សហគមន៍សំបូរមានជ័យ អាចផ្គត់ផ្គង់ស្លឹកគ្រៃ ១ថ្ងៃ ១០តោន ចូលទីផ្សារក្នុងស្រុក

កម្ពុជា ជាប្រទេសមួយមានអំណោយពីធម្មជាតិខាងផ្នែកកសិកម្ម ដែលមានផ្ទៃដីអាចដាំដុះដំណាំជាច្រើនមុខ ច្រើនប្រភេទ ជាមួយនឹងការទទួលបានទិន្នផលខ្ពស់។ ប៉ុន្តែ ទោះជាយ៉ាងណា បញ្ហាទីផ្សារនៅតែមានភាពប្រឈមខ្លះៗ ដែលតម្រូវឱ្យកសិករខ្លួនឯកស្វែងយល់ពីចំណេះដឹងបច្ចេកទេសក្នុងកាដាំដុះឱ្យត្រូវតម្រូវការទីផ្សារចង់បាន ជាពិសេសមានកិច្ចសហការគ្នាជាសហគមន៍នៅក្នុងតំបន់ ដើម្បីធ្វើយ៉ាងណាអាចទទួលបានទំនុកចិត្តពីឈ្មួញកណ្តាល ឬជាទីផ្សារគោលដៅ។

លោក ឆេង ថុង ប្រធានសហគមន៍សំបូរមានជ័យ បានរៀបបរាប់ពីមូលហេតុសំខាន់ៗមួយដែលកសិករអាចចូលរួម និងអភិវឌ្ឍសហគមន៍ ដោយលើកយកពីបច្ចេកទេសនៃការដាំដុះស្លឹកគ្រៃ និងតម្រូវការទីផ្សារបង្ហាញថា ៖

«បើគិតពីតម្រូវស្លឹកគ្រៃរបស់សហគមន៍យើងទាល់តែជាង ១០តោនក្នុងមួយថ្ងៃទើបគ្រប់ ហើយមូលហេតុដែលឈ្មួញគេទុកចិត្តលើស្លឹកគ្រៃរបស់យើងគឺបរិមាណកសិផលដែលយើងអាចផ្គត់ផ្គង់បានឱ្យគេ ធានាចំពោះគុណភាពស្លឹកគ្រៃ និងការទុកចិត្តគ្នា ព្រោះទាំងឈ្មួញ និងសមាជិកអ្នកផលិតត្រូវការភាពជាក់លាក់ និងទៀងទាត់ដាក់ឱ្យបាន ឬមិនបានត្រូវប្រាប់គ្នា ចំណែកឯតម្លៃគឺស្ថិតនៅចន្លោះកណ្ដាលសម្រាប់ឈ្មួញ និងកសិករដែលអាចចំណេញទាំងអស់គ្នា ឬមានការចរចាតម្លៃគ្នាជាមុននៅពេលមានការប្រែប្រួល»។

ប្រធានសហគមន៍រូបនេះបានបន្ថែមឱ្យដឹងទៀតថា ចំពោះគុណភាពរបស់ស្លឹកគ្រៃ សហគមន៍ក៏បានលើកទឹកចិត្តឱ្យកសិករប្រើជីធម្មជាតិ ជាពិសេសលាមកគោ ធ្វើជាជីកំប៉ុស្តិ៍ ដែលធ្វើឲ្យមាននិរន្តរភាពក្នុងការដាំដុះ ក៏ដូចជាមានទាំងគុណភាពស្លឹកគ្រៃ និងគុណភាពដី ខុសពីជីគីមីដែលអាចធ្វើឲ្យខូចដី និងប៉ះពាក់សុខភាពអ្នកទទួលទាន។ ជាក់ស្ដែងគុណភាពរបស់ស្លឹកគ្រៃខ្មែរ ដាំដុះក្នុងស្រុកមានក្លិនឈ្ងុយល្អ ពេលកិនជាគ្រឿងអាចទុកបានយូរមិនងាយផ្អូម ព្រោះមិនសូវមានជាតិទឹក។

ដោយឡែក ចំពោះបរិមាណនៃការផ្គត់ផ្គង់ ស្លឹកគ្រៃរបស់សហគមន៍សំបូរមានជ័យមួយថ្ងៃគេអាចផ្គត់ផ្គង់ជាមធ្យម ៣តោន និងអាចកើនឡើងដល់ ១០តោនក្នុងមួយថ្ងៃ ដោយលក់ទៅឱ្យម៉ូយដែលជាអ្នកយកទៅលក់បន្ត ក៏ដូចជាអ្នកកិនគ្រឿងលក់នៅតាមផ្សារបៃបប្រពៃណី ដូចជា ផ្សារស្គន់ ផ្សារព្រែកអញ្ចាញ ផ្សារដើមគ និងផ្សារនាគមាសជាដើម ហើយចំពោះតម្លៃវិញ ស្លឹកគ្រៃ ១គីឡូលក្រាមមានតម្លៃចាប់ពី ១០០០-១៣០០រៀល។  

គួរបញ្ជាក់ដែរថា សហគមន៍សំបូរមានជ័យបានចាប់ផ្ដើមនៅឆ្នាំ ២០១០ ដោយមានសមាជិកត្រឹម ៨៨នាក់ ក្នុងដើមទុនជាង៥លានរៀល ប៉ុន្តែការអនុវត្តដាំស្លឹកគ្រៃទើបតែចាប់ផ្ដើមប្រមាណ ៦ឆ្នាំប៉ុណ្ណោះ ដោយបានសិក្សាទីផ្សារ និងពង្រីកការដាំដុះរហូតដល់បច្ចុប្បន្នសហគមន៍នេះមានសមាជិកប្រមាណ ១៣០០គ្រួសារ និងជាង ២០០គ្រួសារដាំស្លឹកគ្រៃលើផ្ទៃជាង ៧០ហិកតារៀងរាល់ឆ្នាំ។ សម្រាប់ពេលអនាគត លោក ឆេង ថុង បានប្រាប់ដែរថា លោកចង់សហការជាមួយក្រុមហ៊ុននានាដើម្បីនាំស្លឹកគ្រៃចេញទៅក្រៅប្រទេសបន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ