស៊ី ដោយគ្រាន់តែប្រើប្រាស់ LOLC Mobile ស្គែនទូទាត់លើការចាយវាយរបស់លោកអ្នក

ភ្នំពេញ ៖ ក្នុងយុគសម័យឌីជីថលនេះ ការប្រើប្រាស់សេវាធនាគារចល័តបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ។ LOLC Mobile មិនត្រឹមតែជាជម្រើសដ៏ពេញនិយមសម្រាប់ការទូទាត់ដែលមានភាពងាយស្រួល និងរហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ពិសេសផ្សេងទៀតដូចជា ការផ្តល់ជូនអត្រាការប្រាក់ខ្ពស់ ៤% ក្នុងមួយឆ្នាំ និងការធានារ៉ាប់រងអាយុជីវិតរហូតដល់ ៥.០០០ ដុល្លារថែមទៀតផង។

ជាមួយគ្នានេះ ដើម្បីអបអរឆ្នាំថ្មី ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជន អិលអូអិលស៊ី ទាំងអស់ដែលតែងតែគាំទ្រនូវរាល់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី ពិសេសការប្រើប្រាស់​ LOLC Mobile សម្រាប់ការសន្សំប្រាក់ និងចាយវាយប្រចាំថ្ងៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី​ បានផ្តល់ជូននូវប្រម៉ូសិនថ្មីមិនធ្លាប់មានពីមុនដល់អតិថិជនដែលប្រើប្រាស់ស្គែនចាយវាយតាមរយៈ ​LOLC Mobile ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ​៣១ ខែមីនា ឆ្នាំ២០២៦ ជាមួយនឹងទឹកប្រាក់រង្វាន់សរុប ៤.៨០០.០០០ រៀល។

រយៈពេលនៃកម្មវិធី៖ ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

លក្ខខណ្ឌនៃកម្មវិធី៖

  • ផ្តល់ជូនសម្រាប់អតិថិជនដែលប្រើប្រាស់ LOLC Mobile App សម្រាប់ការស្គែនទូទាត់
  • អតិថិជនត្រូវស្គែនទូទាត់ទៅកាន់គណនី ១០ ផ្សេងគ្នា និងធ្វើប្រតិបត្តិការផ្សេងទៀតសរុបយ៉ាងតិច ៣០ ប្រតិបត្តិការ
  • អតិថិជនត្រូវធ្វើប្រតិបត្តិការសរុបយ៉ាងតិច ៥០ ដុល្លារ ឬ ២០០.០០០ រៀល
  • គ្រប់ប្រតិបត្តិការត្រូវតែមានតម្លៃទាបបំផុត ០.៥ ដុល្លារ ឬ ២.០០០ រៀល
  • អតិថិជនម្នាក់មានសិទ្ធិឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រម៉ូសិននេះ
  • ការចាប់រង្វាន់នឹងត្រូវធ្វើឡើងដោយចៃដន្យ និងធ្វើការចាប់រៀងរាល់មួយខែម្តង
  • អិលអូអិលស៊ី សូមរក្សាសិទ្ធកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនដ៏ពិសេសនេះ

ទឹកប្រាក់រង្វាន់៖

  • រង្វាន់ ១.០០០.០០០ រៀល សរុបចំនួន ៣ រង្វាន់ (ចែកជូន ១ រង្វាន់រៀងរាល់ខែ)
  • រង្វាន់ ៤០០.០០០ រៀល សរុបចំនួន ៣ រង្វាន់​​ (ចែកជូន ១ រង្វាន់រៀងរាល់ខែ)
  • រង្វាន់ ២០០.០០០ រៀល សរុបចំនួន ៣ រង្វាន់ (ចែកជូន ១ រង្វាន់រៀងរាល់ខែ)

ប្រសិនបើលោកអ្នកពុំទាន់មាន LOLC Mobile App ប្រើប្រាស់ទេ លោកអ្នកអាចទាញយក និងបង្កើតគណនីឌីជីថល អិលអូអិលស៊ី តាមរយៈតំណភ្ជាប់មួយនេះ៖ https://onelink.to/zkb2qg/ ។

 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

Leave a Reply

Your email address will not be published.Required fields are marked *