រដ្ឋបាលសាលាខេត្តបាត់ដំបងបានជំរុញឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សំណង់ប៉ះពាល់នឹងគម្រោងកែលម្អផ្លូវជាតិលេខ5ដែលទទួលបានសំណងសមរម្យរួចរាល់ហើយនោះ ត្រូវពន្លឿនការរុះរើសំណង់របស់ខ្លួនចេញបន្ទាន់ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ស្រុក ខេត្ត ឱ្យកាន់តែមានភាពល្អប្រសើរ និងងាយស្រួលក្នុងការចរាចរណ៍ប្រកបដោយសុវត្ថិភាព។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានជំរុញអាជ្ញាធរស្រុកសង្កែជូនដំណឹងដល់ពលរដ្ឋរស់នៅជាប់ផ្លូវជាតិលេខ5 ស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ដែលទទួលបានសំណងពីការអភិវឌ្ឍរួចហើយ សូមរុះរើសំណង់ឲ្យបានឆាប់រហ័ស ដើម្បីឲ្យការអនុវត្តគម្រោងកែលម្អផ្លូវ អាចសម្រេចបានតាមកាលកំណត់ ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍បន្តថា៖
“អាជ្ញាធរស្រុកត្រូវណែនាំប្រជាពលរដ្ឋ ដែលទទួលបានសំណងសមរម្យហើយនោះ ត្រូវចូលរួមឲ្យបានគ្រប់គ្នា ពាក់ព័ន្ធការអភិវឌ្ឍគម្រោងជួសជុលកែលម្អផ្លូវល្បឿនលឿននេះ ដើម្បីកុំឲ្យមានការរាំងស្ទះ”
ដោយឡែក ចំពោះសាលានគរបាលជាតិភូមិភាគ5 ក៏ត្រូវពន្លឿនរៀបចំការរុះរើក្លោងទ្វារចាស់ រំកិលទៅទីតាំងថ្មី ចៀសវាងការយឺតយ៉ាវដល់ការអនុវត្តគម្រោង និងជាគំរូដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានចូលរួមជាមួយអាជ្ញាធរ និងក្រុមការងារជួសជុលផ្លូវ បានអនុវត្តតាមផែនការដែលបានគ្រោងទុក ។
អ្នកតំណាងក្រុមហ៊ុន និងជាអ្នកបច្ចេកទេសជួសជុលផ្លូវជាតិលេខ5នៅចំណុចខាងលើនេះបានឲ្យដឹងផងដែរថា ការសាងសង់នេះ រាល់ចំណុចផ្លូវឆ្លងកាត់ទាំងតូចទាំងធំទាំងអស់ត្រូវឆ្វៀលធ្វើផ្លូវឡាគួ ដើម្បីងាយស្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់ និងបត់បានត្រឹមត្រូវដោយសុវត្ថិភាព ទៅតាមទំហំផ្លូវជាក់ស្តែងទាំងអស់។ តំណាងដដែល បានបញ្ជាក់ថា ការងារដែលត្រូវធ្វើទីនោះ នឹងចាប់ផ្តើមអនុវត្តឆាប់ៗប៉ុន្មានថ្ងៃខាងមុខនេះ ដោយមិនពន្យាពេលវេលាក្នុងការអនុវត្តគម្រោងនោះទេ ព្រោះម្ចាស់គម្រោងបានដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋរួចរាល់ហើយ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត និងកំណើនដោយចីរភាព”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
សមាគមធនាគារនៅកម្ពុជា(ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ”

រយៈពេល ៣ឆ្នាំ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួនជាង ១៤៩០គម្រោង ក្នុងទំហំទុនវិនិយោគជិត ២៦ពាន់លានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
ចាប់តាំងពីការកកើតរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានគម្រោងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ២៦ពាន់លានដុល្លារអាម៉េរិក

៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
រយៈពេល ៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា និង Mission Alliance រួមគ្នាពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់សហគ្រិនខ្នាតមីក្រូ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និង Mission Alliance ប្រចាំប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងបុគ្គលស្វ័យនិយោជន៍ នៅតាមតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ចិន បង្ហាញក្ដីបារម្ភខ្លាំង ខណៈជប៉ុនមានលទ្ធភាពអាចផលិតនុយក្លេអ៊ែរបានរាប់ពាន់គ្រាប់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
រដ្ឋាភិបាលក្រុងប៉េកាំង បានសម្តែងក្ដីបារម្ភចំពោះសមត្ថភាពនុយក្លេអ៊ែរដែលកំពុងកើនឡើង និងការផ្លាស់ប្តូរគោលជំហរក្នុងវិស័យការពារជាតិរបស់ក្រុងតូក្យូ ប្រទេសជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា AI កំពុងស្រូបទាញទុនរាប់ទ្រីលានដុល្លារ បង្កក្តីបារម្ភពីហានិភ័យហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
ក្តីបារម្ភជុំវិញកំណើនបែបពពុះផុយស្រួយ (កំណើនពពុះស្រួយ) ផ្នែកហិរញ្ញវត្ថុ ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាសំណួរដ៏សំខាន់ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅសហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ១,១ ទ្រីលានដុល្លារ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩ ហើយការវិនិយោគលើវិស័យ AI ទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនលើស ២,៥ ទ្រីលានដុល្លារ
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content