ពាណិជ្ជកម្ម ៖ ទីបំផុត ក្រុមហ៊ុនផលិតអាហារបែបជំនួសឬ alternative food របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា Eat Just បានឈានដល់កិច្ចព្រមព្រៀង ក្នុងការសាងសង់រោងចក្រផលិតសាច់សិប្បនិម្មិត “ប្រភេទសាច់ចិញ្ចឹមក្នុងបន្ទប់ពិសោធន៍” ដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ី។

Eat Just បានជ្រើសយកសិង្ហបុរីជាទីតាំងសាងសង់រោងចក្រថ្មីរបស់ខ្លួនមួយនេះ ពីព្រោះថាសិង្ហបុរីក៏ជាប្រទេសដំបូងគេបំផុតនៅតំបន៉អាស៊ី ដែលធ្លាប់បានអនុញ្ញាតឱ្យដាក់លក់សាច់ និងស៊ុតសិប្បនិម្មិតរបស់ Eat Just ជាយូរណាស់មកហើយ និងក៏ជាប្រទេសដំបូងគេបំផុតលើលោកដែលដាក់លក់សាច់ប្រភេទកែច្នៃនេះ។
រោងចក្រដ៏ធំនេះនឹងដំណើរការស្ថិតនៅក្រោមស្លាកយីហោក្នុងស្រុក Good Meat លើផ្ទៃក្រឡាប្រមាណជា ២ ៨០០ ម៉ែត្រការ៉េនៅទីក្រុង Bedok ភាគខាងអាគ្នេយ៍នៃប្រទេស ហើយតាមផែនការដំណើរការផលិតដំបូងនឹងអាចធ្វើឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ។
សមត្ថភាពផលិតរបស់ Good Meat នឹងអាចធ្វើឡើងទៅដល់រាប់ម៉ឺនគីឡូជារៀងរាល់ឆ្នាំខណៈដែលបច្ចុប្បន្នការដំណើរការសាកល្បងរោងចក្រនេះអាចធ្វើបានត្រឹមតែ២០០០ផោនឬត្រូវជា៩០៧គីឡូក្រាមនេះបើយោងតាមការបញ្ជាក់ដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុនកាលពីថ្ងៃទី១០ខែមិថុនាកន្លងមក។
ក្រៅតែពីសាច់ហើយនោះ Good Meat ក៏នឹងធ្វើការកែច្នៃផលិតជាស៊ុតសិប្បនិម្មិតផងដែរ ហើយដើម្បីដំណើរការផលិតកម្មរបស់ខ្លួន រោងចក្រនឹងត្រូវប្រើប្រាស់ក្រុមអ្នកជំនាញអ្នកស្រាវជ្រាវ និងក្រុមវិស្វករជំនាញប្រមាណជា ៥០នាក់ធ្វើការរួមគ្នា។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Eat Just លោក Josh Tetrick បានលើកឡើងបែបនេះថា ៖
“យើងតែងតែបានចាត់ទុកប្រទេសសិង្ហបុរី គឺជាដៃគូដ៏មានសារៈសំខាន់នៅក្នុងផែនការអនាគត ជាពិសេសនៅក្នុងបដិវត្តមួយនេះ ធ្វើយ៉ាងណាផលិតសាច់អាហារសិប្បនិម្មិត និងចែកចាយបន្តទៅកាន់បណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបអាស៊ី និងពិភពលោក៕”

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content