សិក្ខាសាលាអំពីប្រសិទ្ធភាពនៃអាជីវកម្មជួយបណ្ដុះគំនិតអាជីវ​កម្ម​ឱ្យស្របនឹងបរិបថសង្គម

ពីមួយឆ្នាំទៅមួយឆ្នាំ​ សង្គមបានផ្លាស់ប្ដូរនូវចំណុចជាច្រើន ហើយការផ្លាស់ប្ដូរខ្លះក៏ផ្ដល់ភាពវិជ្ជមាន រីឯការផ្លាស់ប្ដូរមួយចំនួនទៀតក៏ជះជាផលអវិជ្ជមានដល់មនុស្សជាតិជាដើម។ តួយ៉ាងដូចជាការផ្ទុះសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានជះជាផលអវិជ្ជមានមិនត្រឹមតែសម្រាប់ភាគីទាំងពីរនោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល។

ទិដ្ឋភាពទាំងនេះ បានជំរុញឱ្យមនុស្សត្រូវផ្លាស់ប្ដូររបៀបរស់នៅ ក៏ដូចជារបៀបប្រកបអាជីវកម្ម​របស់ខ្លួន។ ជាក់ស្ដែង បញ្ហាសង្គ្រាមនេះបាននាំឱ្យមនុស្សគិតគូរឱ្យបានច្រើនជាងមុនចំពោះការ​ចាយវាយ និងការបណ្ដាក់​ទុនផ្សេងៗ ដោយផ្អែកលើស្ថានភាពមិនច្បាស់លាស់នៃនិន្នា​ការពិភព​លោកជាដើម។

ក្រឡេកទៅមើលមួយផ្នែកទៀត សង្គ្រាមឌីជីថលក៏កំពុងវាយលុកទីផ្សារការងារ ដែលទំនងជាធ្វើឱ្យមនុស្សជាច្រើននាក់បាត់បង់ការងារធ្វើ ឬត្រូវធ្វើការងារច្រើនជាងមុនដើម្បីប្រកួតប្រជែង។ ទាំងអស់នេះក៏កំពុងជះផលលើអាជីវកម្មផងដែរ ម្លោះហើយគឺទាមទារឱ្យម្ចាស់អាជីវកម្មនីមួយៗមានភាពឆ្លាសវៃ និងបត់បែនទៅតាមបរិបថរបស់សង្គម។

ពាក់ព័ន្ធនឹងបញ្ហានេះ ម្ចាស់អាជីវកម្មដែលឈរជើងលើទីផ្សារជាច្រើនឆ្នាំបានជួបជុំគ្នាដើម្បីចែករំលែកពីវិធីសាស្ត្រមួយចំនួនក្នុងការបត់បែនអាជីវកម្មឱ្យដើរតាមទំនោរសង្គមបច្ចុប្បន្ន។

លោក ជា កុកម៉េង ស្ថាបនិកក្រុមហ៊ុន DURUN TIRE Cambodia ដែលជាវាគ្មិនមួយរូបក្នុងសិក្ខាសាលាស្ដីអំពីគន្លឹះសម្រាប់ក្លាយជាម្ចាស់អាជីវកម្មដែលមានប្រសិទ្ធភាពបានរៀបរាប់ថា ទីផ្សារបច្ចុប្បន្ននេះ មានការប្រកួតប្រជែងខ្ពស់ណាស់ ដូច្នេះម្ចាស់អាជីវកម្មត្រូវតែបង្កើននូវជំនាញក្នុងការលក់របស់ខ្លួនឱ្យកាន់តែខ្លាំង។

លោកបន្តចែករំលែកទៀតថា៖

«បង្កើនជំនាញក្នុងការលក់ ហើយបង្កើតទំនាក់ទំនងឱ្យជិតស្និទ្ធជាមួយនឹងដៃគូសហការ ក៏ដូចជាអតិថិជន ព្រោះមានតែចំណុចនេះទេដែលយើងអាចយកឈ្នះដៃគូប្រកួតប្រជែងរបស់យើង»។

ស្ថាបនិកក្រុមហ៊ុនលក់សំបកកង់រថយន្ដរូបនេះបានបន្តឱ្យដឹងទៀតថា៖

«ទៅថ្ងៃមុខទៀត ម៉ាក (Brand) ធំៗ នឹងចាប់ផ្ដើមចូលមកបោះទីតាំងដល់ក្នុងស្រុកតែម្ដង ដូច្នេះហើយបច្ចុប្បន្ននេះ យើងត្រូវ តែរក្សាអតិថិជនយើងឱ្យបានល្អ ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងដ៏ធំ​មួយនេះ»។

ជាមួយគ្នានេះ ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប លោកបានចែករំលែក និងណែនាំឱ្យម្ចាស់អាជីវកម្មដទៃទៀតស្វះស្វែងរៀននូវចំណេះ ជំនាញថ្មីៗ និងមានការអភិវឌ្ឍន៍ខ្លួនជានិច្ចដើម្បីឱ្យដើរទន្ទឹមនឹងទំនោរសង្គម ។

គួរបញ្ជាក់ថា សិក្ខាសាលាស្ដីអំពីគន្លឹះសម្រាប់ក្លាយជាម្ចាស់អាជីវកម្មដែលមានប្រសិទ្ធភាព ជាការបណ្ដុះបណ្ដាល​ដែលរៀបចំដោយបណ្ដាញទំនាក់ទំនងអាជីវកម្ម (BNI​ Master) ក្នុងឱកាសនៃការគម្រប់ខួប៨ឆ្នាំរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ