ភ្នំពេញ ៖ ប្លាស្ទិកគឺជាកង្វល់ដ៏ចម្បងមួយចំពោះបញ្ហាបរិស្ថានដែលគេកំពុងយកចិត្តទុកដាក់កាត់បន្ថយ ដោយកែច្នៃរបស់របរប្រើប្រាស់ផ្សេងៗពីវត្ថុធាតុដើមធម្មជាតិ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងកម្រិតមួយតិចបំផុត។ ក្នុងនោះ ក៏មានអាជីវកម្មលក់កែវទឹកប្រភេទថ្មីមួយ ត្រូវបានបង្កើតឡើងដោយគិតគូរពីបញ្ហាបរិស្ថានជាចម្បង។
គង់វង្ស ជាយីហោអាជីវកម្មអនឡាញថ្មីមួយ ដែលមានផ្គត់ផ្គង់នូវកែវទឹក និងទុយោធ្វើពីស្រូវសាលី និងដំបាល់បន្ទន់សម្ងួត ដែលសុទ្ធសឹងជាផលិតផលផលិតពីគ្រឿងផ្សំធម្មជាតិ កាត់បន្ថយប្លាស្ទិក ងាយស្រួលប្រើ និងអាចប្រើប្រាស់បានច្រើនដងថែមទៀតផង។

លោក សាម ហេងសុភាវណ្ណ ជាស្ថាបនិក គង់វង្ស បានមានប្រសាសន៍ថា ៖
“គង់វង្សជាអាជីវកម្មមួយ ដែលយើងបង្កើតឡើងក្នុងគោលដៅកាត់បន្ថយប្លាស្ទិកនៅក្នុងសង្គម ដោយសារតែយើងមានគោលគំនិតស្រឡាញ់បរិស្ថាន និងស្រាវជ្រាវបង្កើតនូវផលិតផលណា ដែលអាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក៏ដូចជាជំរុញឱ្យបងប្អូនយើងគិតគូរពីបរិស្ថានផងដែរ”
បច្ចុប្បន្នផលិតផលដែល គង់វង្ស ផ្គត់ផ្គង់រួមមាន ដុំបាល់បន្ទន់សម្ងួតដែលជាផលិតផលអាចប្រើប្រាស់ជំនួសនូវទឹកបន្ទន់សម្លៀកបំពាក់ធម្មតា ហើយផលិតផលដែលទើបនឹងចេញថ្មីៗនេះគឺ កែវ និងទុយោស្រូវសាឡី ដែលមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនមានវ័យចាប់ពី ២០ ឆ្នាំឡើងទៅ។

លោកបានបន្តថា កែវ និងទុយោស្រូវសាឡីនេះមានលក្ខណៈពិសេសដូចជា ផលិតពីវត្ថុធាតុដើមធម្មជាតិ រឹងមាំអាចប្រើបានច្រើនដង ងាយស្រួលលាងជាងកែវធម្មតា ដោយសារវារលោង ពិសេសគឺធុំក្លិនស្រូវសាឡីថែមទៀតផង។ ក្រៅពីនេះ កែវ និងទុយោស្រូវសាឡី មានរូបរាងស្អាតគួរឱ្យទាក់ទាញ និងអាចរក្សាកម្ដៅរហូតដល់ ១០០ អង្សាសេ ដែលយើងអាចដាក់ភេសជ្ជៈបាន មិនថាក្ដៅ ឬត្រជាក់បានដោយឥតកង្វល់ឡើយ។
ដោយឡែក ចំណុចសំខាន់ក្នុងការបង្កើតអាជីវកម្មនេះ គឺអ្វីដែលអាជីវកម្មនេះតម្រង់ទិសទៅរក ពោលគឺការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមរយៈការបង្កើតនូវផលិតផលថ្មី ស្អាត មានគុណភាព តម្លៃសមរម្យ ដែលអាចទាក់ទាញមនុស្សឱ្យប្រើប្រាស់ និងចូលរួមគាំទ្រអាជីវកម្មបែប Eco-Friendly ផងដែរ ។ មួយវិញទៀតគឺ ការស្រាវជ្រាវទៅលើវត្ថុធាតុដើម ផលិតផល ការរចនា គឺត្រូវការរៀបចំ និងគិតគូរទើបអាចសម្រេចនូវលទ្ធផលដែលយើងរំពឹងទុក។ នេះជាអ្វីដែលយុវជនខាងលើបានលើកឡើង។

គួរបញ្ជាក់ដែរថា គង់វង្ស ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២១ ដោយលោកផ្ទាល់ និងដៃគូម្នាក់ទៀត ក្នុងដើមទុនប្រមាណ ៦០០ ដុល្លារដែលជាចំនួនមួយតិចតួច បើធៀបទៅនឹងអាជីវកម្មដទៃ តែវាជាច្រើនគួរសមសម្រាប់យុវជនមួយក្រុមក្នុងការបង្កើតអាជីវកម្មថ្មីមួយ ដែលជំរុញឱ្យមនុស្សគិតគូរពីបរិស្ថាន។
ចំពោះកត្តាប្រឈម យុវជនខាងលើបន្ថែមថា បច្ចុប្បន្នយើងចង់នាំយកនូវបច្ចេកវិទ្យាការផលិតមកស្រុកខ្មែរផ្ទាល់ តែនៅមានបញ្ហាច្រើនដូចជា ដើមទុន វត្ថុធាតុដើម តែវាក៏ជាគម្រោងដែលយើងបានគ្រោងទុកផងដែរ។ ម្យ៉ាងទៀតគឺ យើងជាអាជីវកម្មថ្មីដែលចំណោះដឹងទាក់ទងទៅនឹងអាជីវកម្មនៅមានកម្រិតនៅឡើយ ហើយចុងក្រោយគឺយើងពុំមានជាហាងអ្វីនៅឡើយទេ ដោយសារយើងផ្ដោតតែនៅក្នុងបណ្ដាញសង្គមមុន។
សម្រាប់ចក្ខុវិស័យនៅពេលអនាគត លោក និងក្រុមការងារចង់ឱ្យមានការផលិតនៅក្នុងស្រុក និងមានហាងសម្រាប់យីហោគង់វង្សនេះដែលអាចផ្គត់ផ្គង់នូវផលិតផលគិតគូរពីបរិស្ថាន ឆ្ពោះទៅរកសេដ្ឋកិច្ចដែលមាននិរន្តរភាព និងមានផលិតផលបរិស្ថានក្នុងស្រុកកាន់តែច្រើនបន្ថែមទៀត។
ចុងក្រោយ ស្ថាបនិក គង់វង្ស លោក សាម ហេងសុភាវណ្ណ សូមអរគុណចំពោះអតិថិជនដែលតែងតែនិយមគាំទ្រកែវ និងទុយោរបស់លោក ហើយសម្រាប់អ្នកដែលស្រឡាញ់វិស័យនេះ លោកលើកទឹកចិត្តចំពោះអ្នកដែលមានសុបិន្ត ឬក៏ស្រឡាញ់បរិស្ថានត្រូវតែមានឆន្ទៈខ្ពស់ កុំបោះបង់ក្នុងការបង្កើតអ្វីមួយ ទោះជាមិនជោគជ័យភ្លាមៗ តែអនាគតនៅវែងឆ្ងាយទៀតសម្រាប់ជោគជ័យរបស់យើង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹងមានកំណើនខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 15/06/2026
តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេសនៅក្រុងច្បារមន រំពឹងថានឹងមានកំណើនខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងកែលម្អក្រុងច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/06/2026
រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/06/2026
ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content