នំបញ្ចុកកំប៉ុង ជាអាហារកែច្នៃថ្មី ប្លែក បង្កើតឡើងដោយកូនខ្មែរ និងកំពុងមានតម្រូវការទីផ្សារ

ខុសប្លែកពីនំបញ្ចុកដែលបរិភោគជាមួយល្បោយស្រស់ៗធម្មតា កូនខ្មែរមួយរូបដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េ បានកែច្នៃ និងផលិតជានំបញ្ចុកកំប៉ុង រួមជាមួយនឹងល្បោយជាប្រភេទបន្លែក្រៀម ដែលមានរសជាតិឆ្ងាញ់ ងាយស្រួលចម្អិន អាចរក្សាទុកបានយូរ ជាពិសេសមានតម្រូវការទីផ្សារទាំងនៅក្នុងប្រទេសកូរ៉េ និងនៅក្នុងប្រទេសកម្ពុជា។

នំបញ្ចុកខ្មែរ ជាយីហោនំបញ្ចុកកំប៉ុងម្យ៉ាងដែលត្រូវបានផលិតដោយពលករខ្មែរមួយរូបនៅប្រទេសកូរ៉េខាងត្បូងដែលបានចេញលក់កាលពីដើមឆ្នាំ២០២៤ ហើយបច្ចុប្បន្នក៏មានការនាំចូលមកលក់ចែកចាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាងផងដែរ។

អ្នកស្រី សឿន ភីគុណ ជាឈ្មួញកណ្តាលទទួលយកនំបញ្ចុកកំប៉ុងខាងលើមកលក់នៅប្រទេសកម្ពុជា ដោយដាក់ទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា៖ ចំពោះផលិតផលនំបញ្ចុកកំប៉ុងនេះមានទីផ្សារល្អ ដែលអតិថិជនខ្លះទិញយកទៅទទួលទានជាលក្ខណៈឯកជន ជាលក្ខណៈគ្រួសារ ហើយខ្លះទៀតទិញយកទៅប្រគេនព្រះសង្ឃ ព្រោះអាចរក្សាទុកបានយូរ ដោយជាមធ្យមក្នុងមួយថ្ងៃអាចលក់បានប្រមាណ ៥០ប្រអប់ (១ប្រអប់មាន ៦កំប៉ុងតូច) ។

ចំពោះផលិតផលនំបញ្ចុកកំប៉ុងដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរ និងផលិតចេញពីរោងចក្រនៅន្រទេសកូរ៉េនេះ មាន៣រសជាតិ គឺសម្លរប្រហើរ សម្លរការី និងសម្លរណាំយ៉ា ដែលមានរសជាតិឆ្ងាញ់ដូចនំបញ្ចុកស្រស់ដែរ ដោយអ្នកទទួលទានអាចធ្វើការឆុងជាមួយទឹកក្ដៅ និងលាយគ្រឿងដូចអាហារកញ្ចប់ដទៃទៀតដែរ ។ លើសពីនេះ អ្វីដែលជាលក្ខណៈពិសេសគឺនៅលើសំបកកំប៉ុងវេចខ្ចប់ក៏មានសរសេរជាអក្សរខ្មែរដោយដាក់ថា នំបញ្ចុកខ្មែរ មានរូបទង់ជាតិ និងរូបប្រាសាទអង្គរវត្ត ដែលជាសញ្ញាណជាតិខ្មែរ។

គួរបញ្ជាក់ដែរថា នំបញ្ចុកកំប៉ុង (នំបញ្ចុកខ្មែរទាន់ចិត្ត) ជាផលិតផលអាហារកែច្នៃ ដែលបង្កើតឡើងដោយ លោក ព្រីង ឆេង មានទីកន្លែងកំណើតនៅខេត្តតាកែវ ក្រោយចាកចេញពីប្រទេសកំណើតដើម្បីបម្រើការនៅក្រុមហ៊ុនអាហារមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០០៨។ លោកបានប្រើប្រាស់បទពិសោធពីកន្លែងការងារផង និងសិក្សាស្រាវជ្រាវបន្ថែមផង ក៏បានសាកល្បងផលិតជាសម្លរនំបញ្ចុកខ្មែរនៅឆ្នាំ២០២៣ និងបានទាក់ទងរោងចក្រដើម្បីផលិតជានំបញ្ចុកកំប៉ុងនេះឡើង ដោយមានការឆ្លងកាត់មន្ទីរពិសោធបញ្ជាក់ពីគុណភាព មានការទទួលស្គាល់ស្តង់ដារនៅប្រទេសកូរ៉េត្រឹមត្រូវ និងបានដាក់លក់ជាផ្លូវការនៅដើមឆ្នាំ២០២៤ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា