ក្រុមហ៊ុនជប៉ុន​មួយ ជួយ​កែ​ប្រែ​តំបន់សមរភូមិក្ដៅ​នៅកម្ពុជា​​ទៅជាតំបន់​សេដ្ឋកិច្ចពិសេស​

ភ្នំពេញ ៖ តំបន់សមរភូមិ​ក្ដៅមួយ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ និងជា​តំបន់ដែលធ្លាប់​មានទ័ព​ខ្មែរ​ក្រហមឆ្លងកាត់ បាន ​និងកំពុង​កែ​ប្រែទៅជា​តំបន់ឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេស​​ និងផ្ដល់​ឱកាស​ការងារយ៉ាង​ច្រើនដល់​ប្រ​ជា​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្កើត​រោងចក្រ​តម្លៃប្រមាណ៦៥០​លាន​ដុល្លារ​អាមេរិករ​បស់​ក្រុមហ៊ុន មីនេ​បៀ ​​របស់ជប៉ុន​ ។

យោងតាមឯកឧត្តម​ ស៊ុន ចាន់​ថុល​ ឧប​នាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី​១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានមាន​ប្រសាសន៍ក្នុងពិធីបើក​ការដ្ឋានសាងសង់រោងចក្រ ​មីនេបៀ​ នៅ​ខេត្ត​ពោធិ៍​សាត់​ កាលពី​ចុងសប្ដាហ៍កន្លងទៅនេះ​ឱ្យដឹងថា ​តំបន់​ដែល​ក្រុមហ៊ុន ​មីនេបៀ​ បានជ្រើសរើស​ធ្វើជា​រោងចក្រ​ផលិត​សម្ភារ​អេឡិ​ចត្រូ​និក​នៅក្នុង​ខេត្តពោធិ៍សាត់នេះ ពីមុនគឺជា​តំបន់ដែល​ខ្មែរ​ក្រហមឆ្លងកាត់ និងជា​តំបន់ស្ងប់ស្ងាត់មិនមានសកម្មភាព​សេដ្ឋកិច្ចនោះទេ ប៉ុន្តែពេលនេះ តំបន់​ដែលធ្លាប់តែស្ងប់ស្ងាត់ និងអសុវត្ថិភាព ក៏បានក្លាយជាតំបន់​រោងចក្រ​ឧស្សាហកម្ម​ រោងចក្រផលិត​គ្រឿង​អេឡិចត្រូនិក​របស់​​ក្រុមហ៊ុន មីនេ​បៀ​​ និងបានផ្ដល់​ឱកាស​ការ​ងារ​ដល់​ពលរដ្ឋ​រាប់ពាន់​នាក់ ជាមួយ​នឹង​ប្រាក់​ចំណូល​សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ​ ។

ឯកឧត្តម​បាន​បន្តថា​ ៖

«ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ក្លាយជា​ប្រទេស​មានប្រាក់ចំណូលមធ្យម​កម្រិត​​ខ្ពស់នៅឆ្នាំ២០៣០ និង​ជា​ប្រទេស​មានប្រាក់ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០ ហើយបើសិនជា​កម្ពុជា​នៅតែ​បន្ត​ពឹ​ងលើវិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ នោះកម្ពុជនឹងមិនអាច​សម្រេច​បាន​តាមផែនកា​រនោះទេ ។​ ការ​វិនិយោគ​លើ​រោងចក្រ​ មីនេ​បៀ​ នៅក្នុង​ប្រទេស​កម្ពុជា ​ក៏ជាការ​រួម​ចំណែកមួយដល់ការ​សម្រេច​បាននូវ​ផែន​ការ​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល​ ពីព្រោះថា​រហូតមកដល់​បច្ចុប្បន្ននេះ រោងចក្រ​របស់ក្រុមហ៊ុន ​​មីនេបៀ​​ បាន​ផ្ដល់ឱកាស​ការងារដល់បុគ្គលិក​កម្មករ​រហូតដល់ជាង​៨ពាន់​នាក់​ហើយ និងសុទ្ធតែជា​បុគ្គលជំនាញ​» ។

ឯកឧត្តម កែវ រតនៈ  រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់ផងដែរថា ​ក្នុងរយៈ​ពេលប៉ុ​ន្មាន​ឆ្នាំចុ​ង​ក្រោ​យ​​នេះ ខេត្តពោធិ៍​សាត់​ ទទួល​បាន​ការ​វិនិយោគ​ជា​បន្តបន្ទាប់ ដោយសារ​កត្តា​មួយចំនួន ក្នុងនោះមាន​កត្តា​សុខសន្តិភាព កត្តា​ផ្លូវ និងភ្លើង ជាពិសេស​ខេត្ត​នេះ ជាទីតាំង​ផលិតផល​ថាមពល​ស្អាត​នៅក្នុងប្រទេស​កម្ពុជា​ផងដែរ ។​ នៅពេលណា​​តំបន់មួយដែលមានផ្លូវ ភ្លើង នឹងមានមនុស្ស​ចូលមករស់នៅ ហើយ​បើសិនជាមា​ន​ការ​វិនិ​យោគ មានរោងចក្រ​ មានតំបន់​សេដ្ឋកិច្ច​ពិសេស​ទៀត​នោះ​ ​នឹង​ធ្វើឱ្យមានមនុស្សមករស់នៅ​កាន់​តែ​ច្រើន​បន្ថែ​ម​ទៀត​ ។​

គួរ​បញ្ជក់ថា ​រហូតមកដល់នេះ ខេត្តពោធិ៍​សាត់​មាន​រោងចក្រធំៗចំនួន​៣​ហើយដែលបានដាក់ទីតាំង​ដំណើរ​ការ​ខ្សែច្រវាក់​ផលិត​កម្ម​​ ដោយក្នុងនោះ​មានរោងចក្រ​ដំឡើង​រថយន្តម៉ាក​ហ្វដ របស់ក្រុមហ៊ុន អ​ អិម អេ​ ខេម​បូឌា​ កំពុងដំណើរការ, រោងចក្រ​ដំឡើង​រថយន្ត​ដឹកទំនិញ​ដើរ​ដោយថាមពលអគ្គិសនី​របស់​ក្រុមហ៊ុ​ន​ ហ្សូម៉ូទ័រ ​និង​ រោងចក្រ​ផលិត​គ្រឿង​បង្គុំ​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន ​មីនេបៀ​ ដែល​ទើប​បាន​បើក​ការដ្ឋាន​សាង​សង់​រោងចក្រ​កាលពី​សប្ដាហ៍មុន ។

default

បើតាមអ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​បានបង្ហាញពី​ការ​យល់​ឃើញថា តំបន់​នៅតាមបណ្ដោយផ្លូវជាតិ​លេខ​​៥ ជាពិសេស​ក្នុង​ខេត្តពោធិ៍សាត់ នឹងទទួល​បានការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ច្រើន ដែល​នឹង​ធ្វើ​ឱ្យ​តម្រូវការ​ដីធ្លីសម្រាប់ប្រើប្រាស់ក្នុងវិស័យ​នេះ​ក៏មានកំណើនខ្ពស់ ពីព្រោះថា ទីតាំង​តាមបណ្ដោយផ្លូវជាតិ​លេខ​៥​ ជាទីតាំង​ដែល​មាន​ភាព​ងាយ​ស្រួល​ដឹក​ជញ្ជូន​ទំនិញ​​ចូលរោងចក្រ​ផលិត និង​ដឹកទំនិញ​ចេញ​ទៅកាន់ទីផ្សារ​អន្តរជាតិវិញ ៕

default

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ