នៅទីបំផុត សហរដ្ឋអាមេរិកបានឈានទៅដល់ការសម្រេចចិត្តសាជាថ្មីលើការលុបចោលនូវការតម្លើងពន្ធមួយចំនួនដែលបានដាក់បន្ទុកទៅលើការនាំចេញដែក និងអាលុយមីញ៉ូមរបស់អង់គ្លេស ដែលកន្លងមកបានក្លាយទៅជាបញ្ហាដ៏តានតឹងនៃទំនាក់ទំនងរវាងគ្នា និងគ្នាដោយបន្សល់ទុកតាំងពីអាណត្តិរបស់លោក Donald Trump ។

ការសម្រេចនេះបានធ្វើឡើងនៅក្រោយបន្តិចចំពោះដំណោះស្រាយថ្មីរបស់អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden ជាមួយនឹងបញ្ហាពន្ធដ៏ចម្រូងចម្រាសជាមួយដ្ឋាភិបាលទីក្រុងតូក្យូ និងប្លុកអឺរ៉ុប ដែលសុទ្ធតែជាបញ្ហាធ្លាប់ត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក Trump ជាអ្នកបង្កើតឡើងកាលពីអំឡុងឆ្នាំ២០១៨។

ជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលទីក្រុងឡុងបានប្រកាសដកចេញមកវិញចំពោះការតម្លើងពន្ធទៅលើផលិតផលរបស់អាមេរិកមួយចំនួនដូចជាស្រាវិស្គី និងផលិតផលខោខូវប៊យ Levi ជាដើម ហើយបណ្តាក្រុមអ្នកធ្វើអាជីវកម្ម ក៏ដូចជាពាណិជ្ជករទាំងសងខាងបានបង្ហាញក្តីសាទរយ៉ាងខ្លាំងចំពោះដំណោះស្រាយមួយនេះ។
នៅក្រោមកិច្ចព្រមព្រៀងថ្មីនេះ សហរដ្ឋអាមេរិកនឹងប្តូរពីពន្ធតម្លៃបន្ថែម២៥ភាគរយដែលធ្លាប់អនុវត្តទៅលើផលិតផលដែករបស់អង់គ្លេសទៅជាផលិតផលមិនជាប់កាតព្វកិច្ច ឬ Duty-Free វិញ នៅក្នុងចំនួនកំណត់មួយ ហើយកិច្ចព្រមព្រៀងនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមិថុនាខាងមុខនេះតទៅ។
លេខាធិការពាណិជ្ជកម្មអន្តរជាតិ លោកស្រី Anne-Marie Trevelyan បានលើកឡើងថា បញ្ហាដ៏តានតឹងត្រូវបានលប់ចោលដោយសារកិច្ចព្រមព្រៀងថ្មី ហើយវានឹងក្លាយទៅជាដំណឹងដ៏ល្អបំផុតសម្រាប់ឧស្សាហកម្មផលិតដែក និងអាលុយមីញ៉ូមរបស់អង់គ្លេសដែលបច្ចុប្បន្នកំពុងផ្តល់ការងារជូនពលរដ្ឋរហូតទៅដល់ ៨០ ០០០នាក់នៅទូទាំងប្រទេស។ ដោយឡែក ខាងភាគីអាមេរិកឯណោះវិញក៏បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងផងដែរចំពោះការលើកលែងពន្ធផលិតផលមួយចំនួនពីសំណាក់រដ្ឋាភិបាលអង់គ្លេសដែលកន្លងមកទំហំពាណិជ្ជកម្មបានប៉ះពាល់ដោយសារការតម្លើងពន្ធមានចំនួនប្រមាណ៥០០លានដុល្លារជារៀងរាល់ឆ្នាំ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content