កម្ពុជាចង់ក្លាយជាប្រទេសដែលមានគ្រាប់ស្វាយចន្ទីល្អ និងឆ្ងាញ់ជាងគេលើពិភពលោក

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនបាន និងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានច្រើនជាងគេនៅលើពិភពលោកនាពេលខាងមុខ។ ទន្ទឹមនឹងនេះ សមាគមស្វាយចន្ទីកម្ពុជាក៏រំពឹងថាកម្ពុជានឹងក្លាយជាប្រទេសដែលមានគ្រាប់ស្វាយចន្ទីល្អ និងឆ្ងាញ់ជាងគេផងដែរ។

ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានដើម្បីឈ្វេងយល់ពីខ្សែច្រវាក់តម្លៃផលិតកម្មគ្រាប់ស្វាយចន្ទីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស៊ុយ កុកធាន អនុប្រធានសមាគម ស្វាយចន្ទី កម្ពុជា បានលើកឡើងថា ការដាក់ផែនការក្លាយជាអធិរាជស្វាយចន្ទី គឺជាចំណុចល្អបំផុត។ តាមរយៈការខិតខំលើកស្ទូយលើវិស័យស្វាយចន្ទី ក៏ដូចជាការចូលរួមទាំងរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យឯកជន លោករំពឹងថាកម្ពុជានឹងអាចក្លាយជាប្រទេសដែលមានគុណភាពគ្រាប់ស្វាយចន្ទីល្អជាងគេ និងរសជាតិឆ្ងាញ់ជាងគេក្នុងពិភពលោក។

ទោះបីយ៉ាងណា អនុប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះលើកឡើងដែរថា ៖

«ទន្ទឹមនឹងកម្ពុជាមានស្វាយចន្ទីល្អ និងគុណភាពល្អជាគេនេះដែរ យើងនៅខ្វះខាតចំណុចតិចតួចមួយគឺកែច្នៃគ្រាប់ចន្ទីដ៏ល្អរបស់យើងនេះឱ្យទៅជាផលិតផលមួយស្តង់ដា និងអាចទទួលយកបានក្នុងទីផ្សារអន្តរជាតិ។ម្យ៉ាងទៀតការប្រែប្រួលអាកាសធាតុ ជាបញ្ហាដែលមិនអាចគ្រប់គ្រង ខណៈ បច្ចេកទេស ដាំដុះមិនមែនជាបញ្ហាចោទឡើយ។ ពេលនេះកម្ពុជាយើងបានចាប់ផ្តើមចេញដំណើរហើយ គឺតាមរយៈកម្ពុជាបានចូលរួមសន្និសីទស្វាយចន្ទីនៅទីក្រុងឌុបបៃគឺ គេអបអរខ្លាំងណាស់ ដោយសារកម្ពុជាបានជាប់ជាប្រទេសដែលមានគ្រាប់ផ្លែចន្ទីដ៏ល្អនៅឆ្នាំ២០២១»។

លោកបន្តថា ៖

«នេះជាជំហ៊ានដ៏ល្អមួយ ហើយវាស្របនឹងរាជរដ្ឋាភិបាល កម្ពុជាអាណត្តិមុន មានមហិច្ឆតា ក្នុងទិស ដៅ លើក ស្ទួយប្រទេសកម្ពុជាដែលមានស្វាយចន្ទីច្រើនជាងគេ និងមានគុណភាពល្អជាងគេលើពិភពលោកផងដែរ។ នាពេលនេះមានការបង្កើនដីចំនួន ៥០ហិកតានៅខេត្តកំពង់ធំទៅជាកន្លែងកសិឧស្សហកម្មស្វាយចន្ទី។ នាពេលនេះគេបានទាក់ទាញអ្នកវិនិយោគទុនពីប្រទេសសិង្ហបុរីដែលបានបោះទុនលើកទី១ ខ្ទង់១២លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ចន្ទីឱ្យបាន៤០ម៉ឺនតោនក្នុងមួយថ្ងៃ។ក្រៅពីនេះក៏មានក្រុមហ៊ុនមួយចំនួនទៀតក៏បានកំពុងសហការដើម្បីកែច្នៃគ្រាប់ចន្ទីនេះផងដែរ។ ទន្ទឹមជាមួយគ្នានេះក៏មានឧកញ៉ាជាច្រើននៅកម្ពុជាកំពុងចាប់អារម្មណ៍ វិនិយោគលើស្វាយចន្ទីថែមទៀត»។

លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹង គ្រាប់ផ្លែស្វាយចន្ទីកម្ពុជាកំពុងមានការគាំទ្រនៅប្រទេសជប៉ុន។ ជាមួយគ្នានេះ បើតាមការសាកសួរព័ត៌មានបានបង្ហាញថា គ្រាប់ផ្លែស្វាយចន្ទីកម្ពុជាបើប្រៀបធៀបជាមួយគ្រាប់ស្វាយចន្ទីប្រទេសផ្សេងៗទៀតឃើញថាគ្រាប់ស្វាយចន្ទីកម្ពុជាមានរសជាតិឆ្ងាញ់ គ្រាប់ធំគុណភាពល្អ។ គ្រាប់ស្វាយចន្ទីកម្ពុជាចាប់ផ្តើមទទួលការគាំទ្រច្រើនពីសំណាក់ពលរដ្ឋជប៉ុន និងមានដាក់លក់តាមទីផ្សារធំៗនៅជប៉ុនថែមទៀត។

ដោយឡែក ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថាក្នុងពិធីនេះដែរថា ដំណាំស្វាយចន្ទីកម្ពុជាគឺជាដំណាំមានកេរ្តិ៍ឈ្មោះល្បី និង ជាពិសេសមានការទទួលស្គាល់គុណភាពដ៏ល្អមួយផង។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជានាកន្លងមកធ្លាប់បានបញ្ជាក់ថា នាពេលអនាគត សម្តេចចង់ធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពោលគឺជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក៕ ដោយៈញ៉ែម សុផល


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published. Required fields are marked *