រុក្ខជាតិផ្កាថ្ម អនុផលធនធានធម្មជាតិតំបន់ខ្នងផ្សារ មួយគីឡូ៥០ម៉ឺនរៀល ប៉ុន្តែប្រឈមក្លាយជារុក្ខជាតិកម្រ

កំពង់ស្ពឺ ៖ ភ្នំខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិ មានសម្រស់ធម្មជាតិដ៏ស្រស់ស្អាត និងទាក់ទាញបំផុត ដែលផ្ទុះការចាប់អារម្មណ៍ពីសំណាក់ទេសចរជាតិ និងអន្យរជាតិ ផ្អើលទៅទស្សនាកម្សាន្តជាហូរហែ ជាពិសេសនាពេលចុងសប្ដាហ៍ ដែលសប្ដាហ៍ខ្លះអាចមានមនុស្សដល់ខ្ទង់ពាន់នាក់ឡើងភ្នំមួយនេះ និងបានផ្តល់នូវចំណូលដល់ប្រជាសហគមន៍ក្នុងតំបន់ការពារផងដែរ។

ក្រៅតែពីជាតំបន់ទេសចរណ៍ធម្មជាតិព្រៃភ្នំ ដែលប្រជាជនខ្មែរ ជាពិសេសស្រទាប់យុវវ័យនិយមទៅលេងហើយនោះ ភ្នំខ្នងផ្សារក៏បានផ្ដល់ជាអនុផលធម្មជាតិដែលអាចឱ្យប្រជាសហគមន៍ក្នុងតំបន់ការពារអាចទទួលបានចំណូលបន្ថែមនៅក្នុងមូលដ្ឋានតាមរយៈការដកដើមរុក្ខជាតិតូចៗសម្រាប់ធ្វើជាអាហារប្រចាំថ្ងៃ និងដើម្បីលក់ជូនទេសចរដែលទៅកម្សាន្ត ជាពិសេសប្រភេទរុក្ខជាតិម៉្យាងដែលអ្នកស្រុកហៅថា «ផ្កាថ្ម» អាចលក់បានក្នុងតម្លៃថ្លៃរហូតទៅដល់ ៤៥ ទៅ ៥០ម៉ឺនរៀលក្នុងមួយគីឡូក្រាម ឬថ្លៃជាងនេះនៅពេលខែដែលរកមិនបានច្រើន។

លោក នុំ គី ដែលជាអ្នកនាំភ្ញៀវទេសចរឡើងភ្នំខ្នងផ្សារបានរៀបរាប់ថា សម្រាប់រុក្ខជាតិផ្កាថ្ម មានសណ្ឋានខុសប្លែកពីរុក្ខជាតិទូទៅ ដោយវាមានស្លឹកធំៗ ហើយមានប្រវែងខ្លីៗ ដុះនៅតាមគន្លៀតថ្ម ពេលខ្លះក៏ដុះជាកញ្ចុំ ខ្លះទៀតក៏ដុះតែ​ឯង ហើយភាគច្រើនស្លឹកវាពណ៌បៃតង តែបើស្លឹកវាពណ៌ក្រហម ឬពណ៌ឈូកដែលមានក្រទ្បាដូចផែនទី គេចាត់វាចូលក្នុងចំណាត់ថ្នាក់លេខ១ លក់តម្លៃចាប់ពី ៤០-៥០ម៉ឺនរៀលក្នុង១គីទ្បូក្រាម។ ប៉ុន្តែដោយហេតុថា នៅតំបន់ខ្នងផ្សារនេះសម្បូរស្មៅខៀវខ្ចី ទើបធ្វើឱ្យការរករុក្ខជាតិផ្កាថ្មនេះ មានភាពលំបាក ដោយត្រូវសំឡឹងរំពៃយ៉ាងយកចិត្តទុកដាក់បំផុតទម្រាំតែប្រទះមួយគុម្ពៗ ហើយរុក្ខជាតិប្រភេទនេះ មានដុះតែនៅលើតំបន់ភ្នំ និងក្នុងរដូវមានភ្លៀងធ្លាក់តែប៉ុណ្ណោះ។

លោកបានបន្តថា ៖

“អ្នកខ្លះអាចរកបានចំណូលរហូតដល់ ១លានរៀល ក្នុងមួយសប្ដាហ៍ ដែលចំណូលនេះបានច្រើនជាងការនាំភ្ញៀវឡើងលើភ្នំទៅទៀត ប៉ុន្តែសម្រាប់ខ្ញុំវិញរកមិនបាន១លានដូចគេនោះទេ ពោលគឺបានត្រឹមប្រមាណ ៥០ ទៅ ៦០ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ព្រោះភាគច្រើនខ្ញុំដើររកនៅថ្ងៃដែលមិនមានភ្ញៀវឡើងភ្នំ គឺក្នុងចន្លោះថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ដោយការដើរនេះគឺដើរពេញមួយថ្ងៃតែម្ដង។ ថ្ងៃខ្លះខ្ញុំរកបានច្រើន អាចបានដល់១គីឡូ ទៅ ២គីឡូ ថ្ងៃខ្លះទៀតក៏បានត្រឹមកន្លះគីឡូ។ ប៉ុន្តែទោះជារកបានចំនួនប៉ុន្មានក៏ដោយ ក៏លក់អស់ដែរ ព្រោះមានឈ្មួញគេចាំទិញនៅក្នុងភូមិផ្ទាល់ ដើម្បីយកទៅលក់បន្តទៅឱ្យជនជាតិចិនធ្វើជាឱសថ”

យ៉ាងណាក៏ដោយ បើទោះជារុក្ខជាតិប្រភេទផ្កាថ្មបានក្លាយជាប្រភពចំណូលដែលទទួលបានពីអនុផលនៃធនធានធម្មជាតិច្រើនគួរសមក៏ដោយ ក៏ប៉ុន្តែអ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ គឺរុក្ខជាតិប្រភេទនេះកាន់តែមានភាពខ្សត់ទៅៗ ដោយត្រូវដើរកាន់តែឆ្ងាយជាងមុនដើម្បីស្វែងរក បើទោះបីជាក្រុមអ្នកដើររកព្យាយាមបេះតែផ្កាថ្មណាដែលគ្រប់អាយុដកក៏ដោយ ខណៈដែលមានប្រជាសហគមន៍ធ្លាប់បានព្យាយាម និងសាកល្បងយកមកដាំក្នុងភូមិច្រើដង ប៉ុន្តែមិនបានផលនោះទេ ពោលគឺដាំបានតែប៉ុន្មានថ្ងៃក៏រលួយអស់ទៅ។

ជាមួយគ្នានេះ លោកក៏បានសំណូមពរទៅដល់ប្រជាសហគមន៍ក្នុងតំបន់ការពារចូលរួមថែរក្សារុក្ខជាតិផ្កាថ្មទាំងអស់គ្នា ដោយដកយកតែរុក្ខជាតិដែលគ្រប់អាយុ (មានទំហំធំ) ហើយក៏សូមសំណូមពរដល់ស្ថាប័នពាក់ព័ន្ធដែលមានជំនាញក្នុងការការស្រាវជ្រាវបន្ថែមទៅលើការដាំរុក្ខជាតិប្រភេទនេះ ដើម្បីកុំឱ្យប្រឈមនឹងការបាត់បង់ទៅថ្ងៃមុខ ក៏ដូចជាផ្ដល់ចំណូលមួយស្ថិតស្ថេរសម្រាប់ប្រជាសហគមន៍ក្នុងតំបន់ការពារ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)