ធនាគាពិភពលោក ផ្តល់ហិរញ្ញប្បទាន ១៦៣ លានដុល្លារអាមេរិក សម្រាប់ពន្លឿនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានអនុម័តលើជំនួយហិរញ្ញប្បទាន ដោយបានផ្តល់ការយល់ព្រមលើគម្រោងមួយដែលមានតម្លៃសរុបចំនួន ១៦៣លានដុល្លារអាមេរិក សម្រាប់ឆ្លើយតបឱ្យបានឆាប់រហ័សជួយប្រទេសកម្ពុជានៅក្នុង​​​កិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥ ​០០០ នាក់ នៅក្នុងខេត្តចំនួន៤ ។ នេះបើតាមសេចក្តីប្រកាសរបស់ធនាគារពិភពលោកនាថ្ងៃទីកាលពីពេលថ្មីៗកន្លងទៅនេះ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  ជាភាគីអនុវត្តន៍សកម្មភាពពាក់ព័ន្ធការផ្គត់ផ្គង់ទឹកស្អាត ហើយក្រសួងសាធារណការ និងដឹកជញ្ជូន ជាភាគីអនុវត្តសកម្មភាពសេវាអនាម័យទីក្រុងនៅក្រោមគម្រោងនេះ។ ខេត្តទាំង៤ ដែលជាគោលដៅរបស់គម្រោង រួមមាន៖ ខេត្តបាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និងខេត្តកណ្តាល។

World Bank on glass building. Mirrored sky and city modern facade. Global capital, business, finance, economy, banking and money concept 3D rendering animation.

ថ្វី​ត្បិត​ប្រទេស​កម្ពុជា​មាន​វឌ្ឍនភាព​ច្រើន​នៅ​ក្នុង​ការ​បង្កើន​លទ្ធភា​ពទទួល​បាន​ទឹក​ស្អាត និង​​អនាម័យ​គួរ​ឱ្យ​កត់​សម្គាល់​​ក៏ពិត​មែន​ ប៉ុន្តែនៅ​​មាន​កិច្ច​ខិត​ខំ​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ថែម​ទៀត ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ទី៦ នៃ​គោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាពរបស់​អង្គការ​សហ​ប្រជាជាតិ (SDG 6)  ស្តីពីទឹក​ស្អាត​ និង​អនាម័យ​សម្រាប់ទាំងអស់គ្នា ត្រឹម​ឆ្នាំ​២០៣០។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា កិច្ច​គាំ​ទ្រ​នេះ​នឹង​ជួយ​រដ្ឋា​ភិបាលក្នុង​ការ​កសាងគ្រឹះរឹងមាំមួយសម្រាប់​ផ្តល់​សេវា​ចាំ​បាច់​ទាំងនេះទៅដល់​ប្រ​ជា​ជន​កម្ពុជា ហើយ​វា​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និង​អ្នក​ក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្ន​មិនទាន់ទទួលបានសេវាទាំងនេះ។

គម្រោងជំរុញ​ការផ្គត់ផ្គង់ទឹកស្អាត ​និង​អនាម័យ (Water Supply and Sanitation Acceleration Project) នេះ ​មានរយៈពេល ០៦ ឆ្នាំ​ នឹង​ជួយដល់សកម្មភាព​នានា​របស់​រដ្ឋា​ភិបាល​នៅ​ក្នុង​ការ​បង្កើន​​លទ្ធភាព​ទទួល​បានការផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ ការ​កែលម្អ​ប្រតិបត្តិការ និង​ការថែទាំ​ប្រព័ន្ធ​​ទឹក​ស្អាត​ និង​អនាម័យ​ដែល​មាន​នា​ពេល​​បច្ចុប្បន្ន និងក្នុង​ការ​​ធានា​ដល់​ចីរភាព​របស់​សេវាទាំងនេះ។ ​

គម្រោងនេះ​មាន​សកម្មភាពមួយ​សម្រាប់​បង្កើន​ការវិនិយោគហិរញ្ញវត្ថុឱ្យ​អស់​លទ្ធភាព​សម្រាប់​ការ​អភិវឌ្ឍ ដោយ​​ធ្វើ​ការ​ជាមួយ​ប្រតិបត្តិករផ្គត់ផ្គង់​ទឹកស្អាត​ឯកជន ដែល​​កំពុង​​​​ចូល​រួម​​ចំ​ណែក​​ជាង​ពាក់​កណ្តាលនៃ​បណ្តាញ​ទុយោ​ទឹកទាំងអស់នៅ​កម្ពុជា នៅ​ក្នុង​ការ​កៀរគរ​ធនធានចំនួន​ប្រមាណ​ ១៧,៦លានដុល្លារអាមេរិកបន្ថែមទៀតពីប្រភពឯកជន សម្រាប់​ពង្រីក​​ការ​​ផ្គត់ផ្គង់សេវា​ទឹក​ស្អាត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានមាន​ប្រសាសន៍ថា ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជា​វិស័យ​អាទិភាពមួយសម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយភាពធន់ និង​​ចីរភាព និងសម្រាប់​ការ​ពង្រឹង​សេដ្ឋកិច្ច។ ​គម្រោងនេះនឹង​ជួយ​រដ្ឋា​ភិបាល​ក្នុង​ការ​អនុវត្តចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍រួមរបស់ខ្លួន ជាមួយនឹងការ​ប្តេជ្ញា ​ធានា​ឱ្យ​មាន​កំណើន​ប្រកបដោយចីរភាពនៅ​ក្នុង​វិស័យនេះ ក៏ដូចជា​ក្នុង​ការឈានទៅសម្រេចគោលដៅ SDG 6ឱ្យ​បាន​ផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី