គង់វង្ស អាជីវកម្មថ្មី លើកតម្លៃបរិស្ថាន

ភ្នំពេញ ៖ ប្លាស្ទិកគឺជាកង្វល់ដ៏ចម្បងមួយចំពោះបញ្ហាបរិស្ថានដែលគេកំពុងយកចិត្តទុកដាក់កាត់បន្ថយ ដោយកែច្នៃរបស់របរប្រើប្រាស់ផ្សេងៗពីវត្ថុធាតុដើមធម្មជាតិ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងកម្រិតមួយតិចបំផុត។ ក្នុងនោះ ក៏មានអាជីវកម្មលក់កែវទឹកប្រភេទថ្មីមួយ ត្រូវបានបង្កើតឡើងដោយគិតគូរពីបញ្ហាបរិស្ថានជាចម្បង។

គង់វង្ស ជាយីហោអាជីវកម្មអនឡាញថ្មីមួយ ដែលមានផ្គត់ផ្គង់នូវកែវទឹក និងទុយោធ្វើពីស្រូវសាលី និងដំបាល់បន្ទន់សម្ងួត ដែលសុទ្ធសឹងជាផលិតផលផលិតពីគ្រឿងផ្សំធម្មជាតិ កាត់បន្ថយប្លាស្ទិក ងាយស្រួលប្រើ និងអាចប្រើប្រាស់បានច្រើនដងថែមទៀតផង។

លោក សាម ហេងសុភាវណ្ណ ជាស្ថាបនិក គង់វង្ស បានមានប្រសាសន៍ថា ៖

“គង់វង្សជាអាជីវកម្មមួយ ដែលយើងបង្កើតឡើងក្នុងគោលដៅកាត់បន្ថយប្លាស្ទិកនៅក្នុងសង្គម ដោយសារតែយើងមានគោលគំនិតស្រឡាញ់បរិស្ថាន និងស្រាវជ្រាវបង្កើតនូវផលិតផលណា ដែលអាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក៏ដូចជាជំរុញឱ្យបងប្អូនយើងគិតគូរពីបរិស្ថានផងដែរ”

បច្ចុប្បន្នផលិតផលដែល គង់វង្ស ផ្គត់ផ្គង់រួមមាន ​ដុំបាល់បន្ទន់សម្ងួតដែលជាផលិតផលអាចប្រើប្រាស់ជំនួសនូវទឹកបន្ទន់សម្លៀកបំពាក់ធម្មតា ហើយផលិតផលដែលទើបនឹងចេញថ្មីៗនេះគឺ កែវ និងទុយោស្រូវសាឡី ដែលមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនមានវ័យចាប់ពី ២០ ឆ្នាំឡើងទៅ។

លោកបានបន្តថា កែវ និងទុយោស្រូវសាឡីនេះមានលក្ខណៈពិសេសដូចជា ផលិតពីវត្ថុធាតុដើមធម្មជាតិ រឹងមាំអាចប្រើបានច្រើនដង ងាយស្រួលលាងជាងកែវធម្មតា ដោយសារវារលោង ពិសេសគឺធុំក្លិនស្រូវសាឡីថែមទៀតផង។ ក្រៅពីនេះ កែវ និងទុយោស្រូវសាឡី មានរូបរាងស្អាតគួរឱ្យទាក់ទាញ និងអាចរក្សាកម្ដៅរហូតដល់ ១០០ អង្សាសេ ដែលយើងអាចដាក់ភេសជ្ជៈបាន មិនថាក្ដៅ ឬត្រជាក់បានដោយឥតកង្វល់ឡើយ។

ដោយឡែក ចំណុចសំខាន់ក្នុងការបង្កើតអាជីវកម្មនេះ គឺអ្វីដែលអាជីវកម្មនេះតម្រង់ទិសទៅរ​ក ពោលគឺការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមរយៈការបង្កើតនូវផលិតផលថ្មី ស្អាត មានគុណភាព តម្លៃសមរម្យ ដែលអាចទាក់ទាញមនុស្សឱ្យប្រើប្រាស់ និងចូលរួមគាំទ្រអាជីវកម្មបែប Eco-Friendly ផងដែរ ។ មួយវិញទៀតគឺ ការស្រាវជ្រាវទៅលើវត្ថុធាតុដើម ផលិតផល ការរចនា គឺត្រូវការរៀបចំ និងគិតគូរទើបអាចសម្រេចនូវលទ្ធផលដែលយើងរំពឹងទុក។ នេះជាអ្វីដែលយុវជនខាងលើបានលើកឡើង។ 

គួរបញ្ជាក់ដែរថា គង់វង្ស ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២១ ដោយលោកផ្ទាល់ និងដៃគូម្នាក់ទៀត ក្នុងដើមទុនប្រមាណ ៦០០ ដុល្លារដែលជាចំនួនមួយតិចតួច បើធៀបទៅនឹងអាជីវកម្មដទៃ តែវាជាច្រើនគួរសមសម្រាប់យុវជនមួយក្រុមក្នុងការបង្កើតអាជីវកម្មថ្មីមួយ ដែលជំរុញឱ្យមនុស្សគិតគូរពីបរិស្ថាន។

ចំពោះកត្តាប្រឈម យុវជនខាងលើបន្ថែមថា បច្ចុប្បន្នយើងចង់នាំយកនូវបច្ចេកវិទ្យាការផលិតមកស្រុកខ្មែរផ្ទាល់ តែនៅមានបញ្ហាច្រើនដូចជា ដើមទុន វត្ថុធាតុដើម តែវាក៏ជាគម្រោងដែលយើងបានគ្រោងទុកផងដែរ។ ម្យ៉ាងទៀតគឺ យើងជាអាជីវកម្មថ្មីដែលចំណោះដឹងទាក់ទងទៅនឹងអាជីវកម្មនៅមានកម្រិតនៅឡើយ ហើយចុងក្រោយគឺយើងពុំមានជាហាងអ្វីនៅឡើយទេ ដោយសារយើងផ្ដោតតែនៅក្នុងបណ្ដាញសង្គមមុន។

សម្រាប់ចក្ខុវិស័យនៅពេលអនាគត លោក និងក្រុមការងារចង់ឱ្យមានការផលិតនៅក្នុងស្រុក និងមានហាងសម្រាប់យីហោគង់វង្សនេះដែលអាចផ្គត់ផ្គង់នូវផលិតផលគិតគូរពីបរិស្ថាន ឆ្ពោះទៅរកសេដ្ឋកិច្ចដែលមាននិរន្តរភាព និងមានផលិតផលបរិស្ថានក្នុងស្រុកកាន់តែច្រើនបន្ថែមទៀត។

ចុងក្រោយ ស្ថាបនិក គង់វង្ស លោក សាម ហេងសុភាវណ្ណ សូមអរគុណចំពោះអតិថិជនដែលតែងតែនិយមគាំទ្រកែវ និងទុយោរបស់លោក ហើយសម្រាប់អ្នកដែលស្រឡាញ់វិស័យនេះ លោកលើកទឹកចិត្តចំពោះអ្នកដែលមានសុបិន្ត ឬក៏ស្រឡាញ់បរិស្ថានត្រូវតែមានឆន្ទៈខ្ពស់ កុំបោះបង់ក្នុងការបង្កើតអ្វីមួយ ទោះជាមិនជោគជ័យភ្លាមៗ តែអនាគតនៅវែងឆ្ងាយទៀតសម្រាប់ជោគជ័យរបស់យើង៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​