ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ (Angkor Enterprise)បានឱ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៦ ភ្ញៀវទេសចរបានទិញសំបុត្រចូលទស្សនាតំបន់អង្គរ មានចំនួនសរុប ៩៣ ៤៩១នាក់ ដែលចំនួននេះថយចុះជាង ៣៦% និងទទួលបានថវិកាសរុប ៤ ៥២២ ៧៧៧ ដុល្លារ ថយចុះជាង ៣៤% ។ ជាមួយគ្នានេះ នៅក្នុងខែមករា គ្រឹះស្ថានអង្គរ បានឧបត្ថម្ភចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា មានចំនួន ១៨៦ ៩៨២ ដុល្លារ។ ដោយឡែកសម្រាប់ការលក់សំបុត្រនៅតំបន់ចុងឃ្នៀសសម្រាប់ខែមករា មានចំនួន ៩៤ ០៧១ ដុល្លារ។
សូមជម្រាបថា ចំណូលដែលគ្រឹះស្ថានអង្គររកបានពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ និងតំបន់មួយចំនួន ក្នុងឆ្នាំ២០២៥ មានទឹកប្រាក់សរុប ៤៦,៩៩ លានដុល្លារ ថយចុះជិត ២ លានដុល្លារបើធៀបនឹងឆ្នាំ២០២៤ ដែលមាន ៤៨,៩៥ លានដុល្លារ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៥,៥ លាននាក់ ក្នុងនោះមានទេសចរវៀតណាមចំនួន ១,២ លាននាក់ ធ្លាក់ចុះ ៨,៨% ឈរលេខរៀងទី១ ចំណែកឯទេសចរចិនចំនួន ១,២ លាននាក់ កើន ៤១,៤% ឈរលេខរៀងទី២ និងថៃ១ លាននាក់ ធ្លាក់ចុះ ៥២% អាមេរិក ២០ ម៉ឺននាក់ ធ្លាក់ចុះ ៣,៦% និងទេសចរកូរ៉េ ១,៥ ម៉ឺននាក់ ធ្លាក់ចុះ ២០,៦%៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content