ប្រតិបត្តិការផ្ទេរប្រាក់របស់សកលលោកកើនឡើងដល់ជាង៨០០ពាន់លានដុល្លារ ប៉ុន្តែអ្នកជំនាញបង្ហាញក្តីបារម្ភ

បរទេស ៖ ការអភិវឌ្ឍសេដ្ឋកិច្ចសកលមិនអាចខ្វះបានឡើយនូវកត្តា និងសកម្មភាពអាជីវកម្មជាច្រើន ដោយក្នុងនោះប្រតិបត្តិការផ្ទេរប្រាក់ (remittance) បានចូលរួមចំណែកកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសអំឡុងពេលដែលពិភពលោកកំពុងជួបវិបត្តិជំងឺរាតត្បាតកន្លងមក។

បច្ចុប្បន្ននេះមានវិធីសាស្ត្រយ៉ាងច្រើនដែលមានស្រាប់ បូកបញ្ចូលជាមួយបច្ចេកវិទ្យាកាន់តែទំនើបផងនោះ បានធ្វើឲ្យប្រតិបត្តិការនៃការផ្ទេរបា្រក់ទាំងក្នុងប្រទេស និងក្រៅប្រទេសកាន់តែទទួលបានកំណើនឡើង និងបានដើរតួកាន់តែសំខាន់ចំពោះសេដ្ឋកិច្ចសកល ហើយនឹងបន្តកើនឡើងបន្ថែមទៀតជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាង Rasika Raina អនុប្រធានជាន់ខ្ពស់កិច្ចការងារយុទ្ធសាស្ត្រ និងដំណោះស្រាយនៃក្រុមហ៊ុន Mastercard ។

របាយការណ៍ផ្លូវការបានបង្ហាញថា ប្រតិបត្តិការផ្ទេរប្រាក់របស់សកលលោក ( Global Remittances ) មានទំហំប្រមាណជា ៧៩៤ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ហើយរំពឹងទុកថាវានឹងមានកំណើនទៅដល់៨១០ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ។

ការទូទាត់ប្រាក់នៅក្នុងទីផ្សារអន្តរជាតិដ៏សំបូរបែប និងមានតម្លៃសេវាទាបបានធ្វើឲ្យក្រុមអតិថិជន និងក្រុមអ្នកធ្វើជំនួញកាន់តែច្រើនឡើងជ្រើសយកការប្រកបការងារ និងការប្រកបអាជីវកម្មជួញដូរឆ្លងប្រទេស ជាពិសេសអំឡុងពេលដែលសេដ្ឋកិច្ចរបស់សកលលោកចាប់ផ្តើមប្រែប្រែលនៅពេលវិបត្តិកូវីដកំពុងផ្ទុះឡើង។ ទោះបីជាយ៉ាងណាក្តី កំណើនយ៉ាងគំហុកនៃបច្ចេកវិទ្យាទូទាត់ប្រាក់ និងផ្ទេរប្រាក់ដ៏ទូលំទូលាយបែបនេះក៏បានធ្វើឲ្យក្រុមអ្នកជំនួញ និងក្រុមអ្នកជំនាញមានក្តីព្រួយបារម្ភមិនតិចនោះដែរ ជាពិសេសករណីក្លែងបន្លំ និងកម្រិតសន្តិសុខនៃបច្ចេកវិទ្យាដែលពួកគេកំពុងប្រើប្រាស់។

ការស្រាវជ្រាវមួយដោយ Mastercard រកឃើញថា ក្រុមអ្នកជំនួញ និងក្រុមអ្នកជំនាញសរុបប្រមាណជា ១១ ០០០នាក់ មកពី ១៥ប្រទេសបានបង្ហាញអំពីភាពភ័យខ្លាចនៅពេលដែលពួកគេធ្វើប្រតិបត្តិការផ្ទេរ ឬទទួលប្រាក់ឆ្លងប្រទេស។ ក្នុងនោះ របាយការណ៍ស្រាវជ្រាវបង្ហាញថា ក្រុមហ៊ុនអាជីវកម្មខ្នាតតូច ( SME ) ប្រមាណជា ៤១ភាគរយមានការបារម្ភចំពោះការទូទាត់លុយតាមអនឡាញ ហើយប្រមាណជា ៤៧ភាគរយនៃពួកគេសារភាពថា ធ្លាប់មានបញ្ហាក្នុងការទូទាត់ប្រាក់អនឡាញទៅក្រៅប្រទេស ហើយបច្ចុប្បន្នពួកគេមានភាពទុកចិត្តកាន់តែតិចឡើងចំពោះប្រតិបត្តិការនេះ និងជាលទ្ធផលប្រតិបត្តិការទូទាត់លុយអនឡាញរបស់ពួកគេមានចំនួនធ្លាក់ចុះ។

អ្នកនាង Raina បាននិយាយថា ការរំពឹងទុករបស់ទីផ្សារគឺជាបទពិសោធន៍របស់អ្នកប្រើប្រាស់សម្រាប់ការទូទាត់ក្នុងប្រទេសឲ្យអាចមានកម្រិតទុកចិត្តមួយដូចទៅនឹងការទូទាត់ឆ្លងប្រទេសដែរ។ ទោះជាយ៉ាងណាក៏ដោយ ការទូទាត់ឆ្លងប្រទេសនៅតែមានបញ្ហាប្រឈមមុខជាច្រើននៅឡើយ។ ការទូទាត់ក្រៅប្រទេសមានភាពយឺតយ៉ាវ មិនសូវមានតម្លាភាព ហើយអ្នកប្រើប្រាស់មិនច្បាស់លាស់ឡើយសូម្បីតែពួកគេនឹងត្រូវបងសេវាប៉ុន្មានជាដើម។

នាង Raina បន្តថា ក្នុងពេលដែលទំហំនៃការទូទាត់ប្រាក់កាន់មានចំនួនកើនឡើងខ្លាំងប្រភេទ និងវិធីសាស្ត្រនៃការក្លែងបន្លំក៏មានច្រើនដូចគ្នាបូករួមទាំង scam និងការលាងលុយខុសច្បាប់ផង។

គួរឲ្យដឹងដែរថា របាយការណ៍ស្រាវជ្រាវផ្សេងទៀតដោយ PwC បានរកឃើញថា អាជីវកម្មតូចធំលើពិភពលោកចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ បានខាតបង់ប្រាក់ដោយសារបញ្ហាក្លែងបន្លំដល់ទៅ ៤២ពាន់លានដុល្លារ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)