កសិករម្នាក់កែច្នៃដីបឹងទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងទទួលយកចំណូលបន្ថែមពីការបេះផ្លែឈូកតែមួយមុខ  

ត្បូងឃ្មុំ៖ ជាខេត្តមួយដែលបានកាត់ផ្ដាច់ចេញពីខេត្តកំពង់ចាម ក្នុងនាមជាខេត្តថ្មីដែលកំពុងអភិវឌ្ឍជាបន្តបន្ទាប់ស្ទើរគ្រប់វិស័យ​ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាក្រោមការវិនិយោគពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនផងដែរ។ ដោយឡែក សម្រាប់វិស័យទេសចរណ៍របស់ខេត្តមួយនេះក៏កំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសតំបន់ទេសចរណ៍សហគមន៍ដែលកើតចេញពីការកែច្នៃរបស់ប្រជាសហគមន៍។

ស្ពានបឹងឈូក ជាឈ្មោះរមណីយដ្ឋានមួយកន្លែងដែលត្រូវបានរចនាឡើងដោយការយកបឹងឈូកជាចំណុចចម្បងភ្ជាប់ជាមួយវាលស្រែ មានទីតាំងស្ថិតក្នុងឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងនាមជាកន្លែងកម្សាន្តថ្មីមួយដែលមានទេសភាពបឹងឈូកយ៉ាងស្រស់ស្អាត ខ្យល់បរិសុទ្ធ ក៏ដូចជាមានអាហារឆ្ងាញ់ៗផងដែរ។

លោក រឿន ថាវរ័ត្ន ជាម្ចាស់រមណីយដ្ឋាន ស្ពានបឹងឈូក បានមានប្រសាសន៍ឱ្យដឹងថា លោកបង្កើតកន្លែងកម្សាន្តនេះឡើងដោយសារតែមានចំណូលចិត្តដើរលេងនៅតាមតំបន់ដែលមានទេសភាពបែបធម្មជាតិ ហើយមើលឃើញពីភាពពេញនិយមរបស់បងប្អូនក្នុងស្រុកក្នុងការដើរកម្សាន្ត ក៏ដូចជាថតរូបភាពស្អាតនៅកន្លែងថ្មីបែបធម្មជាតិ។

លោកបានបញ្ជាក់ថា ៖

“ខ្ញុំបង្កើតស្ពានបឹងឈូកនេះ ដោយសារខ្ញុំស្រឡាញ់ការងារនេះ ហើយចង់ឱ្យមានកន្លែងកម្សាន្តនៅក្នុងស្រុក ព្រោះស្រុកយើងមិនសូវមានកន្លែងដើរលេងទេ ហើយក៏មើលឃើញថាបងប្អូនយើងគាត់ចូលចិត្តដើរលេងកន្លែងថ្មីៗ និងថតរូបបានស្អាតៗ”

លោកបន្តថា ៖

“ចំពោះភ្ញៀវដែលចូលមកលេងនៅទីនេះមានស្ទើររាល់ថ្ងៃ ដោយថ្ងៃធម្មតាមានបងប្អូនចូលមកលេង និងទទួលទានអាហារប្រមាណ​១០០-២០០នាក់ ចំណែកពេលមានបុណ្យទានវិញមានភ្ញៀវកើនឡើងដល់ ៤០០-៦០០នាក់ ហើយភ្ញៀវដែលចូលមកលេងនៅស្ពានបឹងឈូកគឺក្នុងឱកាសបុណ្យទាន ក៏ដូចជាបុណ្យចូលឆ្នាំកន្លងទៅនេះភាគច្រើនជាប្រជាជនមកទីក្រុង ឬក៏តំបន់ឆ្ងាយៗដែលពួកគាត់មកលេងកម្សាន្ត ទទួលទានអាហារ ក៏ដូចជាផ្ដិតយកទិដ្ឋភាពស្អាតៗផងដែរ”

យ៉ាងណាមិញ រមណីយដ្ឋាន ស្ពានបឹងឈូក ដែលបានលាក់ខ្លួនក្នុងស្រុកក្រូឆ្មារបានបើកដំណើរការប្រមាណពីរឆ្នាំមកហើយ ដោយមានសេវាកម្មបម្រើអាហារជាង២០មុខ ភេសជ្ជៈ និងមានខ្ចុះសម្រាប់អង្គុយលេងផងដែរ ហើយអ្វីដែលគួរឱ្យទាក់ទាញនោះគឺទេសភាពបឹងឈូកដ៏ស្រស់ត្រកាលស័ក្ដិសមទៅនឹងឈ្មោះថា ស្ពានបឹងឈូក ផ្ទាល់តែម្ដង។

បន្ថែមពីលើនេះ ទីរមណីយដ្ឋានមួយនេះ អាចចាត់ទុកជាការកែច្នៃធនធានដែលមានស្រាប់ ឱ្យអាចទទួលបានផលប្រយោជន៍ក្រៅពីទិន្នផលផ្លែឈូកតែមួយមុខ ពោលគឺអាចរកចំណូលបន្ថែមពីការមកលេង និងទទួលទានអាហាររបស់បងប្អូនក្នុងភូមិស្រុកផងដែរ។

គួរបញ្ជាក់ដែរថា លោក ថាវរ័ត្ន និងគ្រួសារបានរួមគ្នាបង្កើតរមណីយដ្ឋាននេះឡើងក្នុងដើមទុនប្រមាណ ១ម៉ឺនដុល្លារដែលបានចំណាយលើការរៀបចំ សម្ភារតុបតែងផ្សេងៗ ធ្វើយ៉ាងណាឱ្យមានសោភ័ណភាពអាចទាក់ទាញភ្ញៀវក្មេងចាស់ចូលមកលេងកម្សាន្តបាន។

ជាចុងក្រោយ ម្ចាស់រមណីយដ្ឋានរូបនេះក៏សូមអរគុណដល់បងប្អូនជិតឆ្ងាយ ដែលបានចូលមកលេងក៏ដូចជាគាំទ្រតំបន់ទេសចរណ៍ក្នុងស្រុកថ្មីមួយនេះ ហើយលោកនឹងខិតខំពង្រីកកន្លែងឱ្យកាន់តែធំ ស្រស់ស្អាត ប្លែកៗ និងកាន់តែទាក់ទាញបន្ថែមទៀតផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន