AMS និងមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការគ្នាបង្កើតមាតិកា ជំរុញការយល់ដឹងពីបច្ចេកវិទ្យាដល់ពលរដ្ឋ និងយុវជន

ភ្នំពេញ ៖ ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) និង​មជ្ឈមណ្ឌល​កម្ពុជា ៤.០ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីភាពជាដៃគូក្នុងការផលិត និងផ្សព្វផ្សាយគម្រោង «ប្រជាជនសកល» និងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្រោមអធិបតីភាព ឯកឧត្តម ណេប​ សាមុត សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និង លោក លឹម ឃុនស្រ៊ុន អគ្គនាយកនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក។

គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័នទាំងពីរ ក៏ដូចជាប្រកាសជាផ្លូវការពីការចាប់ផ្តើមកិច្ចសហប្រតិបត្តិការផលិត និងផ្សព្វផ្សាយរួមគ្នានូវគម្រោង «ប្រជាជនសកល» ដែលនឹងបានជាប្រយោជន៍ដល់សង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ព័ត៌មាន និងចំណេះដឹងទូទៅអំពីការវិវត្ត និងភាពរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា ដើម្បីអភិវឌ្ឍន៍សមត្ថភាពឱ្យក្លាយជាធនធានដែលមានសមត្ថភាព និងចំណេះដឹងសកល។

ផ្អែកតាមខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ស្ថាប័នទាំងពីរនឹងធ្វើការរួមគ្នាក្នុងការផលិត និងផ្សព្វផ្សាយនូវមាតិកានានា ក្រោមគម្រោង «ប្រជាជនសកល» ដូចជា៖ ទី១). កម្មវិធី «ឧស្សាហកម្ម ៤.០», ទី២). កម្មវិធី «អក្ខរថិក-Digital Literacy», និងទី៣). ការផលិតមាតិកាផ្សេងៗទៀតក្រោមមូលបទ «ប្រជាជនសកល»។

នាឱកាសនោះ ឯកឧត្តម ណេប សាមុត បានសម្ដែងការសាទរចំពោះកិច្ចសហការថ្មីរវាងស្ថាប័នទាំងពីរ និងបានរំលេចនូវចក្ខុវិស័យ ក៏ដូចជាបេសកកម្មរបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ រួមជាមួយសកម្មភាពដែលស្ថាប័នទាំងពីរនឹងត្រូវអនុវត្តរួមគ្នាក្រោមអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការជំរុញការផ្សព្វផ្សាយអំពីបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យសាធារណជន ជាពិសេសយុវជន បានទទួលព័ត៌មាន និងយល់ដឹងកាន់តែច្រើនពីដំណើរវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ, អាចសម្របខ្លួនបានទាន់ពេលវេលាទៅតាមការផ្លាស់ប្តូរនៃបច្ចេកវិទ្យា, អាចទាញយកផលប្រយោជន៍ជាអតិបរមាពីការប្រើប្រាស់បច្ចេកវិទ្យា និងអាចអភិវឌ្ឍន៍សមត្ថភាពឱ្យក្លាយជាធនធានដែលមានសក្ដានុពលនៅកម្ពុជា។ ឯកឧត្តម ក៏បានបន្ថែមផងដែរថា នេះគឺជាឱកាសដ៏ល្អមួយសម្រាប់មជ្ឈមណ្ឌលកម្ពុជា ៤.០ ក្នុងការពង្រីកខ្លួនបន្ថែម និងទទួលបាននូវបទពិសោធថ្មីបន្ថែមទៀតលើការផ្សព្វផ្សាយឌីជីថល តាមរយៈការធ្វើការជាមួយក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក ដែលជាបណ្តាញផ្សព្វផ្សាយដ៏មានសក្តានុពលមួយនាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះដែរ លោក លឹម ឃុនស្រ៊ុន ក៏បានមានប្រសាសន៍ថា ការចាប់ដៃគ្នារវាងក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក ជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ នៅថ្ងៃនេះ គឺជាកិច្ចសហការផលិត និងផ្សព្វផ្សាយកម្មវិធីទូរទស្សន៍ក្រោមគម្រោង «ប្រជាជនសកល» ។ កម្មវិធីនេះមានគោលបំណងបង្ហាញអំពីដំណើរការវិវត្តនៃសកលលោក ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមឌីជីថល បច្ចេកវិទ្យា ដើម្បីឆ្លុះបញ្ចាំងអំពីវិធីនៃការចូលរួមរបស់ប្រជាជនកម្ពុជា ជាពិសេសស្រទាប់យុវវ័យ ក្នុងការក្តោបយកឱកាសអភិវឌ្ឍន៍ខ្លួននៅក្នុងសម័យឌីជីថលភាវូបនីយកម្មនេះ។ លោកក៏បានបង្ហាញពីក្តីរំពឹងថា កិច្ចសហការនេះនឹងជំរុញភាពខ្លាំងនៃស្ថាប័នទាំងពីរ បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងផលិតបាននូវមាតិកាដែលពោរពេញដោយគុណភាព និងគុណតម្លៃ។

សូមបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក និងមជ្ឈមណ្ឌលកម្ពុជា ៤.០ គឺជាការបើកទំព័រថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យស្ថាប័នទាំងពីរធ្វើការជំរុញ និងពង្រីកកិច្ចសហការកាន់តែប្រសើរជាមួយស្មារតីសាមគ្គីភាព ក្នុងការសម្រេចបាននូវគោលដៅរួម គឺការជំរុញវិសាលភាពនៃការផ្សព្វផ្សាយមាតិកាឌីជីថលឱ្យបានកាន់តែធំទូលំទូលាយដល់សាធារណជនទូទៅ សំដៅរួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឌីជីថល នៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ