ប៉ោយប៉ែត ៖ ផ្សិតត្រចៀកកណ្ដុរ ជាប្រភេទផ្សិតម្យ៉ាងដែលមនុស្សទូទៅយកមកចម្អិនធ្វើជាអាហារប្រកបដោយរសជាតិឆ្ងាញ់ ជាពិសេសគឺមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នកបរិភោគ ហេតុនេះហើយទើបផ្សិតត្រចៀកកណ្ដុរ មានតម្រូវការទីផ្សារខ្ពស់ ទាំងក្នុងស្រុក និងក្រៅប្រទេស ។

លោក រឿប ស៊ីរៀម អ្នកជំនាញផ្នែកបណ្តុះផ្សិតគ្រប់ប្រភេទដោយប្រើបច្ចេកទេសថ្មីបែបទំនើបប្រចាំសហគ្រាសបណ្តុះផ្សិតក្រុងប៉ោយប៉ែត បានប្រាប់ AMS ឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមគោលដៅផ្សិតត្រចៀកកណ្ដុរបាននឹងកំពុងប្រមូលផលផ្សិត ក៏ដូចជាបន្តបង្កើនផលិតកម្មកញ្ចប់ផ្សិតបន្ថែមទៀតដើម្បីត្រៀមជំនួសកញ្ចប់ផ្សិតចាស់ៗដែលអស់លទ្ធភាព(លែងដុះ) និងធានាស្ថិរភាពនៃការប្រមូលផលមិនឱ្យធ្លាក់ចុះ។
លោកបន្តថា ក្រុមគោលដៅនេះមានប្រមាណ ១០កន្លែង ដែលកំពុងញាប់ដៃញាប់ជើងក្នុងការបណ្ដុះ និងប្រមូលផល។ ឯតម្លៃផ្សិតត្រចៀកកណ្ដុរស្រស់មានតម្លៃ ៦,០០០រៀលក្នុងមួយគីឡួក្រាម តែបើគេហាលឱ្យក្រៀមល្មមអាចលក់បានប្រមាណ ១៦,០០០រៀល ក្នុងមួយគីឡូក្រាម។

លោកបន្តទៀតថា បច្ចុប្បន្នលោកជាអ្នកប្រមូលទិញផ្សិតក្រៀមពីកសិករផ្ទាល់ដើម្បីលក់បន្តទៅកាន់ព្រំដែនដោយក្នុងមួយខែលោកប្រមូលបានប្រមាណ ១.៥ តោន។ លោករំពឹងថា ទំហំនេះនឹងកើនឡើងថែមទៀតដោយសារកសិករខ្លះគាត់ទើបតែសាកបណ្ដុះដើម្បីយកទុនខ្លះ និងត្រៀមពង្រីករងបន្ថែមនៅរដូវកាលក្រោយផងដែរ។
ទាក់ទងទៅនឹងទីផ្សារ លោក រឿប ស៊ីរៀម បញ្ជាក់ថា ផ្សិតត្រចៀកកណ្ដុរមានទីផ្សារល្អ និងទូលាយ ទាំងក្នុង និងក្រៅស្រុក ដូចជានៅតាមកសិដ្ឋានខ្លះមានម៉ូយមកយកដល់កន្លែង ហើយយកទៅលក់បន្តនៅតាមផ្សារកសិផលក្នុងស្រុក ឯកសិដ្ឋានខ្លះទៀតហាលឱ្យស្ងួតសម្រាប់នាំចេញទៅប្រទេសជិតខាងដែលមានទំហំធំជាងទីផ្សារក្នុងស្រុក។

ទាក់ទងទៅនឹងរយៈពេលនៃការបណ្ដុះ អ្នកជំនាញ ស៊ីរៀម បន្ថែមថា គេត្រូវប្រើរយៈពេលប្រមាណ ៥០ថ្ងៃ បន្ទាប់មកអាចដកបានរៀងរាល់មួយសប្ដាហ៍ម្ដងរហូតដល់ ៤ខែទើបអស់។
យ៉ាងណាមិញ ការបណ្ដុះផ្សិតនេះក៏ជួបនូវកត្តាប្រឈមផងដែរដូចជា កត្តាអាកាសធាតុក្ដៅពេកធ្វើឱ្យផ្សិតដុះមកមិនសូវល្អ និងមានកត្តាសត្វល្អិតផ្សេងៗ តែគាត់ក៏បានណែនាំឱ្យកសិករចេះពីបច្ចេកទេស និងវិធីក្នុងការការពារផងដែរ។ ក្រៅពីនេះ គេក៏ត្រូវការកម្លាំងពលកម្មច្រើនក្នុងការប្រមូលផល ប៉ុន្តែសម្រាប់គ្រួសារខ្លះដែលមានសមាជិកច្រើនក៏មិនបានចោទជាបញ្ហាធំប៉ុន្មានទេ។ នេះជាអ្វីដែលលោកបានលើកឡើង។
ចំពោះពេលអនាគត អ្នកជំនាញខាងលើចង់ពង្រីកក៏ដូចជាផ្សព្វផ្សាយចំណេះដឹងក្នុងការបណ្ដុះផ្សិតដោយប្រើបច្ចេកវិទ្យាទំនើបនេះឱ្យបងប្អូនយើងបានចេះដឹងឱ្យកាន់តែទូលំទូលាយ ឈានទៅដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ពិសេសនៅតាមផ្សារទំនើបធំៗផងដែរ។ គួរឲ្យដឹងដែរថា យោងតាមអត្ថបទវេជ្ជសាស្ត្របុរាណចិន <Ben Cao Zai Xin> បានឱ្យដឹងថាផ្សិតត្រចៀកកណ្ដុរ ឬផ្កាថ្ម ត្រូវបានកត់ត្រាថាអាចសម្អាត និងផ្តល់សំណើមដល់សួតបាន។ ការសិក្សាផ្សេងទៀត ក៏បានបញ្ជាក់ដែរថា ផ្សិតត្រចៀកកណ្ដុរស សម្បូរទៅដោយសារធាតុ polysaccharides ដែលមានមុខងារពង្រឹងប្រព័ន្ធការពាររាងកាយ។ វាក៏ជួយបង្កើនប្រសិទ្ធិភាពរបស់អងទីករ ដែលត្រូវបានប្រើដោយប្រព័ន្ធភាពស៊ាំដើម្បីប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងវីរុសផងដែរ។ ដូចនេះ ហើយបានជាការដាក់បញ្ចូលផ្សិតត្រចៀកកណ្ដុរទៅក្នុងរបបអាហារ ត្រូវគេជឿថាអាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ និងជួយប្រឆាំងនឹងជំងឺសួតផ្សេងៗ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/07/2026
អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/07/2026
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ចិនដើរមួយជំហានមុនក្រុមហ៊ុនលោក Elon Musk លើបច្ចេកវិទ្យាវះកាត់ដាក់បន្ទះឈីបភ្ជាប់ខួរក្បាល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2026
ក្រុមគ្រូពេទ្យវះកាត់ជនជាតិចិនថ្មីៗនេះ បានទទួលជោគជ័យក្នុងការវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាលនឹងកុំព្យូទ័រ (BCI ឬ brain-computer interface) ជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកទៅលើអ្នកជំងឺម្នាក់




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content