បរទេស ៖ រហូតមកដល់ពេលបច្ចុប្បន្ននេះ បញ្ហាប្លាស្ទិក និងកន្ទុយបារី ដែលមានបរិមានរាបសិបតោនក្នុងមួយឆ្នាំនៅតាមតំបន់ឆ្នេរសមុទ្រនៅតែជាកត្តាមួយដែលគួរឲ្យព្រួយបារម្ភ និងទាមទារឲ្យមានការចូលរួមយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ និងអជ្ញាធរ ដើម្បីកែប្រែនូវបញ្ហា និងលើកកម្ពស់ផ្នែកបរិស្ថានសមុទ្រ។
ដោយសារមើលឃើញនូវបញ្ហានៃការបំពុលនៅជីវិតបាតសមុទ្រ ក៏ដូចជាបរិស្ថានសមុទ្រផងនោះ សហគ្រិនជនជាតិហូឡង់ចំនួន ២ រូបបានផុសឡើងជាគំនិតក្នុងការបង្កើតរ៉ូបូតបច្ចេកវិទ្យា AI មួយដែលមានឈ្មោះថា BeachBot មានសមត្ថភាពខ្លាំងក្នុងការប្រមូលសំរាមចេញពីឆ្នេរសមុទ្រ ជាពិសេសគឺកន្ទុយបារីតែម្តងដែលមានបរិមាណដ៏ច្រើនលើសលប់រហូតដល់ជាង៤តោនក្នុងមួយឆ្នាំ។

BeachBot ត្រូវបានបង្កើតឡើងជាមួយនឹងបច្ចេកវិទ្យាឆ្លាតវ៉ៃ AI ដែលអាចដំណើរការនៅលើឆ្នេរខ្សាច់ដោយខ្លួនឯង និងកំណត់វត្ថុ កាកសំណល់នៅលើឆ្នេរតាមរយៈមុខងារកំណត់ចំណាំ ហើយបន្ទាប់មកក៏ប្រមូលសំរាមគោលដៅដូចជាកន្ទុយបារីដាក់ចូលក្នុងប្រអប់ដែលត្រូវបានរៀបចំនៅលើខ្លួនរបស់វា។
រ៉ូបូតវៃឆ្លាតនេះ ក៏អាចដំណើរជាមួយនឹងការបញ្ជាពីកម្មវិធីលើទូរស័ព្ទ App ផងដែរ ពីព្រោះថានៅពេលដែល BeachBot មិនអាចកំណត់បានថាវត្ថុណាមួយជាកាកសំណល់គោលដៅ វានឹងទាមទារឲ្យអ្នកអភិវឌ្ឍន៍អាចធ្វើការបញ្ចូលទិន្នន័យបន្ថែមសម្រាប់ការងាររបស់វានាពេលខាងមុខ។
ជាការគួរឲ្យកត់សម្គាល់ រហូតមកដល់ពេលនេះរ៉ូបូតដែលមានរូបរាងតូចច្រឡឹង ប្រវែងប្រមាណជា ៧តឹក កំពុងមានវត្តមាននៅតាមបណ្តាឆ្នេរសមុទ្រក្នុងប្រទេសហូឡង់ជាច្រើនកន្លែងរួចមកហើយ ដើម្បីជួយដល់គម្រោងសំអាតតំបន់ឆ្នេរសមុទ្រ និងលើកកម្ពស់សោភ័ណភាព បរិស្ថានសមុទ្រស្អាត។

ក្រោមសកម្មភាពការងារជាប្រចាំរបស់ BeachBot ដែលត្រូវបានអភិវឌ្ឍ និងផលិតឡើងដោយសហគ្រិន ដែលជាស្ថាបនិករបស់ TechTics គិតចាប់តាំងតែពីបានបង្ហាញខ្លួនជាលើកដំបូងកាលពីខែកញ្ញាឆ្នាំ២០២០ ស្ថិតតំបន់នៅឆ្នេរ Scheveningen រហូតមកដល់ពេលនេះអាចប្រមូលបានកាកសំណល់ជាកន្ទុយបារីគ្រប់ប្រភេទសរុបប្រមាណជា ៤,៥ តោនរួមមកហើយចេញពីតំបន់ឆ្នេរសមុទ្រ។
គួរឲ្យដឹងដែរថា សំរាមភាគច្រើននៅតាមតំបន់ឆ្នេរសមុទ្រទាំងអស់នៅលើពិភពលោក មានប្រមាណ ៩០ភាគរយជាប្រភេទសំណល់ប្លាស្ទិក ដែលពួកវាត្រូវការពេលវេលារាប់សិបឆ្នាំដើម្បីរលាយ ហើយជារៀងរាល់ឆ្នាំគេរកឃើញថាប្លាស្ទិកដល់ទៅ៨ លានតោន ត្រូវបានចាក់ចូលទៅក្នុងមហាសមុទ្រ។ នេះបើយោងតាមការបញ្ជាក់ដោយអង្គការ OSPAR អ្នកថែរក្សាបរិស្ថានពិភពលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content