ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងក្នុងរយៈពេល5ខែដើមឆ្នាំ2021កន្លងទៅនេះមានទំហំកើនឡើងដល់ជាង 301 លានដុល្លារមានកំណើនប្រមាណ 2.66 ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020 ដោយក្នុងនោះកម្ពុជាបាននាំចេញទំនិញមានតម្លៃជាង 75 លានដុល្លារ ខណៈដែលការនាំចូលពីប្រទេសកូរ៉េវិញមានទំហំ 226 លានដុល្លារ។
សម្រាប់ទំនិញកម្ពុជាភាគច្រើនដែលធ្វើការនាំចេញជាប្រភេទផលិតផលកសិកម្ម រួមមាន ស្រូវ អង្ករ ស្វាយ និងដំឡូងមីជាដើម ហើយក្រៅពីនេះមានដូចជា សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ភេសជ្ជៈ កាបូបស្ពាយ កៅស៊ូ ឱសថ និងក្រដាសកាតុងធ្វើកេស។ ដោយឡែកផលិតផលដែលត្រូវបាននាំចូលពីប្រទេសកូរ៉េរួមមានផលិតផលផ្នែកឧស្សាហកម្ម វត្ថុធាតុដើម វាយនភណ្ឌ រថយន្តដឹក ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលតុបតែងផ្ទះ ឱសថ សាប៊ូ ផលិតផលប្លាស្ទិក និងសម្ភារសំណង់។
គួររំលឹកផងដែរថា កាលពីឆ្នាំ2020កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានតម្លៃសរុប 884 លានដុល្លារ ថយចុះប្រមាណ14ភាគរយធៀបទៅនឹងឆ្នាំ2019 ដោយក្នុងនោះប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ 317លានដុល្លារ ខណៈដែលការនាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងមានតម្លៃ 567 លានដុល្លារ។ នេះបើយោងតាមតួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ។
ក្រៅពីការធ្វើពាណិជ្ជកម្មដូចដែលបានបង្ហាញជូនខាងលើនេះ ប្រទេសកូរ៉េខាងត្បូងក៏បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាយ៉ាងក្រាស់ក្រែលដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារចូលទៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម សំណង់ និងអចលនទ្រព្យផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content