ភ្នំពេញ ៖ បើទោះជាមានការផ្សព្វផ្សាយ និងស្រាយបង្ហាញពីសំណាក់អ្នកជំនាញមកពីស្ថាប័នពាក់ព័ន្ធជាហូរហែ ប៉ុន្តែការដែលអាចទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មរបស់សហគ្រិនមួយចំនួនដើម្បីបន្ត និងរក្សាលំនឹងអាជីវកម្មរបស់ខ្លួននៅតែជួបនឹងឧបសគ្គដដែល។

ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងលើកកម្ពស់ដល់វិស័យសហគ្រាសធុនតូច និងមធ្យម (MSMEs) សហគ្រិនខ្មែរ Khmer Enterprise គ្រោងរៀបចំវេទិកាធុរកិច្ច និងកិច្ចពិភាក្សាដែលផ្តោតសំខាន់លើប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ចាប់ពីម៉ោង២រសៀលដល់ម៉ោង ៥ : ៣០ល្ងាច តាមរយៈកម្មវិធី ZOOM ។

វេទិការនេះត្រូវបានចូលរួមរៀបចំឡើងដោយក្រុមការងារ MangoTango Asia ក្នុងគោលបំណងចែករំលែកចំណេះដឹងទៅកាន់សហគ្រិនខ្នាតតូច មធ្យម និងសហគ្រិនក្នុងធុរកិច្ចបង្កើតថ្មីឱ្យបានជ្រាបកាន់តែច្បាស់លើផ្នែកហិរញ្ញវត្ថុ ដោយមានការចូលរួមពីស្ថាប័នជំនាញ ដែលមានបទពិសោធន៍ផ្ទាល់នៅក្នុងវិស័យហិរញ្ញវត្ថុនេះផងដែរ។ មួយវិញទៀត កម្មវិធីនេះនឹងមានបទបង្ហាញ និងការចែករំលែកបទពិសោធន៍លើការឆ្លើយតបទៅនឹងបញ្ហារបស់សហគ្រិននានាក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មផងដែរ។
គោលដៅជាក់លាក់នៃកម្មវិធីនេះ គឺដើម្បីផ្តល់នូវការពង្រឹងសមត្ថភាពបន្ថែមទៅកាន់សហគ្រាសខ្នាតតូច មធ្យម និងធុរកិច្ចបង្កើតថ្មី ជាមួយនឹងចំណេះដឹងដ៏ជ្រាលជ្រៅអំពីលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន និងផ្តល់ឱ្យពួកគេនូវបណ្តាញទំនាក់ទំនងដើម្បីតភ្ជាប់ជាមួយវិនិយោគិនដែលមានសក្តានុពល។ អ្វីដែលសំខាន់នោះគឺកម្មវិធីនេះបានអញ្ជើញវាគ្មិន និងអ្នកធ្វើបទបង្ហាញដែលមានជំនាញ និងវិជ្ជាជីវៈ ដើម្បីចែករំលែកនូវបទពិសោធន៍យ៉ាងជ្រៅជ្រះរបស់ពួកគេជូនដល់អ្នកដែលបានចូលរួមនៅក្នុងកម្មវិធី។ ចូលរួមជាមួយការចុះឈ្មោះដោយឥតគិតថ្លៃ តាមរយៈតំណភ្ជាប់ចុះឈ្មោះ ៖ https://bit.ly/3imQ0zO ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content