យល់ដឹង​ពីបច្ចេកទេសដាំដុះម្ទេសហាវ៉ៃ មានភាពងាយស្រួល ទទួលផលបានច្រើន និងមានសារធាតុចិញ្ចឹមខ្ពស់  

ភ្នំពេញ ៖ ម្ទេសហាវ៉ៃ ជាបន្លែមួយប្រភេទដែលគេអាចច្នៃធ្វើម្ហូបបានច្រើនមុខមិនថា ឆា ស្លរ ធ្វើជ្រក់ និងកែច្នៃធ្វើម្ទេសក្រៀមបាន ហើយម្ទេសប្រភេទនេះក៏ងាយស្រួលដាំ មានសារធាតុចិញ្ចឹមច្រើន និងទីផ្សារល្អ តម្លៃថ្លៃសមរម្យ។   

ម្ទេសហាវ៉ៃ ជាប្រភេទដំណាំដែលដុះលូតលាស់ល្អនៅលើដីឥដ្ឋស្រាល (ដីបន្ទះឡាង) ដែលសំបូរទៅដោយសារធាតុចិញ្ចឹមគ្រប់មុខ ជាពិសេសជាតិកំបោរ ដីដែលជ្រាបទឹករហ័ស និងសំបូរសារធាតុខនិជ ហើយវាក៏អាចលូតលាស់បានផងដែរនៅលើដីល្បាយខ្សាច់  ឬសវាចាក់បានជ្រៅល្អ ប៉ុន្តែត្រូវការផ្គត់ផ្គង់ទឹក និងសារធាតុចិញ្ចឹមតាមវិធីសាស្ត្រណែនាំត្រឹមត្រូវទើបទទួលបានផលល្អ ហើយបើដាំលើដីខ្មៅហើយស្អិតមធ្យម ត្រូវមានប្រព័ន្ធបញ្ចេញទឹកត្រឹមត្រូវ។

ជាក់ស្ដែង គេឃើញម្ទេសហាវ៉ៃត្រូវបានដាំដុះច្រើននៅខេត្តសៀមរាប និងមាននៅតាមបណ្តាខេត្តជាច្រើនទៀតដូចជាខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរីជាដើម។

ម្ទេសប្រភេទនេះ មានច្រើនពណ៌ដូចជា បៃតង ទឹកក្រូច លឿង ក្រហម ពណ៌ត្នោត ស និងស្វាយ ប៉ុន្តែកសិករខ្មែរពេញនិយមដាំម្ទេសហាវ៉ៃបៃតង ជាងពណ៌ដ៏ទៃទៀត។ សារធាតុ Capsaicin ដែលត្រូវបានគេដឹងថាអាចគ្រប់គ្រងជាតិហិរក្នុងម្ទេសត្រូវបានគេរកឃើញក្នុងបរិមាណតិចតួចនៃម្ទេសហាវ៉ៃដែលធ្វើឱ្យវាមិនសូវហិរក្តៅ ដូច្នេះវាមានឈ្មោះថាម្ទេសផ្អែម។ ប៉ុន្តែគុណសម្បត្តិរបស់ម្ទេសហាវ៉ៃគឺហួសពីការមើលទៅស្រស់ស្អាត និងរសជាតិផ្អែមរបស់វា។

នៅលើទីផ្សារបច្ចុប្បន្ន ម្ទេសហាវ៉ៃ ក្រៅពីពណ៌បៃតង គឺមានម្ទេសហាវ៉ៃលឿង និងក្រហម ដែលបានចរាចរណ៍លក់ដូរនៅតាមផ្សារប្រពៃណីទូទៅ និងផ្សារទំនើប ។ ម្ទេសទាំងពីរពណ៌នេះនៅមានតម្រូវការតិចតួចនៅឡើយ ប៉ុន្តែទៅថ្ងៃអនាគត វានឹងអាចមានច្រើនដូចម្ទេសហាវ៉ៃបៃតងដែរ ដោយសារតែវាមានរស់ជាតិឆ្ងាញ់ដូចម្ទេសហាវ៉ៃបៃតង ប៉ុន្តែវាមានពណ៌ស្រស់ស្អាតជួយបន្ថែមសម្រស់ឲ្យម្ហូបអាហារ។

គួរបញ្ជាក់ដែរថា ម្ទេសហាវ៉ៃវាសម្បូរទៅដោយអង់ទីអុកស៊ីដង់ និងវីតាមីន ម្ទេសផ្អែមសំបូរទៅដោយគុណប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា ល្អសម្រាប់ភ្នែក ស្បែក និងឆ្អឹង ជួយដុតបំផ្លាញកាល់ឡូរី ប្រឆាំងនឹងជំងឺមហារីក អត្ថប្រយោជន៍នៃសរសៃឈាមបេះដូងផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី