ម្សៅចេកសុខភាព អាជីវកម្មក្នុងស្រុក ថ្មី ប្លែក ផ្តល់អត្ថបទប្រយោជន៍ច្រើនដល់អ្នកទទួលទាន

បាត់ដំបង ៖ ចេក ជាដំណាំដែលប្រជាជនខ្មែរចូល ចិត្ត និងនិយមដាំជាលក្ខណៈគ្រួសារ និងជាចំការ ដោយសារតែងាយស្រួលក្នុងការដាំដុះ ថែទាំ និងអាចទាញយកផលប្រយោជន៍បានយ៉ាងច្រើន ទាំងផ្លែខ្ចី ផ្លែទុំ ស្លឹកចេកស្រស់ និងដើមផងដែរ ហើយក៏មានគុណប្រយោជន៍ច្រើន ចំពោះសុខភាពអ្នកទទួលទានផងដែរ។ អ្វីដែលសំខាន់ជាងនេះ សម្រាប់ផ្លែរបស់វាក្រៅពីយកទៅធ្វើជាបង្អែមនៅពេលទុំ គេក៏អាចយកផ្លែខ្ចីទៅធ្វើជាឱសថសម្រាប់ថែទាំសុខភាពថែមទៀតផង។

អាស្រ័យដោយមើលឃើញពីសក្ដានុពលនៃផ្លែចេក ដែលអាចទាញយកអត្ថប្រយោជន៍បានច្រើនចំពោះសុខភាព មានសិប្បកម្មមួយកន្លែងត្រូវបានបង្កើតឡើង ហើយបានយកផ្លែចេកខ្ចីកែច្នៃឱ្យទៅជាម្សៅចេកសុខភាព ដែលអាចរក្សាទុកបានយូរ និងមានប្រយោជន៍ច្រើនចំពោះសុខភាពរបស់អ្នកទទួលទានថែមទៀតផង។

អឹម អិល អេក (MLH) ជាស្លាកយីហោសិប្បកម្មមួយដែលមានទីតាំងនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានកែច្នៃ និងផលិតម្សៅចេក ចេញពីផ្លែចេកដែលជាកសិផលក្នុងស្រុកពិតៗ ឱ្យក្លាយជាផលិតផលជំនួយដល់សុខភាព សម្បូរវីតាមីន ជាតិរ៉ែ កាកសរសៃ ជួយបណ្ដេញជាតិពុល និងជួយកាត់បន្ថយជំងឺរលាកក្រពះ និងពោះវៀនជាដើម។

លោកស្រី សេង សំណាង ជាម្ចាស់សិប្បកម្មខាងលើបានមានប្រសាសន៍ឱ្យដឹងថា ៖

“សិប្បកម្មរបស់យើងមានបេសកកម្មចង់អភិវឌ្ឍដំណាំកសិកម្មក្នុងស្រុក និងប្រមូលទិញផលដំណាំពីកសិករក្នុងតម្លៃល្អសមរម្យ ហើយកែច្នៃទៅជាអាហារជំនួយសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងអនាម័យ”

អ្នកស្រីបន្តថា ៖

“សិប្បកម្មយើងខ្ញុំទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើមពីក្រុមកសិករក្នុងស្រុក ពោលគឺតាមបណ្តាឃុំមួយចំនួនក្នុងស្រុកសង្កែ និងស្រុកសំឡូតផ្ទាល់តែម្ដង ហើយការផលិត យើងបានទទួលវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្មពីក្រសួងឧស្សាកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយផលិតផលក៏បានត្រួតពិនិត្យគុណភាពនៅមន្ទីរពិសោធន៍ជាតិយ៉ាងត្រឹមត្រូវដែលអតិថិជនអាចទុកចិត្តបាន ហើយតាមរយៈការកែច្នៃផលិតផលក្នុងស្រុកនេះ អាចរាប់បានថាជាផ្នែកមួយជួយសម្រួលដល់សេដ្ឋកិច្ចបងប្អូនកសិករក្នុងតំបន់ ក៏ដូចជាផ្ដល់ការងារដល់ស្ត្រីក្នុងសហគមន៍ ដែលនៅក្នុងសិប្បកម្មផ្ទាល់មានសមាជិក ៨០ភាគរយជាស្ត្រី “

ចំពោះលក្ខណៈពិសេសរបស់ម្សៅចេកនេះ អ្នកស្រី សេង សំណាង បានបន្ថែមថា ៖

“វាជាប្រភេទម្សៅជំនួយសុខភាព សាច់ម្សៅម៉ដ្ឋល្អ មានការវិចខ្ចប់បានត្រឹមត្រូវ មានរសជាតិឆ្ងាញ់ ងាយស្រួលទទួលទាន ប្រើវត្ថុធាតុដើមក្នុងស្រុក មានច្រើនជម្រើស និងច្រើនទំហំ មានសារធាតុចិញ្ចឹមខ្ពស់ និងក្លិនប្រហើរល្អជាងផលិតផលដទៃទៀត។ ដោយឡែកចំពោះតម្លៃ អាចមានចន្លោះពី ៨-១៥ដុល្លារ អាស្រ័យទៅតាមទំហំ និងបរិមាណរបស់ម្សៅចេកផងដែរ”

ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការផលិត និងការវេចខ្ចប់ ត្រូវបានម្ចាស់សិប្បកម្មរូបនេះបញ្ជាក់ថា ទម្រាំទទួលបានម្សៅចេកសុខភាពដែលជាផលិតផលសម្រេចដាក់លក់នៅលើទីផ្សារ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន រាប់តាំងពីការជ្រើសរើសប្រភេទចេកខ្ចីឡើងទៅ។

អ្នកស្រីបានបញ្ជាក់ឱ្យដឹងថា ក្នុងដំណាក់កាលដំបូង គេត្រូវជ្រើសរើសប្រភេទចេកដែលគ្រប់អាយុ ឬមានអាយុប្រមាណ៣ខែ ពោលគឺជាប្រភេទចាស់ ឬស្រគៀល ដែលនៅរឹងល្អ។ បន្ទាប់មកត្រូវយកចេកខ្ចីទាំងនោះបកសម្បក លាងទឹកឱ្យស្អាត ហើយយកទៅចិតជាចំណិត រួចយកទៅហាលថ្ងៃ និងបន្តយកទៅដាក់ក្នុងឡសម្ងួត។ ជាជំហានបន្ទាប់ត្រូវយកចំណិតចេកដែលស្ងួតដល់ទៅដាក់ក្នុងម៉ាស៊ីនកិនចេញជាម្សៅ ដោយលាយជាមួយនឹងវត្ថុធាតុដើមដែលបំប៉នដល់សុខភាព ហើយធ្វើការវេបខ្ចប់ជាការស្រេច។

គួរបញ្ជាក់ដែរថា​ អ្នកស្រីបានចាប់ផ្ដើមសិប្បកម្មនេះនៅដើមខែកុម្ភៈ ឆ្នាំ២០២១ ដោយសារអ្នកស្រីមានជំនាញស្រាប់ ហើយក៏សង្កេតឃើញថាប្រជាជនមានជំងឺក្រពះ ពោះវៀនកាន់តែកើនឡើង ដែលទាមទារឱ្យមានការចំណាយច្រើនលើថ្នាំព្យាបាល ស្របពេលជាមួយនឹងទីផ្សារចេកធ្លាក់ចុះ សល់ច្រើន រលួយចោលផងនោះ ទើបអ្នកស្រីសម្រេចចិត្តកែច្នៃផ្លែចេកទៅជាម្សៅដែលមានអត្ថប្រយោជន៍ដល់ការព្យាបាលជំងឺក្រពះប្រកបដោយសុខភាព និងតម្លៃសមរម្យ។

ក្រៅពីម្សៅចេក សិប្បកម្មអឹមអិលអេក ក៏មានផលិតផលផ្សេងទៀតផងដែរដូចជា ម្សៅខ្ញី ម្សៅខ្ជាយ ម្សៅពន្លៃ ម្សៅរមៀត ម្សៅរំដេងជាដើមដែលសុទ្ធសឹងជាផលិតផលកែច្នៃចេញពីវត្ថុធាតុដើមសំខាន់ៗ ក៏ដូចជាឱសថល្អៗចំពោះសុខភាព។

ជាចុងក្រោយ អ្នកស្រី សូមថ្លែងអំណរគុណចំពោះអតិថិជនដែលតែងតែគាំទ្រ ហើយសម្រាប់ថ្ងៃអនាគត សិប្បកម្មនេះចង់ក្លាយជាក្រុមហ៊ុននាំមុខគេផ្តល់នូវផលិតផលអាហារសុខភាពធម្មជាតិដែលកែច្នៃពីវត្ថុធាតុដើមក្នុងស្រុកដើម្បីជួយប្រជាពលរដ្ឋខ្មែរឲ្យមានសុខភាពល្អ និងសេដ្ឋកិច្ចរីកចម្រើនប្រកបដោយនិរន្តភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ