រដ្ឋាភិបាលដាក់ឲ្យអនុវត្តកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។ កម្មវិធីនេះជាការបំពេញបន្ថែមលើយុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយក្នុងនោះ វិធានការគោលនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាល ត្រូវបានយកមករៀបចំ សម្រួល និងសម្រួចឲ្យកាន់តែចំទិសដៅ កាន់តែសមស្របទៅនឹងបរិការណ៍សង្គម-សេដ្ឋកិច្ច កម្ពុជា, តំបន់ និងសកល ដែលកំពុងវិវត្តយ៉ាងរហ័ស និងពិបាកប៉ាន់ស្មាន។

រាជរដ្ឋាភិបាល សម្រេចរៀបចំនូវកម្មវិធីនេះឡើង ដើម្បីដាក់ចេញនូវកម្មវិធីកែទម្រង់មុតស្រួច ប្រកបដោយភាពប្រាកដនិយម និងភាពគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបន្តលើកស្ទួយ និងធានាអត្រាកំណើនខ្ពស់ ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់ សំដៅឈានទៅដល់ការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ស្របតាមការកំណត់ក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ កម្មវិធីនេះបានបែងចែកចេញជា ៣ ផ្នែក រួមមាន៖ ១) កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យសម្រាប់រយៈពេលខ្លីទៅមធ្យម, ២) កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ ស្មុគស្មាញ និងអន្តរវិស័យ, និង ៣) កម្មវិធីសម្របខ្លួនទៅនឹងការប្រែប្រួលរបបពាណិជ្ជកម្មអន្តរជាតិ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានប្រសាសន៍ ថា៖ ការដាក់ឱ្យអនុវត្តនូវកម្មវិធីនេះ ស្របទៅនឹងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជា និងពិភពលោកកំពុងជួបប្រឈមនោះ គឺភាពមិនប្រាកដប្រជាខ្ពស់នៃសណ្តាប់ធ្នាប់សកល ក៏ដូចជាតំបន់ ទាំងលើទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។

ការណ៍នេះ កំពុងបង្កឲ្យមានបញ្ហាប្រឈម និង ហានិភ័យផ្នែកសន្តិសុខ ដែលជាយថាហេតុ អាចបំផ្លាញសន្តិភាពដ៏ផុយស្រួយ និង អាចបង្កផលប៉ះពាល់អវិជ្ជមាន ដល់និរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជារួម, ពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដែលមានមូលដ្ឋានសេដ្ឋកិច្ចនិង អភិបាលកិច្ច មិនទាន់រឹងមាំគ្រប់គ្រាន់នៅឡើយ និង ពឹងផ្អែកខ្លាំង លើរបៀបរបបនៃអភិបាលកិច្ច និង សណ្តាប់ធ្នាប់នៃការដឹកនាំសកល, សាកលភាវូបនីយកម្ម, សេរីភាវូបនីយកម្ម និង ពហុភាគីនិយម ដែលផ្អែកលើវិធាន និង ច្បាប់អន្តរជាតិជាចម្បង។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានរំលេចថា៖ការប្រឈមមុខនឹងស្ថានភាពបែបនេះ, ថ្វីត្បិតតែជាប្រទេសតូច មិនសូវមានជម្រើសច្រើន ប៉ុន្តែកម្ពុជាមិនប្រកាន់យកនូវអភិក្រមបែប «ប្រតិកម្ម» ដោយបាត់ម្ចាស់ការនោះទេ ។ ផ្ទុយទៅវិញ, យើងបានតាំងចិត្តខិតខំពង្រឹងភាពធន់របស់ខ្លួនដែលអាចផ្ដល់នូវលំហសមស្រប សម្រាប់អនុញ្ញាតឲ្យយើង អាចធ្វើសកម្មភាព ក្នុងអភិក្រមបែប «បុរេសកម្ម» ប្រកបដោយភាពបត់បែន និង បរិវត្តកម្ម ស្របទៅនឹងតថភាព និង បរិបទនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជា ក្នុងតំបន់ និង លើសកលលោក ដែលបន្តផ្លាស់ប្ដូរ និង ប្រែប្រួលឥតឈប់ឈរ ព្រមទាំង ឆ្លើយតបទៅនឹងទស្សនវិស័យរយៈពេលវែងរបស់យើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ ការរៀបចំដាក់ចេញនូវកម្មវិធីដោយរួមបញ្ចូលនូវផែនការសកម្មភាព និងវិធានការជាក់លាក់ ទាំងសម្រាប់រយៈពេលខ្លី, មធ្យម និង វែង, គួបផ្សំជាមួយនឹងយន្តការតាមដាន និង ត្រួតពិនិត្យច្បាស់លាស់, ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានានូវប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃការអនុវត្តគោលនយោបាយ និង ផែនការយុទ្ធសាស្តសំខាន់ទាំងឡាយ របស់រាជរដ្ឋាភិបាល សំដៅពង្រឹងអភិបាលកិច្ច, ជំរុញកំណើនសេដ្ឋកិច្ចនិង ធានានិរន្តរភាពនៃការអភិវឌ្ឍ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *