ម្រេចខ្មៅ ជាផលិតផលដ៏សំខាន់របស់កម្ពុជា និងមានប្រយោជន៍ជាច្រើនក្នុងនាមជាផលិតផលក្នុងស្រុក

ភ្នំពេញ ៖ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេស​កម្ពុ​ជាមាន​ប្រពៃណី​ជាង ៧០០​ឆ្នាំ មកហើយ​ក្នុង​ការដាំដុះ​ម្រេច ដែលជា​អត្ថប្រយោជន៍​ពី​ធម្មជាតិ​មិនអាច​រំលង​បាន​។ ម្រេចខ្មៅ (Piper nigrum) គឺជា​រុក្ខជាតិ​វ​ល្លិ៍ ហើយ​ជា​ទូទៅ​គេ​ស​ម្ងួ​ត​ផ្លែ​វា​ដើម្បី​ប្រើប្រាស់​ជា​គ្រឿងទេស និង​គ្រឿង​បន្ថែម​រសជាតិ​។ គេ​បាន​ប្រើប្រាស់​ម្រេច​តាំងពី​សម័យបុរាណ​សម្រាប់​ឱជារ​ស និង​ធ្វើជា​ឱសថ ហើយ​គឺជា​គ្រឿងទេស​ដែល​បានធ្វើ​ពាណិជ្ជកម្ម​ច្រើន​បំផុត​លើ​ពិភពលោក​។

ប្រទេស​កម្ពុ​ជាមាន​ធាតុអាកាស និង​លក្ខខណ្ឌ​ដី​យ៉ាង​ល្អប្រសើរ​សម្រាប់​ម្រេច ហើយ​ដូច​បាន​រៀ​រាប់​ខាងលើ គឺ​គេ​បាន​ដាំ​ដុះ​តាំងពីដើម​សតវត្សរ៍​ទី​១៣ ជាពិសេស ​ក្នុង​កំឡុង​សម័យ​អាណានិគម​បារាំង​ដែល​គេ​បាន​ហៅថា “​ម្រេច​កំពត​” (​ពី​ខេត្តកំពត​) ដោយបាន​បង្កើត​នូវ​កេរ្តិ៍ឈ្មោះ​ល្បី​ពី​រសជាតិ​ពិសេស​របស់​វា​។

ផលិតកម្ម​ជា​អតិ​ផល​ចាប់ផ្តើម​នៅ​ដើម​សតវត្ស​រ៍ទី២០ ដែល​ចំណុច​ខ្ពស់បំផុត​នៃ​ផលិតកម្ម និង​ការនាំចេញ ​ម្រេច​អាចមាន​រហូតដល់ ៨ ០០០ តោនក្នុង​មួយឆ្នាំ​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការអនុវត្ត​ផលិតកម្ម​ម្រេច​ទាំងមូល ក្នុងប្រទេស​កម្ពុជា​បាន​ដល់​ចំណុច​បញ្ចប់​ក្នុង​កំឡុង​របប​ខ្មែរក្រហម​។ ផលិតកម្ម​ម្រេច​ទើបតែ​ចាប់ផ្តើម​បង្កើត​ឲ្យ​មាន​ឡើងវិញ​បន្តិច​ម្តងៗ បន្ទាប់ពី​ទសវត្សរ៍​ឆ្នាំ១៩៩០​។​​

បច្ចុប្បន្ន វិស័យ​ម្រេច​មាន​សក្តានុពល​សម្រាប់​បង្កើន​ការនាំចេញ និង​តម្លៃបន្ថែម​ ដោយម្រេចក្លាយ​ជា​ផ្នែក​មួយ​នៃ​វិស័យ “​បន្លែ និង​ផ្លែឈើ​” ដែលជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​មាន​សក្តានុពល​ទាំង​១៩ បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (​ឆ្នាំ​២០០៧)​។​ ម្រេចនេះទៀតសោត​ក៏​ជាផលិតផល​ស្ថិតក្នុង “​ផលិតផល​សំខាន់​ទាំង​ដប់​” ​ក្នុង​ខេត្ត​ចំនួន ៥ ​រួមមាន ខេត្តកំពង់ចាម កំពត កែប ក្រចេះ និង​ខេត្ត​ព្រះសីហនុ​។

គួរបញ្ជាក់ដែរថា ម្រេច មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរបស់អ្នកទទួលទាន ដូចជា វាអាចជួយសម្រួលបញ្ហារំលាយអាហារ, បញ្ហាធ្មេញ, ជំងឺទឹកនោមផ្អែម, ឈឺក្បាល, ក្អក, ផ្ដាសាយ, គ្របគ្រងជាតិស្ករក្នុងឈាម, រក្សាសម្ពាធឈាម, ការពារដំបៅក្រពះ, ជំងឺមហារីក និងជំនួយដល់ការស្រកទម្ងន់ផងដែរ។ ប៉ុន្តែអ្នកប្រើប្រាស់ក៏ត្រូវចេះប្រើវាឱ្យបានត្រឹមត្រូវ និងក្នុងបរិមាណសមស្របដើម្បីទទួលបានលទ្ធផលល្អបំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ