អ្នកជំនាញហិរញ្ញវត្ថុប្រាប់ពីវិធីសាស្រ្ត ៤ យ៉ាង ដើម្បីគ្រប់គ្រងការចាយវាយឱ្យត្រូវខ្ទង់

ភ្នំពេញ ៖ បើនិយាយពីការចាយលុយ គឺជារឿងងាយស្រួលណាស់ ប៉ុន្តែបើនិយាយពីការរកចំណូលវិញគឺមិនងាយស្រួលដូចជាការចាយនោះទេ ដូច្នេះបានជាទាមទារឱ្យមនុស្សម្នាក់ៗចេះគ្រប់គ្រងចំណាយចំណូលឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងនូវបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន ក៏ដូចជាចរន្តសាច់ប្រាក់នៅក្នុងគ្រួសារ។

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយរូបបានលើកឡើងថា សម្រាប់មនុស្សជាច្រើនចិត្តប្រៀបដូចសត្វស្វាដែលនៅមិនចេះស្ងៀម បន្តិចនឹកចង់បាននេះ បន្តិចនឹកចង់បាននោះមិនចេះចប់មិនចេះហើយ។ ពេលឃើញមានការលក់សំលៀកបំពាក់បញ្ចុះតម្លៃ ចិត្តក៏នឹកចង់ដើរមើលរកទិញ។ ពេលទូរសព្ទចេញស៊េរីថ្មី ចិត្តក៏ចង់បាន។ បើចេះតែបណ្តោយតាមចិត្ត នោះការគ្រប់គ្រងចំណាយរបស់អ្នកដូចទូកលេចធ្លាយដែលអាចនឹងងាយរងការលិចលង់ជាក់ជាមិនខាន។ បើដូច្នេះ តើអ្នកអាចគ្រប់គ្រងចិត្តដោយរបៀបណា?

លោកបានលើកឡើងបន្តថា អ្នកអាចគ្រប់គ្រងចិត្តតាមរយៈវិធីសាស្ត្រចំនួន៤ គឺបង្កើតឧបសគ្គក្នុងការចំណាយ ពន្យាពេលទិញ ប្រាប់ថានឹងមានស៊េរីថ្មីៗទៀតនៅឆ្នាំក្រោយ ឬរំលឹកដល់គោលដៅផ្នែកហិរញ្ញវត្ថុដែលអ្នកបានកំណត់រួចហើយ។

១) បង្កើតឧបសគ្គក្នុងការចំណាយ ៖ សម័យកាលបច្ចេកវិទ្យាពិតជាមានភាពងាយស្រួល ស្ទើរតែរាល់ការចំណាយអាចធ្វើប្រតិបត្តិការតាមទូរសព្ទដៃ។ ភាពងាយស្រួលបែបនេះ អាចធ្វើឱ្យអ្នកដែលខ្វះវិន័យហិរញ្ញវត្ថុចំណាយតាមចិត្តចង់បាន។ ដូច្នេះ អ្នកគួរសាកល្បងបង្កើតឧបសគ្គនៃការចំណាយតាមរយៈការភ្ជាប់ app ទៅគណនីដែលមានតែចំនួនសាច់ប្រាក់ដែលអ្នកត្រូវការចំណាយចាំបាច់ជាប្រចាំ ឬចាយជាសាច់ប្រាក់សុទ្ធ។ ឧទាហរណ៍ លោក Warren Buffet មានទម្លាប់ដាក់សាច់ប្រាក់តែ ៤០០ដុល្លាក្នុងការបូបលុយរបស់គាត់សំរាប់ការចំណាយចាំបាច់នានា។

២) ពន្យាពេលទិញ ៖ នៅពេលចិត្តចង់បានអ្វីមួយដែលមិនចាំបាច់ ឬមិនមានក្នុងខ្ទង់ចំណាយ អ្នកគប្បីសាកល្បងសួរខ្លួនឯងថា តើខ្ញុំពិតជាត្រូវការរបស់នេះចាំបាច់ឬទេ? សួររួចប្រាប់ខ្លួនឯងថាចាំមកលើកក្រោយចាំទិញក៏មិនហួសពេលដែរ។ ម្យ៉ាងត្រូវដាក់ក្នុងខ្ទង់ថវិកាសិនមុននឹងទិញ។ ធ្វើដូច្នេះ ចិត្តរបស់អ្នកអាចប្រែប្រួល ហើយត្រឡប់ជាលែងចង់បានវិញក៏មាន។

៣) ប្រាប់ចិត្តថានឹងមានស៊េរីថ្មី និងល្អជាងនេះនៅឆ្នាំក្រោយ ៖ ឧទាហរណ៍ ប្រសិនបើអ្នកចង់ទិញរថយន្តថ្មីនៅពេលនេះ អ្នកប្រហែលជាគួរសាកល្បងគិតថាបើប្តូររថយន្តថ្មីដែលប្រើប្រេងឥន្ទនៈនៅពេលនេះតើសមហេតុផលឬទេបើពិភពលោកកំពុងវិវត្តទៅប្រើរថយន្តអេឡិកទ្រិក (រថយន្តអាគុយ) ដូចជា ម៉ាកតេស្លា ភីវ៉ាយឌី។ល។ ការចោទសួរបែបនេះអាចបង្កាក់ចិត្តដែលចង់បានដោយមិនសមហេតុផល។

៤) រំលឹកដល់គោលដៅហិរញ្ញវត្ថុដែលអ្នកបានកំណត់រួចហើយ ៖ អ្នកគួរមានគោលដៅផ្នែកហិរញ្ញវត្ថុធំៗជាក់លាក់ដែលធ្វើអោយអ្នករំភើបរីករាយ និងសំដៅតំរង់ការគ្រប់គ្រង់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពដើម្បីអោយសំរេចគោលដៅទាំងនោះ។ គោលដៅទាំងនោះ ដូចជាអ្នកមានបំណងបញ្ជូនកូនៗទាំងពីរទៅរៀននៅបរទេសក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយអ្នកត្រូវការប្រាក់៣០ម៉ឺនដុល្លាដើម្បីផ្គត់ផ្គង់ការស្នាក់នៅ និងការសិក្សារបស់ពួកគេ។ អ្នកត្រូវការប្រាក់១លានដុល្លាដើម្បីចូលនិវត្តន៍ក្នុងរយៈពេល៥ឆ្នាំទៀត។ល។ ការនឹកគិតដល់គោលដៅធំៗដ៏គួរអោយរំភើបបែបនេះ ចិត្តរបស់អ្នកអាចប្តូរវិញភ្លាមក៏មាន។ សរុបមក អ្នកគួរព្យាយាមកាត់បន្ថយចំណាយតាមចិត្តដែលក្រឡេមក្រឡឺមចង់បានមិនចេះចប់ដូចសត្វស្វា។ ការព្យាយាមបង្អាក់មិនចេះតែបណ្តោយតាមចិត្តយូរៗទៅ នោះអ្នកនឹងមិនលំបាកគ្រប់គ្រងចិត្តទៀតទេ។ ប្រៀបដូចកូនក្មេងដែលទារចង់បាននេះចង់បាននោះ ហើយបើអ្នកបដិសេធញយៗ នោះក្មេងក៏ឈប់ទារផ្តេសផ្តាសដែរ។ ប៉ុន្តែបើអ្នកចេះតែបណ្តោយឱ្យតាមចិត្តក្មេង នោះក្មេងនឹងមានទម្លាប់ទារជាប្រចាំ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី