ម្ចាស់អាជីវកម្មចង់យល់ដឹងបន្ថែមពីធុរកិច្ចបរិយាបន្ន ដើម្បីអាចទាញប្រយោជន៍ពីគំរូអាជីវកម្មថ្មីនេះ

ភ្នំពេញ ៖ ធុរកិច្ចបរិយាបន្ន គឺជាទំនោរថ្មីនៃអាជីវកម្មដែលលេចរូបរាងឡើងដំបូងនៅក្នុងឆ្នាំ២០១១ ដោយមានប្រភពចេញពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងក្លាទាំង២០ (G20) ។ រីឯគោលបំណងនៃការបង្កើតធុរកិច្ចបរិយាបន្ននេះគឺដើម្បីជុំរុញសេដ្ឋកិច្ចជាតិ តាមរយៈការរួមចំណែកជួយលើកកម្ពស់ស្តង់ដារនៃការរស់នៅរបស់ប្រជាជនជាសកល។ គោលបំណងនេះក៏ស្របជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព (Sustainable Development Goals) នៅត្រង់ចំណុចទី១ គឺកាត់ផ្ដាច់នូវភាពក្រីក្រផងដែរ។ ក្រោយមក គំរូអាជីវកម្មនេះបានសាយភាយទៅទូទាំងពិភពលោក ដោយប្រទេសជាច្រើនបានយកវាទៅអនុវត្តនៅក្នុងអាជីវកម្មក្នុងស្រុករៀងៗខ្លួន។

សម្រាប់កម្ពុជា គំរូអាជីវកម្មបរិយាបន្នបានចូលមកនៅក្នុងឆ្នាំ២០២០ ដោយកម្ពុជាជាអ្នកនាំមុខគេក្នុងការលើកកម្ពស់ធុរកិច្ចបរិយាបន្ននៅទូទាំងតំបន់អាស៊ាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការលើកកម្ពស់ធុរកិច្ចបរិយាបន្ននេះ ភាគីពាក់ព័ន្ធបានរៀបចំនូវកម្មវិធីជាច្រើន ដែលក្នុងនោះក៏មាននូវកម្មវិធី ប្រកួតប្រជែងរវាងម្ចាស់អាជីវកម្មនៅក្នុងសហគ្រាសនធុនមីក្រូ តូច និងមធ្យមផងដែរ។

លោក ប៊ុន វុធឌីកា ស្ថាបនិកហាងនំបុ័ង CHRIZT BEN ដែលធ្លាប់បានចូលរួមក្នុងកម្មវិធីសម្ពោធយុទ្ធនាការធុរកិច្ចបរិយាបន្ន បានបង្ហាញពីចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមពីគំរូអាជីវកម្មថ្មីនេះ។ លោកយល់ថា កម្មវិធីបែបនេះគឺពិតជាល្អ និងមានសារៈសំខាន់ចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យមមែនទែន ដោយពួកគេអាចស្វែងយល់បានកាន់តែច្បាស់អំពីលក្ខខណ្ឌនៃអាជីវកម្មបរិយា បន្ន។

សម្រាប់រូបលោកផ្ទាល់ ក៏ទទួលបានចំណេះដឹងបន្ថែមទៀតអំពីអាជីវកម្មបរិយាបន្ននេះ ដោយលោកបានអះអាងថា ៖ «អាជីវកម្មប្រភេទនេះតម្រូវឱ្យមានទុនគ្រប់គ្រាន់អាចឈរជើងបាន ហើយអាចរួមចំណែកជួយដល់ប្រជាជនក្នុងតំបន់ផ្សេងទៀត និងមានភាពច្នៃប្រតិដ្ឋចំពោះអាជីវកម្ម»។ តាមរយៈអាជីវកម្មបរិយាបន្ននេះ សហគ្រាសគាត់អាចចូលរួមប្រកួតប្រជែងគ្នា ដើម្បីដឹងពីសមត្ថភាពរបស់ខ្លួន ហើយអាចពង្រឹងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមុំា។ អ្វីដែលកាន់តែពិសេសគឺអ្នកឈ្នះគាត់អាចទទួលបានទុនបន្ថែមដើម្បីយកទៅពង្រីកអាជីវកម្មរបស់គាត់ទៀត»។

ទោះជាយ៉ាងនេះក្ដី លោកយល់ថា គួរតែមានការបញ្ច្រាបចំណេះដឹងឱ្យកាន់តែច្បាស់បន្ថែមទៀតអំពីនិយមន័យនៃពាក្យថា «បរិយាបន្ន» ឱ្យកាន់តែទូលំទូលាយ តើសហគ្រាសនឹងទទួលបានទុនប៉ុន្មាននៅពេលគាត់ឈ្នះការប្រកួត? ហើយតើពួកគាត់នឹងទទួលបានការគាំទ្រក្នុងកម្រិតណាជាដើម ?

លោកបានបញ្ជាក់ថា ៖ «ខ្លួនខ្ញុំផ្ទាល់ពិតជាមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការប្រែក្លាយអាជីវកម្មឱ្យទៅជាអាជីវកម្មបរិយាបន្ន ប៉ុន្តែខ្ញុំនៅមិនទាន់យល់ច្បាស់អំពីធុរកិច្ចបរិយាបន្ននេះនៅឡើយ។ ដូច្នេះ ជារឿងល្អប្រសិនបើអ្នកពាក់ព័ន្ធខិតខំបញ្ជ្រាបចំណេះដឹងបន្ថែមទៀតទៅកាន់ម្ចាស់អាជីវកម្ម»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ